ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាចាត់ទុកការចូលរួមប្រទេសដៃគូអន្តរជាតិឆ្លុះបញ្ចាំងឱ្យឃើញបំណងប្រាថ្នារួមបទឈប់បា.ញ់ទទួលជោគ ជ័យ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​កម្ពុជា បាន​ចាត់​ទុក​ការ​ចូលរួម​របស់​ប្រទេស​ដៃគូ​អន្តរជាតិ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​បំណងប្រាថ្នា​រួម​ក្នុង​ការ​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​ទទួល​បាន​ជោគជ័យ និង​យូរអង្វែង ។ ការ​លើក​ឡើង​នេះ ដើម្បី​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់​តាម​ការ​ឯកភាព​គ្នា (Agreement)…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​កម្ពុជា បាន​ចាត់​ទុក​ការ​ចូលរួម​របស់​ប្រទេស​ដៃគូ​អន្តរជាតិ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​បំណងប្រាថ្នា​រួម​ក្នុង​ការ​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​ទទួល​បាន​ជោគជ័យ និង​យូរអង្វែង ។

ការ​លើក​ឡើង​នេះ ដើម្បី​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់​តាម​ការ​ឯកភាព​គ្នា (Agreement) របស់​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (Extraordinary GBC Meeting) នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីក្រុង Kuala Lumpur ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៥ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (Interim Observer Team-IOT) ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធា​ម៉ា​ឡេ​ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) បាន​ចុះ​ពិនិត្យ​ទីតាំង​ស្នាក់​ការ​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (ASEAN Observer Team-AOT) និង​ទីតាំង​មួយ​ចំនួន​ទៀត ដែល​បម្រើ​ឱ្យ​ក្រុមការងារ​នេះ ប្រចាំ​នៅ​ខេត្តឧត្តរមានជ័យ ។

ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នា​ពេល​នេះ ដោយ​មានការ​សម្របសម្រួល​ពី​ឧត្តមសេនីយ៍ឯក ផាត វិបុល​សុ​ភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស និង​ជានា​យក នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ ក្រសួងការពារជាតិ រួម​និង​នាយទាហាន ក្រសួងការពារជាតិ និង​កងទ័ពជើងគោក​ជា​ច្រើន​រូប​ទៀត ។

ឧត្តមសេនីយ៍ឯក ផាត វិបុល​សុ​ភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស និង​ជានា​យក នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ ក្រសួងការពារជាតិ បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ទាំង​៧​ប្រទេស​ដែល​រួម​មាន ៖ អនុព័ន្ធយោធា​ប្រទេស​ម៉ា​ឡេ​ស៊ី (​ប្រធាន​), ប្រទេស​ឥណ្ឌូ​នេ​ស៊ី​, ប្រទេស​ឡាវ​, ប្រទេស​មី​យ៉ា​ន់​ម៉ា​, ប្រទេស​ហ្វី​លី​ពី​ន​, ប្រទេស​សិង្ហ​បុរី និង​ប្រទេស​វៀតណាម​។

សកម្មភាព​នេះ កើត​ចេញពី​លទ្ធផល​ដែល​បន្ត​ពី​កិច្ចប្រជុំ​ពិសេស កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (Extraordinary GBC Meeting) នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ ទីក្រុង Kuala Lumpur ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​នាំ​ទៅ​ដល់​ការ​ឯកភាព​គ្នា​លើ​បទ​ឈប់​បាញ់​។

ឧត្តមសេនីយ៍ឯក​បាន​គូសបញ្ជាក់​ថា​៖ « ការ​ចូលរួម​របស់​ប្រទេស​ដៃគូ​ទាំងនេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​បំណងប្រាថ្នា​រួម ក្នុង​ការ​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​ទទួល​បាន​ជោគជ័យ និង​យូរអង្វែង ជាមួយនឹង​គោលដៅ​នាំ​មក​វិញ​នូវ​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ