ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ក្រសួងការពារជាតិ​កម្ពុជា​សង្ឃឹមថា​ថៃ នឹង​អនុវត្ត​តាម​ស្មារតី​កិច្ចប្រជុំ​GCB ដោយ​តម្លា ភាព​និង​ស្មោះត្រង់​

1 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពា រ​ជាតិ​កម្ពុជា បាន​សង្ឃឹមថា ភាគី​ថៃ…

​រាជធានី​ភ្នំពេញ ​៖ ​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពា រ​ជាតិ​កម្ពុជា បាន​សង្ឃឹមថា ភាគី​ថៃ នឹង​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចប្រជុំ GBC ប្រកបដោយ​ត ម្លា​ភាព ស្មោះត្រង់ គោរព​បទ​ឈប់​បាញ់ ដើម្បី​សុខ​សន្តិភាព​របស់​កងទ័ព និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​។​

តាម​រយៈ​បណ្ដា​Jសង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ នាយ​ឧត្តមសេនីយ៍ ទៀ សីហា នា​រសៀល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (Extraordinary GBC Meeting) ដោយ​មានការ​ចូលរួម​សង្កេតការណ៍​ពី ម៉ា​ឡេ​ស៊ី សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ដំណើរការ​ប្រកបដោយ​ជោគ ជ័យ​តាម​ការ​គ្រង​ទុក ដោយ​សម្រេច​បាន​ទៅ​លើ​របៀបវារៈ ៖ ការ​អនុម័ត​លើ​កំណត់ហេតុ ,​ការ​អនុម័ត​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​។

​ប្រមុខ​ការពារ​ជាតិ​កម្ពុជា គូសបញ្ជាក់​ថា «​ខ្ញុំ​សង្ឃឹមថា​ភាគី​ថៃ នឹង​អនុវត្ត​តាម​ស្មារតី​នៃ កិច្ចប្រជុំ​វិសាមញ្ញ នេះ​ប្រកបដោយ​តម្លាភាព ស្មោះត្រង់ គោរព​បទ​ឈប់​បាញ់​ដើម្បី​សុខ​សន្តិភាព របស់​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ យើង​ត្រូវ​ធ្វើការ​រួម​គ្នា​ដើម្បី​ទទួល​បាន​នូ វ​ជំនឿ​ទុកចិត្ត និង​ការ​វិល​ទៅ​ប្រក្រតី​ភាព​ឡើង​វិញ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ