រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងគាំទ្រប្រធានាធិបតីអាម៉េរិក សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ខណៈដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងតាមបណ្តាញសង្គមផ្លូវការ នៅរាត្រីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥នេះថា ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ ។
«ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព»។ នេះជាប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៕

ចែករំលែកព័តមាននេះ