ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​៣​ប្រភេទ​ដែល​ធ្វើ​ឱ្យ​​ស្បែក​ស្អាត

2 ម៉ោង មុន

កាលពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ផ្លែ​ឈើ​ទាំង​៩​ប្រភេទ​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​បន្លែ​ទាំង​៣​ប្រភេទ​វិញ​ម្តង​។ តើ​មាន​អ្វី​ខ្លះទៅ? ក្រៅពី​ផ្លែ​ឈើ អ្នក​អាច​ញ៉ាំ​ប៉េងប៉ោះ​បាន ព្រោះ​នៅ​ក្នុង​បន្លែ​មួយ​ប្រភេទ​នេះ​មាន​សារធាតុ​ម្យ៉ាង​ដែល​អ្នក​នឹក​ស្មាន​មក​ដល់ ហើយ​សារធាតុ​នេះឯង​ដែល​អាច​ជួយ​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ចាស់ ដោយ​មាន​ភាព​រស់​រវើក​។ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​ការពារ​មិន​ឲ្យ​ស្បែក​អ្នក​ខូច​ដោយសារ​តែ​កម្តៅថ្ងៃ​នោះ​ទេ​។ ដំឡូងបារាំង​គឺជា​បន្លែ​ដែល​អ្នក​គួរតែ​ញ៉ាំ…

កាលពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ផ្លែ​ឈើ​ទាំង​៩​ប្រភេទ​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​បន្លែ​ទាំង​៣​ប្រភេទ​វិញ​ម្តង​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្រៅពី​ផ្លែ​ឈើ អ្នក​អាច​ញ៉ាំ​ប៉េងប៉ោះ​បាន ព្រោះ​នៅ​ក្នុង​បន្លែ​មួយ​ប្រភេទ​នេះ​មាន​សារធាតុ​ម្យ៉ាង​ដែល​អ្នក​នឹក​ស្មាន​មក​ដល់ ហើយ​សារធាតុ​នេះឯង​ដែល​អាច​ជួយ​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ចាស់ ដោយ​មាន​ភាព​រស់​រវើក​។ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​ការពារ​មិន​ឲ្យ​ស្បែក​អ្នក​ខូច​ដោយសារ​តែ​កម្តៅថ្ងៃ​នោះ​ទេ​។

ដំឡូងបារាំង​គឺជា​បន្លែ​ដែល​អ្នក​គួរតែ​ញ៉ាំ ព្រោះ​វា​មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​អ្នក​ទេ វា​ថែម​ទាំង​អាច​ជួយ​រក្សា​សម្រស់​អ្នក​ទៀត​ផង​។ វា​មិន​ត្រឹមតែ​អាច​ជួយ​ពន្យារ​ភាព​ចាស់​នៃ​ស្បែក​អ្នក ថែម​ទាំង​អាច​ជួយ​ធ្វើ​ឲ្យ​ឈាម​អ្នក​ដើរ​ស្រួល ដោយ​មិន​ធ្វើ​ឲ្យ​អ្នកមាន​អាកា​រៈ​ហើម​នោះ​ទេ​។ ម្យ៉ាងទៀត​វា​ក៏​ជួយ​ការពារ​មិន​ឲ្យ​ស្បែក​អ្នក​ឡើង​កន្ទួល​ក្រហម​ដូច​គ្នា​។

យើងខ្ញុំ​ជឿជាក់​ថា​មាន​មនុស្ស​មួយ​ចំនួន​មិន​ចូល​ចិត្ត​ញ៉ាំ​ត្រសក់​នោះ​ទេ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ត្រសក់​ក៏​អាច​ជួយ​រក្សា​ស្បែក​អ្នក​ឲ្យ​ស្អាត​ដែរ​។ ក្រោយ​ពេល​ដែល​អ្នក​ពិសារ​រួច វា​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស ថែម​ទាំង​អាច​ជួយ​អ្នក​បញ្ចុះទម្ងន់​បាន​ទៀត​ផង​ដោយនៅ​ក្នុង​នោះ​សំបូរ​ទៅ​ដោយ​វីតាមីន​ជា​ច្រើន​ប្រភេទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ