ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នា.ក់​ដែល​មើល​មិនឃើញ ៖ ការ​ផឹកទឹក​ត្រជាក់​ខ្លាំង អាច​ជះ​ឥទ្ធិពល​ដល់​សរសៃប្រសាទ​បេះដូង

4 ម៉ោង មុន

ទោះបីជា​ការ​ផឹក​ទឹកកក មិនមែន​ជា​មូលហេតុ​នៃ​ការ​ដុះ​ក្បាលពោះ​ដូចដែល​យើង​បាន​ពិភាក្សា​មុន​នេះ​ក៏​ដោយ ប៉ុន្តែ​ការ​ទទួលទាន​ទឹក​ត្រជាក់​ខ្លាំង​ពេក ឬ​មិន​មាន​អនាម័យ អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ដល់​សុខភាព ៖ ១. ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ការ​ផឹកទឹក​ត្រជាក់​ខ្លាំង​ក្នុងអំឡុងពេល ឬ​ក្រោយ​ពេល​ញ៉ាំ​បាយ​ភ្លាម​ៗ…

ទោះបីជា​ការ​ផឹក​ទឹកកក មិនមែន​ជា​មូលហេតុ​នៃ​ការ​ដុះ​ក្បាលពោះ​ដូចដែល​យើង​បាន​ពិភាក្សា​មុន​នេះ​ក៏​ដោយ ប៉ុន្តែ​ការ​ទទួលទាន​ទឹក​ត្រជាក់​ខ្លាំង​ពេក ឬ​មិន​មាន​អនាម័យ អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ដល់​សុខភាព ៖

១. ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ

ការ​ផឹកទឹក​ត្រជាក់​ខ្លាំង​ក្នុងអំឡុងពេល ឬ​ក្រោយ​ពេល​ញ៉ាំ​បាយ​ភ្លាម​ៗ អាច​ធ្វើ​ឱ្យ​សរសៃឈាម​ក្នុង​ក្រពះ​រួញ​តូច ដែល​នាំ​ឱ្យ​ដំណើរការ​រំលាយ​អាហារ​យឺត​ជាង​មុន ។ ចំពោះ​មនុស្ស​មួយ​ចំនួន វា​អាច​បណ្តាល​ឱ្យ​មានការ​កក​ខ្លាញ់​ក្នុង​អាហារ (​ជា​ពិសេស​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​) ធ្វើ​ឱ្យ​ពិបាក​រំលាយ និង​បង្ក​ឱ្យ​មានការ​ហើមពោះ ។

២. បញ្ហា​ដល់​ប្រព័ន្ធ​ដង្ហើម និង​បំពង់ក

ការ​ញ៉ាំ​ទឹកកក ឬ​ទឹក​ត្រជាក់​ខ្លាំង អាច​ធ្វើ​ឱ្យ​ភ្នាស​រំអិល​ដែល​ការពារ​ផ្លូវដង្ហើម​ឡើង​ក្រាស់ ដែល​ងាយ​នឹង​ធ្វើ​ឱ្យ​បំពង់ក​របស់​អ្នក​រង​ការ​រលាក (Sore Throat) ក្អក ឬ​ងាយ​ឆ្លង​មេរោគ​ផ្សេង​ៗ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ​។

៣. ធ្វើ​ឱ្យ​ឈឺក្បាល

នៅ​ពេល​អ្នក​ញ៉ាំ​ទឹកកក​លឿន​ពេក ភាព​ត្រជាក់​ខ្លាំង​ប៉ះ​នឹង​ពិបាក​មាត់ ដែល​ធ្វើ​ឱ្យ​សរសៃឈាម​រីក និង​រួញ​ភ្លាម​ៗ បង្ក​ជា​ការ​ឈឺក្បាល​មួយ​រំពេច ដែល​គេ​តែង​ហៅ​ថា “Brain Freeze”​។ វា​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​ជំងឺ​ប្រកាំង (Migraine) ងាយ​នឹង​រើ​ឡើង​វិញ​ផង​ដែរ​។

៤. ប៉ះពាល់​ដល់​សុខភាព​ធ្មេញ

ទឹកកក​ដែល​មាន​ភាព​រឹង និង​ត្រជាក់​ខ្លាំង អាច​ធ្វើ​ឱ្យ​ស្រទាប់​ការពារ​ធ្មេញ (Enamel) សឹក ឬ​ប្រេះស្រាំ ប្រសិនបើ​អ្នកមាន​ទម្លាប់ ទំពារ​ទឹកកក​។ លើស​ពី​នេះ វា​ក៏​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​ធ្មេញ​ស្រៀវ កាន់តែ​មានការ​ឈឺចាប់​ខ្លាំង​។

៥. បន្ថយ​ចង្វាក់បេះដូង

តាម​ការ​សិក្សា​មួយ​ចំនួន ការ​ផឹកទឹក​ត្រជាក់​ខ្លាំង អាច​ទៅ​រំញោច​សរសៃប្រសាទ “Vagus Nerve” ដែល​ជា​សរសៃប្រសាទ​សំខាន់​គ្រប់គ្រង​មុខងារ​អវយវៈ​ក្នុង​រាង​កាយ ដែល​អាច​បណ្តាល​ឱ្យ​ចង្វាក់បេះដូង​ធ្លាក់​ចុះ​បន្តិចបន្តួច​។

៦. បញ្ហា​អនាម័យ (​មេរោគ​ក្នុង​ទឹកកក​)

នេះ​ជា​ចំណុច​សំខាន់​បំផុត​សម្រាប់​កម្ពុជា​យើង​។ ប្រសិនបើ​ទឹកកក​ផលិត​ចេញពី​ទឹក​មិន​ស្អាត ឬ​ការ​រក្សា​ទុក​មិន​មាន​អនាម័យ វា​អាច​ផ្ទុកមេរោគ​ដែល​បណ្តាល​ឱ្យ​៖

-​រាគ​រូស ឬ​ពុល​អាហារ

-​មេរោគ​គ្រុនពោះវៀន (Typhoid)

-​បញ្ហា​ដង្កូវ​ព្រូន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ