ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការ​បទេស​កម្ពុជា​៖ ​បណ្តា​ប្រទេស​អន្តរ​ជាតិ​វាយតម្លៃ​កិច្ចប្រជុំ GBC មាន​ភាព​វិជ្ជមាន និង​ឈាន​ឆ្ពោះទៅ​បទ​ឈប់​បា.ញ់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​កម្ពុជា​បាន​បញ្ជាក់​ថា ​លទ្ធផល​នៃ​កិច្ចប្រជុំ​វិសា​មញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC)​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​ទើបបាន​​បញ្ចប់​ទៅ​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២៥ កន្លង​មកនេះ​ ប្រតិកម្ម​ជា​រួម​របស់​ពិភពលោក​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​ជា​ទូទៅ​…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​កម្ពុជា​បាន​បញ្ជាក់​ថា ​លទ្ធផល​នៃ​កិច្ចប្រជុំ​វិសា​មញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC)​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​ទើបបាន​​បញ្ចប់​ទៅ​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២៥ កន្លង​មកនេះ​ ប្រតិកម្ម​ជា​រួម​របស់​ពិភពលោក​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​ជា​ទូទៅ​ គឺ​មាន​ភាព​ជា​វិជ្ជមាន​ ។

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​បាន​លើក​ឡើង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​០៨ សីហា ឆ្នាំ​២០២៥​ថា ​បណ្តា​ប្រទេស​ក្នុង​តំបន់​បណ្តា​ស្ថាប័ន​របស់​អាស៊ាន​បាន​អបអរសាទរ​ចំពោះ​កិច្ចព្រមព្រៀង និង​យន្តការ​អ្នក​សង្កេត​ការណ៍​ថា​ ជា​ជំ​ហាន​​ឈាន​​ឆ្ពោះទៅរ​កកាត់​បន្ថយ​ភាព​តានតឹង​ដោយ​សន្តិវិធី​ ។​

ប្រព័ន្ធ​ឃោសនា​អន្តរជាតិ និង​អ្នកការទូត​បង្ហាញ​នូវ​សុទិដ្ឋិនិយម ហើយ​និង​ព្រមទាំង​ការ​យកចិត្តទុកដាក់​ខ្ពស់​។ ​ការ​ផ្សាយ​នៃ​ប្រព័ន្ធ​ឃោសនា​ដោយ​សង្កត់ធ្ងន់​លើ​កិច្ចព្រមព្រៀង​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ធូរស្រាល​នៃ​ជម្លោះ​។

​ទោះបី​យ៉ាងណា ​តាម​របាយការណ៍​បាន​កត់សម្គាល់​ឃើញ​ថា​ ក្នុង​ពេល​ដែល​មានការ​រីក​ចម្រើន​នេះ​ក៏​មានការ​ព្រួយបារម្ភ​ខ្លះ​ ពិសេស​គឺ​ពាក់ព័ន្ធ​នឹង​ជោគវាសនា​យោធិន​កម្ពុជា​ទាំង​១៨​រូប ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​យោធា​ថៃ​នៅ​មិន​ទាន់​ដោះស្រាយ ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បង្ហាញ​ប្រតិកម្ម​មួយ​ចំនួន​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ជា​ប្រធាន​អាស៊ាន សហរដ្ឋអាមេរិក និង​របស់​ប្រទេស​ចិន​ជាដើម​ ។​ ចំពោះ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​បង្ហាញ​ថា​កិច្ចប្រជុំ GBC នៅ​ទីក្រុង​កូ​ឡាំ​ឡាំ​ពួរ បាន​ប្រព្រឹត្តិ​ទៅ​ស្ថាបនា និង​វិជ្ជមាន ដែល​នាំ​មក​នូវ​កិច្ចព្រមព្រៀង​ចំនួន​១៣​ចំណុច​។ ​ប្រទេស​ម៉ា​ឡេ​ស៊ី​ក៏​បាន​ផង​ដែរ​ ក្នុង​ការ​សម្របសម្រួល​រៀបចំ​ក្រុម​អ្នក​សង្កេតការណ៍​បណ្តោះអាសន្ន ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ដើម្បី​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម ជុំ សុន្ទរី បាន​បញ្ជាក់​ដែរ​ថា​ ចំពោះ​ប្រទេស​សហរដ្ឋអាមេរិក​វិញ​បាន​ហៅ លទ្ធផល​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC)​ថា​ ជា​របត់​ដ៏​សំខាន់​មួយ និង​បាន​គូសបញ្ជាក់​ថា ​ការ​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់ ស្ថិតស្ថេរ​ចិ​រកា​ល​គឺ​នៅ​តែ​ជា​គោលដៅ​ដ៏​សំខាន់​។

​វត្តមាន​របស់​សហរដ្ឋអាមេរិក​ គឺ​មាន​សារសំខាន់ ដែល​អាច​បញ្ជាក់​ពី​ការ​បន្ត​ចូលរួម​របស់​ទីក្រុង​វ៉ោ​ស៊ី​ន​តោន ហើយ​និង​ការ​គាំទ្រ​របស់​អា​មេ​រិ​ក​ចំពោះ កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​សម្របសម្រួល និង​ដឹកនាំ​ដោយ​អាស៊ាន ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ប្រទេស​ចិន​បាន​ស្វាគមន៍​ចំពោះ​លទ្ធ​ផ​លិ​ច្ច​ប្រជុំ​របស់​គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ហើយ​និង​យន្តការ​ដែល​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឱ្យ​បទ​ឈប់​បាញ់​។ ​អ្នកនាំពាក្យ​ចិន​រូប​នេះ​បាន​បញ្ជាក់​ថា​ ប្រទេស​ចិន​បន្ត​ការ​គាំទ្រ​សន្តិភាព​ដែល​ដឹកនាំ​ដោយ​អាស៊ាន និង​ប្រកាន់​តូ​នាទី​ស្ថាបនា​មួយ​ក្នុង​ការ​ស្តារ​មក​វិញ​នូវ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​
ថៃ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ