ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុម័ត​បទ​ឈប់​បា.ញ់​!​ អនុព័ន្ធយោធា​ម៉ា​ឡេ​ស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ក្រុម​អ្នក​ស​ង្កេត​ការណ៍​អន្តរកាល​៧​ប្រទេសចុះ​ទៅបំ​ពេញបេសកកម្ម​នៅ​ខេត្តឧត្តរមានជ័យ​

2 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖​ដើម្បី​អនុម័ត​បទ​ឈប់​បាញ់​ឲ្យ​មាន​ប្រសិទ្ធភាព​ លោក​ជំទាវ​ឧត្តម​សេនីយ៍​ឯក​ម៉ា​លី សុជាតា ​អ្នកនាំពាក្យ​ក្រសួង​កា​រ​ពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ នៅព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៥​ លោក​វរសេនីយ៍ឯក ណាស់​ស្លី​ប៊ី​ន អាប់​ឌុ​ល​រ៉ា​​ហ៊ី​ម​(Nazlee…

​រាជធានី​ភ្នំពេញ​៖​ដើម្បី​អនុម័ត​បទ​ឈប់​បាញ់​ឲ្យ​មាន​ប្រសិទ្ធភាព​ លោក​ជំទាវ​ឧត្តម​សេនីយ៍​ឯក​ម៉ា​លី សុជាតា ​អ្នកនាំពាក្យ​ក្រសួង​កា​រ​ពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ នៅព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៥​ លោក​វរសេនីយ៍ឯក ណាស់​ស្លី​ប៊ី​ន អាប់​ឌុ​ល​រ៉ា​​ហ៊ី​ម​(Nazlee Bin Abdul Rahim) អនុព័ន្ធ​យោធា​ម៉ា​ឡេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​ដឹកនាំ​ក្រុម​ការងារ​សម្រ​ប​សម្រួល​អ្នកសង្កេតការណ៍​អន្តរ​កាលដែល​បាន​ចូលរួម​មាន​ចំ នួន​៧​ប្រទេស​ដែល​កំពុង​ធ្វើ​ដំណើរទៅ​បំ​ពេញ​បេសកកម្ម​នៅ​ខេត្តឧត្តរមានជ័យ​។​

​លោក​ជំទាវ​ថា​ចុះ​បេស​កកម្ម​របស់​ក្រុម​អ្នកសង្កេតកា​ណ៍​ដើម្បី​អនុម័ត​យ៉ាង​ម៉ាត់​ចំពោះ​ការ​សម្រេច​នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥​នៅ​ប្រទេស ម៉ា​ឡេ​ស៊ី​ស្តី​ពី​ការ​កិច្ចប្រជុំ វិសាមញ​គណៈកម្មការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​(GCB ) ។​

​លោក​ជំទាវ​បាន​ឲ្យ​ដឹង​ថា​សមាសភាព​ក្រុម​អ្នក​សង្កេតការណ៍​អន្តរ​កាលដែល​បាន​ចូលរួម មាន​ចំនួន​០៧​ប្រទេស ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​បំពេញបេសកកម្ម​នៅ​ខេត្តឧត្តរមានជ័យ រួម​មាន ៖ ១- អនុព័ន្ធយោធា​ម៉ា​ឡេ​ស៊ី​ប្រចាំ​កម្ពុជា (​ប្រធាន​) ២-​អនុព័ន្ធយោធា​មី​យ៉ា​ន់​ម៉ា​ប្រចាំ​កម្ពុជា ៣- អនុព័ន្ធយោធា​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​កម្ពុជា ៤-​អនុព័ន្ធយោធា​សិង្ហ​បុរី​ប្រចាំ​កម្ពុជា មាន​និវេសនដ្ឋាន​នៅ​រដ្ឋធានី​ហាណូយ ៥-​ជំនួយការ​អនុព័ន្ធយោធា​វៀតណាម​ប្រចាំ​កម្ពុជា ៦- ជំនួយការ​អនុព័ន្ធយោធា​ឡាវ​ប្រចាំ​កម្ពុជា ៧-​ជំនួយការ​អនុព័ន្ធយោធា​ហ្វី​លី​ពី​ន​ប្រចាំ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ