ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេ​ឡិន​ស្គី​ថា​អឺរ៉ុប និង​អ៊ុយ​ក្រែន​ត្រូវ​មាន​ចំណែក​ក្នុង​ការ​ចរ​ចា​សន្តិ​ភាព

5 ម៉ោង មុន

ទី​ក្រុង​កៀវ៖ លោក​ត្រាំ​ថ្លែង​ថា​លោក​ត្រូវ​តែ​ជួប​លោក​ពូទីន​ឱ្យ​បាន​ទោះ​បី​លោក​ពូទីន​មិន​ទាន់​មាន​អារម្មណ៍​ចង់​ជួប​លោក​ហ្សេឡិនស្គី​ក៏​ដោយ​។ នៅ​ក្នុង​កិច្ច​ជំនួប​រវាង​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ (លោក​ស្ទីវ​វីត​ខូស) ជា​មួយ​លោក​ពូទីន​នៅ​វិមាន​ក្រឹម​ឡាំង​កាល​ពី​ថ្ងៃ​ពុធ​ លោក​វីត​ខូស​ក៏​បាន​ស្នើ​​​ឱ្យ​មាន​កិច្ច​ជំនួប​ត្រី​ភាគី​រវាង​លោក​ត្រំា លោក​​ពូទីន និង​លោក​ហ្សេឡិន​ស្គី​ដែរ​។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​ទុក​ចោល​ដោយ​គ្មាន​ចម្លើយ​។ មាន​ន័យ​ថា​រុស្ស៊ី​បដិសេធ​ក៏​មិន​បដិ​សេធ…

ទី​ក្រុង​កៀវ៖ លោក​ត្រាំ​ថ្លែង​ថា​លោក​ត្រូវ​តែ​ជួប​លោក​ពូទីន​ឱ្យ​បាន​ទោះ​បី​លោក​ពូទីន​មិន​ទាន់​មាន​អារម្មណ៍​ចង់​ជួប​លោក​ហ្សេឡិនស្គី​ក៏​ដោយ​។ នៅ​ក្នុង​កិច្ច​ជំនួប​រវាង​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ (លោក​ស្ទីវ​វីត​ខូស) ជា​មួយ​លោក​ពូទីន​នៅ​វិមាន​ក្រឹម​ឡាំង​កាល​ពី​ថ្ងៃ​ពុធ​ លោក​វីត​ខូស​ក៏​បាន​ស្នើ​​​ឱ្យ​មាន​កិច្ច​ជំនួប​ត្រី​ភាគី​រវាង​លោក​ត្រំា លោក​​ពូទីន និង​លោក​ហ្សេឡិន​ស្គី​ដែរ​។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​ទុក​ចោល​ដោយ​គ្មាន​ចម្លើយ​។ មាន​ន័យ​ថា​រុស្ស៊ី​បដិសេធ​ក៏​មិន​បដិ​សេធ ហើយ​គាំទ្រ​ក៏​មិន​គាំ​ទ្រ​។​

អ្នក​សារ​ព័ត៌​មាន​បាន​សួរ​លោក​ត្រាំ​ថា​តើ​លោក​ពូទីន​នឹង​ជួប​លោក​ហ្សេឡិនស្គី​ដែរ​ឬ​ទេ​? លោក​ត្រាំ​ឆ្លើយ​​ថា​​អត់​ទេ​ គាត់​នឹង​មិន​ជួប​ទេ​។ លោក​ពូទីន​ថ្លែង​កាល​ពី​ល្ងាច​ម្សិល​មិញ​ថា​ប្រទេស​អារ៉ាប់​រួម​ជា​ទីកន្លែង​ដែល​ស័ក្ដិ​សម​សម្រាប់​ការ​ជួប​គ្នា​។ ​ ជំនួយ​ការ​របស់​លោក​ពូទីន​គឺ​លោក​អ៊ូ​សាកូស (Yuri Ushakov) បញ្ជាក់​ថា​នៅ​ក្នុង​គម្រោង​ជួប​គ្នា​រវាង​លោក​ត្រាំ និង​លោក​ពូទីន​នោះ​ក៏​មាន​ការ​ពិភាក្សា​គ្នា​អំពី​បទ​ឈប់​បាញ់​ផង​ដែរ​។​​

ទោះ​បី​លោក​ត្រាំ​និយាយ​ព្រលយ​ពាក្យ​ថា​​​បើ​បាន​លោក​ហ្សេឡិនស្គី​ចូល​រួម​នៅ​ក្នុង​កិច្ច​ជំនួប​នេះ​មិនដឹង​ជា​ល្អ​យ៉ាង​ណា​ទេ​។ ប៉ុន្តែ​លោក​អ៊ូសាកូស​ថ្លែង​ថា​នៅ​ក្នុង​ការ​ជួប​គ្នា​រវាង​ប្រេសិត​លោក​ត្រាំ និ​ងលោក​ពូទីន​នោះ​មិន​បាន​និយាយ​​អំពី​ចំណុច​នេះ​ទេ​។ ភាគី​ទាំង​២​បាន​ឯក​ភាព​គ្នា​រួច​ហើយ​ថា​នឹង​ជួប​គ្នា​នៅទី​កន្លែង​ណា។ ប៉ុន្តែ​​លោក​សូម​មិន​ទាន់​ប្រកាស​ឱ្យ​ដឹង​​នៅ​ពេល​នេះ​ទេ ហើយ​ទុក​លទ្ធ​ភាព​នេះ​ជូន​ប្រេសិត​លោក​ត្រាំ​​ពាំ​នាំ​ដំណឹង​​ទៅ​ជម្រាប​ជូន​​ថ្នាក់​លើ​របស់​គាត់​ចុះ​។

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ទៀត​ លោក​ហ្សេឡិនស្គី​កំពុង​សណ្ដោង​រយោង​សហ​ភាព​អឺរ៉ុប​ឱ្យ​មាន​ចំណែក​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​នេះ​ដែរ​ទោះ​បី​ខ្លួន​លោក​​ផ្ទាល់​មិន​ទាន់​ដឹង​ថា​លោក​ពូទីន​យល់​ព្រម​ជួប​ជា​មួយ​ឬអត់​ផង​។ ថ្ងៃ​នេះ លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​ពួក​អឺរ៉ុប​ត្រូវ​តែ​មាន​ចំណែក​ចូល​រួម​នៅ​ក្នុង​ការ​ចរ​ចា​សន្តិ​ភាព​ជា​មួយ​រុស្ស៊ី​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​និយាយ​ទូរ​ស័ព្ទ​ជា​មួយ​អធិ​ការ​បតី​អាល្លឺម៉ង់​ លោក​ហ្វ្រីត​រីច​ ម៊ែក​ (Friedrich Merz)។

មុន​ពេល​មាន​កិច្ច​ជំនួប​កំពូល​រវាង​លោក​ត្រាំ និង​លោក​ពូទីន​នៅ​សប្ដាហ៍​ក្រោយ លោក​ហ្សេឡិនស្គី​ក៏​ប្រញាប់​ទាក់​ទង​ទៅ​ថ្នាក់​ដឹក​នាំ​នៅ​សហ​ភាព​អឺរ៉ុប​ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​នេះ​។ បន្ទាប់​ពី​ទទួល​ដំណឹង​ថា​រុស្ស៊ី​មិន​ចង់​ជួប​គ្នា​ត្រី​ភាគី​ លោក​ហ្សេ​ឡិន​ស្គី​ថ្លែង​ថា​អ៊ុយ​ក្រែន​គ្មាន​ចិត្ត​កំសាក​មិន​ហ៊ាន​ជួប​គ្នា​នោះ​ទេ​។ លោក​ចង់​ឱ្យ​រុស្ស៊ី​ធ្វើ​ចិត្ត​ក្លាហាន​ទទួល​យក​សំណើ​នេះ​។​

ប្រធាន​​គណៈ​កម្ម​ការ​អឺរ៉ុប​ លោក​ស្រី​ឡី​យឹន (Leyen)​ថ្លែង​ថា​លោក​ស្រី​ទើប​តែ​និយាយ​ទូរ​ស័ព្ទ​ជា​មួយ​លោក​​ហ្សេឡិនស្គី​ដើម្បី​ពិភាក្សា​អំពី​ស្ថាន​ការណ៍​វិវត្ត​ថ្មី​​ៗ​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​, ​​​ពិភាក្សា​​អំពី​ការ​ចរ​ចា​សន្តិ​ភាព​, ​​ការ​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមាជិក​សហ​ភាព​ភាព​​អឺរ៉ុប​នា​ពេល​អនា​គត​​ និង​ការ​កសាង​ប្រទេស​អ៊ុយ​ក្រែន​ឡើង​វិញ​ក្រោយ​ពេល​ចប់​សង្គ្រាម​។

ប្រធានា​ធិបតី​បារាំង​ លោក​ម៉ាក្រុង​ បញ្ជាក់​ថា​រដ្ឋាភិបាល​របស់​លោក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​បទ​ឈប់​បាញ់​ដែល​អាច​នឹង​កើត​មាន​នា​ពេល​អនា​គត​។ លោក​ក៏​គាំទ្រ​ផង​ដែរ​ចំពោះ​គម្រោង​ពិភាក្សា​គ្នា​ដើម្បី​សម្រេច​​ឱ្យ​បាន​សន្តិ​ភាព​ដ៏​ច្បាស់​លាស់​ និង​យូរ​អង្វែង​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ពិភាក្សា​គ្នា​​ជា​មួយ​លោក​ហ្សេឡិន​ស្គី និង​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​ដទៃ​ទៀត។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​​សារ​ព័ត៌​មាន​ដឹ​ ហ្កា​ឌាន (Then Guardian), ដឹ អ៊ីន​ឌី​ផឹន​ដឹន (The Independent) និង​ប្រភព​ដទៃ​ទៀត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ