ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្ត​ភ្លើង​ឆេះ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ភ្ញាក់ផ្អើល​សមត្ថកិច្ច​ជួយ​ពន្លត់

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រោងចក្រ​កាត់ដេរ​យីហោ «​យាន ហ្សេ​ន ខូ​ត​ធី​ង មេធៀ​រៀល​» ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់ ខណៈ​ដែល​ឆ្លង​ចរន្ត​ភ្លើង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កម្មករ និង​សមត្ថកិច្ច​យក​រថយន្ត​ជួយ​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់…

ខេត្តកំពង់ស្ពឺ ៖ រោងចក្រ​កាត់ដេរ​យីហោ «​យាន ហ្សេ​ន ខូ​ត​ធី​ង មេធៀ​រៀល​» ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់ ខណៈ​ដែល​ឆ្លង​ចរន្ត​ភ្លើង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កម្មករ និង​សមត្ថកិច្ច​យក​រថយន្ត​ជួយ​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់ ។

ករណី​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ខាងលើ បាន​កើតឡើង​កាល​០៤​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​បាញ់​កង្កែប ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។
នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​បាន​ឆេះ​សម្ភារ​:​ក្នុង​រោងចក្រ យី​( យាន ហ្សេ​ន ខូ​ត​ធី​ង មេធៀ​រៀល ខេ​ម​បូ​ឌា​ឯ​.​ក​) ដែល​ស្ថិត​នៅ​ក្នុងភូមិ​បាញ់​កង្កែប ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ អគា​ដែល​រង​ការ​ឆេះ​នោះ​មាន​ទំហំ​២៥​ម៉ែត្រ គុណ​និង​១០០​ម៉ែត្រ រង​ការ​ខូចខាត​អាគា​អស់​ប្រហែល​១០​ភាគរយ(១០%)​។

-​ទឹក​ថ្នាំ​ចំនួន​០៦​ធុង

-ម៉ាស៊ីន​វ៉ៃ​ថ្នាំ​០១​គ្រឿង
-​សម្ភារ​:​ប្រើប្រាស់​មួយ​ចំនួន​ផង​ដែរ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ថា ករណី​ឆាបឆេះ​រោងចក្រ​ខាងលើ​នេះ មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។ នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍​ជួយ​អន្តរាគមន៍ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ​មួយ​គ្រឿង កម្លាំង​៩​នាក់ ប្រើប្រាស់​ទឹក​អស់​០១​រថយន្ត ។

-​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​សំរោង​ទង​១​គ្រឿង កម្លាំង​៦​នាក់ ប្រើប្រាស់​ទឹក​អស់​១​រថយន្ត
-​រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុង​ច្បារមន​១​គ្រឿង កម្លាំង​៦​នាក់ ប្រើប្រាស់​ទឹក​អស់ ១​រថយន្ត
-​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​គង​៤​នាក់
-​កម្មក​រោងចក្រ
-​ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ​អស់​ចំនួន​៣២​បំពង់​។

នគរបាល​បាន​បញ្ជាក់​បន្ថែម​ថា​មូលហេតុ​ដែល​ឆេះ​រោងចក្រ​ខាងលើ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ទើប​ឆេះ​រោងចក្រ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ