ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករត់ការដើម្បីបានការងារធ្វើជាថ្នូរនឹងប្រាក់ មានទោសជាប់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ ​

15 ម៉ោង មុន

រាជធានីភ្នំពេញ៖ ទង្វើនៃការទាមទារឱ្យប្រជាពលរដ្ឋបង់ប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុដោយជនណាមួយ ជាថ្នូរនឹងការទទួលបានការងារធ្វើ​គឺជាអំពើល្មើសច្បាប់​ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ។ នេះបើយោងតាមក្រសួងការងារ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ…

រាជធានីភ្នំពេញ៖ ទង្វើនៃការទាមទារឱ្យប្រជាពលរដ្ឋបង់ប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុដោយជនណាមួយ ជាថ្នូរនឹងការទទួលបានការងារធ្វើ​គឺជាអំពើល្មើសច្បាប់​ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ។ នេះបើយោងតាមក្រសួងការងារ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ស្តីពីអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅ​កម្ពុជា បានឱ្យដឹងថា យោងតាមមាត្រា១២៦, មាត្រា២៦០ និងមាត្រា៣៦៩ នៃច្បាប់ស្តីពីការងារ, និងមាត្រា៣៧៧ និង មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ការទាមទារឱ្យប្រជាពលរដ្ឋបង់ប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុដោយជន ណាមួយ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាអំពើល្មើសច្បាប់ បើទោះបីជាការ ផ្តល់នោះធ្វើឡើងដោយការស្ម័គ្រចិត្តរបស់អ្នកស្នើសុំរកការងារធ្វើក៏ដោយ។ សកម្មភាពទាំងនេះ ត្រូវបានចាត់ទុក ជាអំពើឆបោក និងកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ ស្របតាម ក្រមព្រហ្មទណ្ឌ និងត្រូវទទួលការពិន័យជាប្រាក់តាមច្បាប់ស្តីពីការងារ ព្រមទាំងត្រូវទទួលទោសផ្សេងទៀតតាម ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ឯកសារនោះ បានបញ្ជាក់ថាអធិការការងារនឹងចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនដែលប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅកម្ពុជា។

ក្រសួងសូមអំពាវនាវដល់​កម្មករនិយោជិត និងសាធារណជន ដែលបានរងគ្រោះ ឬបានដឹង អំពីករណីទារប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុ ជាថ្នូរនឹងការទទួលបានការងារធ្វើ សូមប្ដឹងមកក្រសួង​ ដើម្បីអធិការការងារចាត់វិធានការតាមច្បាប់ជាធរមានចំពោះជនល្មើស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ