ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនបាច់បង្ក្រា.បទេ! ទុកផលប្រយោជន៍ខ្លះផង កុំទើ.សក្បាលពេក!

1 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ​៖​មហាជន​លើក​ឡើង​ថា​គួរ​អោយ​អាណិត​លោក​ម៉ែ​ន លី​ស្នងការ​នគរបាល​ខេត្តតាកែវ​តែងតែ​ដាក់​បញ្ជា​ដាច់ខាត​ដល់​អធិការ​១០​ក្រុង​ស្រុក​និង​លោកនាយ​ប៉ុ​ស្ត៍​១០០​ឃុំ​សង្កាត់​ទប់ស្កាត់​អោយ​បាន​រាល់​ល្បែង​ស៊ី​​សងគ្រប់​ប្រភេទ​បើ​ក្នុង​មូលដ្ឋាន​ណា​មាន​បទល្មើស​ល្បែង​ស៊ីសង​ ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​នោះ​ទទួលខុសត្រូវ​ដោយ​ខ្លូ​ន​ឯង​។ មហាជន​លើក​ឡើង​ទៀត​ថា​បញ្ជា​របស់​លោកស្នងការ​តឹង​ដូច​ខ្សែរ​ចា​បុ​ី​យ៉ាងណា​ហេតុ​ដូច​ម្តេច​បានជា​លោ​កឌុក​ធី​យ៉ា​អធិការ​ស្រុក​ត្រាំកក់​និង​លោកនាយ​ប៉ុ​ស្ត៍​ឃុំ​ពពែ​ល​ថ្លើមធំ​ហ៊ាន​អោយឈ្មោះ​ចិត្ត​និង​ឈ្មោះ​សិទ្ធ​បើក​សង្វៀន​ជល់​មាន់បាន​ដោយ​សេរី​ទៅ​វិញ​នេះ​សបញ្ជាក់​អោយ​ដឹង​ថា​បញ្ជា​របស់​លោកស្នងការ​ខេត្តតាកែវ​ មានអំណាចសង្ស័យស្មើរ​​សូន្យ​ ត្រឹម​អធិការ​ស្រុក​ត្រាំកក់​និង​លោកនាយ​ប៉ុ​ស្ត៍​ឃុំ​ពពែ​ល​។ បើ​ទោះជា​យ៉ាង​លោ​កឌុក​ធី​យ៉ា​អធិការ​ស្រុក​ត្រាំកក់​បានអោយ​អ្នកកាសែត​ដឹង​ថា​លោក​កំពុង​ដាក់​កំលាំង​តាម​ឃ្លាំមើល​បើ​នៅ​តែ​ហ៊ាន​លេង​លោក​និង​បង្ក្រាប​ភ្លាមៗ ។​ គួរ​រំលឹក​ថា​៖ គគ្រឹកគគ្រេង​ណាស់​ដែរ…

ខេត្តតាកែវ​៖​មហាជន​លើក​ឡើង​ថា​គួរ​អោយ​អាណិត​លោក​ម៉ែ​ន លី​ស្នងការ​នគរបាល​ខេត្តតាកែវ​តែងតែ​ដាក់​បញ្ជា​ដាច់ខាត​ដល់​អធិការ​១០​ក្រុង​ស្រុក​និង​លោកនាយ​ប៉ុ​ស្ត៍​១០០​ឃុំ​សង្កាត់​ទប់ស្កាត់​អោយ​បាន​រាល់​ល្បែង​ស៊ី​​សងគ្រប់​ប្រភេទ​បើ​ក្នុង​មូលដ្ឋាន​ណា​មាន​បទល្មើស​ល្បែង​ស៊ីសង​ ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​នោះ​ទទួលខុសត្រូវ​ដោយ​ខ្លូ​ន​ឯង​។

មហាជន​លើក​ឡើង​ទៀត​ថា​បញ្ជា​របស់​លោកស្នងការ​តឹង​ដូច​ខ្សែរ​ចា​បុ​ី​យ៉ាងណា​ហេតុ​ដូច​ម្តេច​បានជា​លោ​កឌុក​ធី​យ៉ា​អធិការ​ស្រុក​ត្រាំកក់​និង​លោកនាយ​ប៉ុ​ស្ត៍​ឃុំ​ពពែ​ល​ថ្លើមធំ​ហ៊ាន​អោយឈ្មោះ​ចិត្ត​និង​ឈ្មោះ​សិទ្ធ​បើក​សង្វៀន​ជល់​មាន់បាន​ដោយ​សេរី​ទៅ​វិញ​នេះ​សបញ្ជាក់​អោយ​ដឹង​ថា​បញ្ជា​របស់​លោកស្នងការ​ខេត្តតាកែវ​ មានអំណាចសង្ស័យស្មើរ​​សូន្យ​ ត្រឹម​អធិការ​ស្រុក​ត្រាំកក់​និង​លោកនាយ​ប៉ុ​ស្ត៍​ឃុំ​ពពែ​ល​។

បើ​ទោះជា​យ៉ាង​លោ​កឌុក​ធី​យ៉ា​អធិការ​ស្រុក​ត្រាំកក់​បានអោយ​អ្នកកាសែត​ដឹង​ថា​លោក​កំពុង​ដាក់​កំលាំង​តាម​ឃ្លាំមើល​បើ​នៅ​តែ​ហ៊ាន​លេង​លោក​និង​បង្ក្រាប​ភ្លាមៗ ។​

គួរ​រំលឹក​ថា​៖ គគ្រឹកគគ្រេង​ណាស់​ដែរ នៅ​ស្រុក​ត្រាំកក់​ល្បែងស៊ីសង​អន​ឡាញ​និង​ល្បែង​មាន់​ជល់​ដីមួយ​រយៈ​ចុង​ក្រោយ​នេះ​ល្បែង​​មាន់​ជល់​ដី​នៅ​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ មានការ​កត់ សម្គាល់​ឃើញ​ថា បាន​បើក​លេង​ជា​ចំហ​។ ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រាំកក់​បាន​និយាយ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ជា​ពិសេស​នគរបាល ធ្វើ​ហាក់ដូចជា​មិន​ចាប់អារម្មណ៍​ឬ​មិន​បង្ក្រាប​ទាល់តែ​សោះ​ចំពោះ​បញ្ហា​ល្បែង​ស៊ី​សង្វៀនមាន់​ជល់​ដី​។ បង្ក្រាបធ្វើអី? ទុកឱ្យមានផលប្រយោជន៍ខ្លះផង កុំទើសក្បាលពេកណាអ្នកកាសែត ។​

អធិការ​នគរបាល​ស្រុក​ត្រាំកក់​លោក ឌុ​ក ធី​យ៉ា មិន​បាន​យកចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ទាំងនោះ​ទេ​។ ភាព​ព្រងើយកន្តើយ របស់​លោក​អធិការ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ម​ន្ទ​ល់​សង្ស័យ​ថា ទំនងជា​បាន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ណាមួយ ពី​ថៅកែ​បើក​សង្វៀន​ជល់​មាន់​នេះ​ហើយ​មើលទៅ​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ភូមិ​​ក្ងោក​​ពង ឃុំ​ពពេល ស្រុក​ត្រាំកក់​ខេត្តតាកែវ មាន​សង្វៀនមាន់​ជល់​លើ​ដីដុះ​ស្លែ ម្ចាស់ផ្ទះ​ឈ្មោះ​ចិត្ត អ្នក​បើក​សហការ​ជា មួយ​ម្ចាស់ផ្ទះ ឈ្មោះ​សិទ្ធ បង​បង្កើត​មេ​ប៉ុស្តិ៍​អូរ​សា​រ៉ា​យ​។​ទីតាំង​មាន់​ជល់​ដី​នេះ​ទាក់ទាញ បានការ​ចាប់អារម្មណ៍​ជា​ច្រើន​ពី​អ្នក​និយមល្បែង​ជល់​មាន់​។ បើ​ទោះបីជា​គគ្រឹកគគ្រេង​យ៉ាងណា​ក៏​ដោយ ក៏​សង្វៀនមាន់​ដី​នេះ​មិន​រំខាន​ដល់​លោក​អធិការ​ស្រុក​ត្រាំកក់​នោះ​ឡើយ​។

ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុកកត់សម្គាល់​ឃើញ​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​មិន​ថា ប្រទេស​ជាតិ​កំពុង​មាន​បញ្ហា​វិបត្តិ​សង្គ្រាម​ជាមួយ​ប្រទេស​ថៃ​នោះ​ទេ ប៉ុន្តែ​បញ្ហា​ល្បែង​ស៊ីសង​មាន់​ជល់​ដី​កំពុង​មាន​សកម្មភាព​ក៏​ក្រើ​ក​ឡើង​វិញ​គួរ​ឲ្យ​កត់សម្គាល់​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ