ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ទូរស័ព្ទ​​គេបានសម្រេច​ តែអស់លក្ខណ៍ពេលយក​ទៅ​លក់​

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ជនសង្ស័យ​ចំនួន​០៣​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​យក​ទៅ​លក់​ ក៏ត្រូវនគរបាល​ក្របួច​ជាប់​តែ​ម្តង​។ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​​​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​៩​និង​០៧​នាទី​យប់​ថ្ងៃ​ទី​៧ ខែសីហា…

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ជនសង្ស័យ​ចំនួន​០៣​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​យក​ទៅ​លក់​ ក៏ត្រូវនគរបាល​ក្របួច​ជាប់​តែ​ម្តង​។ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​​​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​៩​និង​០៧​នាទី​យប់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​សុវណ្ណ​គី​រី ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ គឺ​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ប៉ុស្តិ៍នគរបាល​ឃុំ​ខ្ទុំ​ក្រាំង បាន​សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ បាន​ធ្វើការ​ល្បាត​តាម​ផ្លូវជាតិ​លេខ​៤៤ ដល់​ចន្លោះ​បង្គោល​គី​ឡូត៍​ម៉ែត្រ​លេខ​១០-​ទៅ​លេខ​១១ ស្ថិត​នៅ​ភូមិ​សុវណ្ណ​គី​រី ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ឃាត់​មុខសញ្ញា​សង្ស័យ​ចំនួន​៣​នាក់​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ថា ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​០១~ មានឈ្មោះ​ផល ថា​ត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​ឆក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​)  ទី​២~​ឈ្មោះ​ផល រស្មី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​ឌុ​ប​)​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​រស់នៅ​ភូមិ​ត្នោត​ជ្រុំ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ទី​៣~​មានឈ្មោះ​បាន សុផល ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​ជូន​ទៅ​លក់​)​រស់នៅ​ក្នុងភូមិ​ចំការ​ស្លែង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន នគរបាល​បាន​ធ្វើការ​សាកសួរ ក្រុម​ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ឆក់​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​១១ ប្រូ​ម៉េ​ក ពណ៌​ប្រផេះ នៅ​ចំណុច​លើ​ស្ពាន ស្ថិត​នៅ​ភូមិ​អូរ​គគី ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​វេលា​ម៉ោង ១៦​និង​១៥​នាទី នៅ​ថ្ងៃ​ទី​៧ ខែសីហា ខាងលើ​ពិតប្រាកដ​មែន​។ ដោយ​ជន​រង​គ្រោះជា​ម្ចាស់​ទូរស័ព្ទ​មានឈ្មោះ ម៉ា​ប់ ស​ម្ភ​ស្ស ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​សុវណ្ណ​គី​រី ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ដាក់​ពាក្យបណ្ដឹង​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ទៀត​ថា​ ក្រោយ​ឃាត់​ក្រុម​ជនសង្ស័យ​ដកហូត​បាន​វត្ថុ​តាង​ម​ធ្យោ​យ​បាយ​ម៉ូតូ​០១​គ្រឿង​របស់​ជនសង្ស័យ និង​ទូរស័ព្ទ​ដៃ​០១​គ្រឿង ជា​របស់​ជន​រង​គ្រោះ​។

បច្ចុប្បន្ន​ ក្រុម​ជនសង្ស័យ​ខាងលើ រួម​ជាមួយ​វត្ថុ​តាង​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ