ខេត្តកោះកុង៖ គិតត្រឹមម៉ោង៩:២០នាទីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម មានសភាពស្ងប់ស្ងាត់ ខណៈរង់ចាំទទួលពលករខ្មែរមកពីប្រទេសថៃវិញ។
យោងតាមរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថាច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថានភាពច្រកមានសភាពស្ងប់ស្ងាត់ធម្មតា អ្នកដំណើរមានលិខិតឆ្លងដែន ប័ណ្ណព្រំដែន ពលករ និងអ្នកជំងឺចូលមកខ្មែរបានធម្មតា មន្រ្តីចត្តាឡីស័កបានធ្វើការ ត្រួតពិនិត្យ តាមដាន ស្រាវជ្រាវរកជំងឺឆ្លងលើអ្នកដំណើរ ដែលឆ្លងកាត់តាមព្រំដែន ពិនិត្យកម្ដៅអ្នកដំណើរចូល អប់រំផ្សព្វផ្សាយអំពីការបង្ការជំងឺឆ្លងមន្ត្រីចត្តាឡីស័ក។
ចំណែកអាជ្ញាធរពាក់ព័ន្ធនៅដែនសមត្ថកិច្ចជួយសម្របសម្រួលដល់ប្រជាជនខ្មែរដែលវិលត្រលប់មកវិញ ក្រុមការងារចត្តាឡីស័កបានទទួលស្វាគមន៍រាក់ទាក់ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាជនខ្មែរដែលវិលត្រលប់ចូលមកប្រទេសវិញ។
រីឯក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានពិនិត្យសុខភាពជូនពលករខ្មែរដែលចូលប្រទេសវិញ។
សូមបញ្ជាក់ជូនថា ច្រកទ្វារព្រំដែនអន្តរជាតិចាំយាមចាប់បើកនៅម៉ោង ៩:០០ព្រឹក និងបិទនៅម៉ោង១៦:០០ល្ងាច៕
ចែករំលែកព័តមាននេះ