ខេត្តសៀមរាប៖ សិស្សានុសិស្សចំនួន១០០នាក់ ចុះទស្សនិច្ចសិក្សាឈ្វេងយល់ពីបេតិកភណ្ឌ និងថែរក្សាមរតកវប្បធម៌ដូនតា នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
យោងតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថានៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ សិស្សានុសិស្សថ្នាក់ទី៥ ចំនួន១០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
ទស្សនកិច្ចសិក្សានេះ បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់រៀន អំពីកម្មវិធីអប់រំអំពីបេតិកភណ្ឌ រួចមក សិស្សានុសិស្សត្រូវអនុញ្ញាតឱ្យសិក្សាឈ្វេងយល់បន្ថែមទៀតអំពីកិច្ចការថែរក្សា អភិរក្សវត្ថុសិល្បៈ ដែលបានមកពីកំណាយស្រាវជ្រាវនានា ដើម្បីឱ្យពួកគាត់ក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេន ថែរក្សា មរតកវប្បធម៌ ដែលបុព្វបុរសបានបន្សល់ទុក៕
ចែករំលែកព័តមាននេះ