ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះជីវិតកុមារីម្នាក់នៅដង្ហើមចុងក្រោយ កើតជំងឺកាចមួយនេះ

1 ម៉ោង មុន

​ខេត្តសៀមរាប៖ កុមារីដ៏សែនកម្សត់​ម្នាក់ ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះជីវិតដោយជោគជ័យពីជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុតនៅសល់តែដង្ហើមចុងក្រោយ នៅមន្ទីរពេទ្យគន្ធបុប្ផា។ យោងតាមមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឱ្យដឹងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥​ថា​កុមារីអាយុ…

​ខេត្តសៀមរាប៖ កុមារីដ៏សែនកម្សត់​ម្នាក់ ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះជីវិតដោយជោគជ័យពីជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុតនៅសល់តែដង្ហើមចុងក្រោយ នៅមន្ទីរពេទ្យគន្ធបុប្ផា។

យោងតាមមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឱ្យដឹងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥​ថា​កុមារីអាយុ ៩ ឆ្នាំម្នាក់ ​ត្រូវបានសង្គ្រោះជីវិតដោយជោគជ័យពីជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត នៅមន្ទីរពេទ្យគន្ធបុប្ផា​ ខណៈក្នុងអំឡុងរដូវភ្លៀងដែលមិនទាន់បញ្ចប់នេះ ជំងឺគ្រុនឈាមនៅតែជាកង្វល់ចម្បងមួយ ដែលអាចវិវត្តន៍យ៉ាងលឿនទៅរកភាពធ្ងន់ធ្ងរ និងអាចឆក់យកជីវិតកុមារបាន។

កុមារីរងគ្រោះរូបនេះ ពីដំបូងបានទទួលការព្យាបាលជំងឺគ្រុនឈាមនៅគ្លីនិកឯកជនមួយក្នុងខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់សេរ៉ូមអស់ ៣ លីត្រ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពជំងឺរបស់គាត់បានវិវត្តទៅជាធ្ងន់ធ្ងរខ្លាំង រហូតដល់ដង្ហើមចុងក្រោយ ទើបក្រុមគ្រួសារបានបញ្ជូនគាត់មកកាន់មន្ទីរពេទ្យគន្ធបុប្ផា។

នៅពេលមកដល់មន្ទីរពេទ្យ គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន ជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត (Dengue Shock Syndrome – DSS) ដែលបណ្ដាលឱ្យគាត់អស់ជីពចរ (shock syndrome)។ លើសពីនេះ គាត់ក៏មានអាការៈបែកគ្រាប់ឈាម ហូរឈាមក្នុងក្រពះពោះវៀន និងខ្សោយថ្លើម-តម្រងនោម (DSS induced HUS) ផងដែរ។

ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យគន្ធបុប្ផា បានខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិតកុមារីរូបនេះ ដោយបានប្រើប្រាស់ឈាមច្រើនប្លោក និងជំនួយដោយម៉ាស៊ីនសប់ដង្ហើមរយៈពេល ៦ ថ្ងៃ។ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល ២០ ថ្ងៃ ស្ថានភាពរបស់គាត់បានប្រសើរឡើងវិញ។

«ថ្ងៃនេះ កុមារីរូបនេះមានជីវិតរស់ឡើងវិញ ហើយបានត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹម»។ នេះជាការបញ្ជាក់របស់មន្ទីរពេទ្យជ័យវរ្ម័នទី៧។

បើយោងតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថាក្នុងខែកក្កដា ឆ្នាំ២០២៥
កុមារមានជំងឺគ្រុនឈាម ចំនួន ៣.៩១៨នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ