ឱកាសការងារជាង៥០០កន្លែង រង់ចាំពលករខ្មែរមកពីថៃ នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ឱកាសការងារជាង ៥០០កន្លែងរង់ចាំប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តបាត់ដំបង។ យោងតាមក្រសួងការងារ បានឱ្យដឹងថា លោក ម៉ុង គឹមហេង…
ខេត្តបាត់ដំបង៖ ឱកាសការងារជាង ៥០០កន្លែងរង់ចាំប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តបាត់ដំបង។ យោងតាមក្រសួងការងារ បានឱ្យដឹងថា លោក ម៉ុង គឹមហេង…
ខេត្តបាត់ដំបង៖ ឱកាសការងារជាង ៥០០កន្លែងរង់ចាំប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តបាត់ដំបង។
យោងតាមក្រសួងការងារ បានឱ្យដឹងថា លោក ម៉ុង គឹមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោក ទីន សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីនាំយកឱកាសការងារជាង ៥០០កន្លែងជូនដល់ប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃក្នុងឃុំគារ ឃុំឫស្សីក្រាំង ឃុំរបស់មង្គល និងឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ជូនទៅដល់អ្នកចូលរួមចំនួន ១.៣១៩នាក់ និងមានប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរចំនួន ២៥០នាក់បានទទួលការងារភ្លាមៗពីក្រុមហ៊ុនធំៗដែលមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណជាង ៥០០កន្លែង៕
ចែករំលែកព័តមាននេះ