ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកសង្កេតការណ៍អន្តរកាលពិនិត្យទីតាំងស្នាក់ការក្រុមអ្នកសង្កេតការណ៍អាស៊ាន និងទីតាំងមួយចំនួននៅខេត្តឧត្តរមានជ័យ

2 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល ចុះ​ពិនិត្យ​ទីតាំង​ស្នាក់​ការរបស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (ASEAN Observer Team-AOT) និង​ទីតាំង​មួយ​ចំនួន​ទៀត ដែល​បម្រើ​ឱ្យ​ក្រុមការងារ​នេះ ប្រចាំ​នៅ​ខេត្តឧត្តរមានជ័យ…

រាជធានីភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល ចុះ​ពិនិត្យ​ទីតាំង​ស្នាក់​ការរបស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (ASEAN Observer Team-AOT) និង​ទីតាំង​មួយ​ចំនួន​ទៀត ដែល​បម្រើ​ឱ្យ​ក្រុមការងារ​នេះ ប្រចាំ​នៅ​ខេត្តឧត្តរមានជ័យ ។

ដើម្បី​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់ តាម​ការ​ឯកភាព​គ្នា (Agreement) របស់​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (Extraordinary GBC Meeting) នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីក្រុង Kuala Lumpur ប្រទេស​ម៉ា​ឡេ​ស៊ី​, នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៥​នេះ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (Interim Observer Team-IOT) ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធា​ម៉ា​ឡេ​ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) បាន​ចុះ​ពិនិត្យ​ទីតាំង​ស្នាក់​ការរបស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (ASEAN Observer Team-AOT) និង​ទីតាំង​មួយ​ចំនួន​ទៀត ដែល​បម្រើ​ឱ្យ​ក្រុមការងារ​នេះ ប្រចាំ​នៅ​ខេត្តឧត្តរមានជ័យ​។

ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នា​ពេល​នេះ ដោយ​មានការ​សម្របសម្រួល​ពីឧត្តមសេនីយ៍ឯក ផាត វិបុល​សុ​ភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស និង​ជានា​យក នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ ក្រសួងការពារជាតិ រួម​និង​នាយទាហាន ក្រសួងការពារជាតិ និង​កងទ័ពជើងគោក​ជា​ច្រើន​រូប​ទៀត​។

យោង​តាម​ប្រសាសន៍​របស់ ឧត្តមសេនីយ៍ឯក ផាត វិបុល​សុ​ភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស និង​ជានា​យក នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ ក្រសួងការពារជាតិ បាន​ឲ្យ​ដឹង​ថា​ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ទាំង​៧​ប្រទេស ដែល​រួម​មាន ​៖ អនុព័ន្ធយោធា​ប្រទេស​ម៉ា​ឡេ​ស៊ី (​ប្រធាន​), ប្រទេស​ឥណ្ឌូ​នេ​ស៊ី​, ប្រទេស​ឡាវ​, ប្រទេស​មី​យ៉ា​ន់​ម៉ា​, ប្រទេស​ហ្វី​លី​ពី​ន​, ប្រទេស​សិង្ហ​បុរី និង​ប្រទេស​វៀតណាម​។


សកម្មភាព​នេះ ​កើត​ចេញពី​លទ្ធផល​ដែល​បន្ត​ពី​កិច្ចប្រជុំ​ពិសេស កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (Extraordinary GBC Meeting) នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ ទីក្រុង Kuala Lumpur ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​នាំ​ទៅ​ដល់​ការ​ឯកភាព​គ្នា​លើ​បទ​ឈប់​បាញ់​ ។

ការ​ចូលរួម​របស់​ប្រទេស​ដៃគូ​ទាំងនេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​បំណងប្រាថ្នា​រួម ក្នុង​ការ​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​ទទួល​បាន​ជោគជ័យ និង​យូរអង្វែង ជាមួយនឹង​គោលដៅ​នាំ​មក​វិញ​នូវ​សន្តិភាព ស្ថិរភាព កិច្ច​សហ​ប្រត្តិការ និង​ការ​អភិវឌ្ឍ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ៕

​ក្រសួងការពារជាតិ​កម្ពុជា បាន​បញ្ជាក់ថា សមាសភាព​ក្រុម​អ្នក​សង្កេតការណ៍​អន្តរ​កាលដែល​បាន​ចូលរួម មាន​ចំនួន​០៧​ប្រទេស ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​បំពេញបេសកកម្ម​នៅ​ខេត្តឧត្តរមានជ័យ រួម​មាន ៖
1- អនុព័ន្ធយោធា​ម៉ា​ឡេ​ស៊ី​ប្រចាំ​កម្ពុជា (​ប្រធាន​)
2-​អនុព័ន្ធយោធា​មី​យ៉ា​ន់​ម៉ា​ប្រចាំ​កម្ពុជា
3- អនុព័ន្ធយោធា​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​កម្ពុជា
4-​អនុព័ន្ធយោធា​សិង្ហ​បុរី​ប្រចាំ​កម្ពុជា មាន​និវេសនដ្ឋាន​នៅ​រដ្ឋធានី​ហាណូយ
5-​ជំនួយការ​អនុព័ន្ធយោធា​វៀតណាម​ប្រចាំ​កម្ពុជា
6- ជំនួយការ​អនុព័ន្ធយោធា​ឡាវ​ប្រចាំ​កម្ពុជា
7-​ជំនួយការ​អនុព័ន្ធយោធា​ហ្វី​លី​ពី​ន​ប្រចាំ​កម្ពុជា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ