ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ម្នាក់​ត្រូវ​​គេ​ដាក់​រហស្សនាម«​វីរបុរស​ឈូស​ឆាយ​​ផ្លូវ​»​បន្ទាប់ពីជួយ​​​សង្គ្រោះ​មនុស្ស​១០០​នាក់​​

5 ម៉ោង មុន

បុរស​ទីក្រុង​ប៉េ​កាំ​ង​ម្នាក់​ បាន​ទទួល​រហស្សនាម​ថា «​វីរបុរស​អ្នក​ឈូស​ឆាយ» បន្ទាប់​ពី​គាត់​បាន​ជួយ​សង្គ្រោះ​មនុស្ស​ជាង​១០០នាក់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់​ ។ រដ្ឋធានី​របស់​ប្រទេស​ចិន និង​ខេត្ត​ជិតខាង​របស់​ខ្លួន​ បាន​រង​នូវ​ជំនន់​ទឹកភ្លៀង​យ៉ាង​ខ្លាំង​ក្នុង​ស​ប្តា​ហ៍​មុន ដែល​បាន​សម្លាប់​មនុស្ស​៣០​នាក់​។…

បុរស​ទីក្រុង​ប៉េ​កាំ​ង​ម្នាក់​ បាន​ទទួល​រហស្សនាម​ថា «​វីរបុរស​អ្នក​ឈូស​ឆាយ» បន្ទាប់​ពី​គាត់​បាន​ជួយ​សង្គ្រោះ​មនុស្ស​ជាង​១០០នាក់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់​ ។

រដ្ឋធានី​របស់​ប្រទេស​ចិន និង​ខេត្ត​ជិតខាង​របស់​ខ្លួន​ បាន​រង​នូវ​ជំនន់​ទឹកភ្លៀង​យ៉ាង​ខ្លាំង​ក្នុង​ស​ប្តា​ហ៍​មុន ដែល​បាន​សម្លាប់​មនុស្ស​៣០​នាក់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ SCMP ​។

សារព័ត៌មាន Beijing Daily បាន​រាយការណ៍​ថា ភ្លៀង​ធ្លាក់​មាន​រយៈពេល​147​ម៉ោង ក្នុងអំឡុងពេល​ដែល​ទីក្រុង​ទទួល​បាន​40ភាគរយ​នៃ​ទឹកភ្លៀង​ប្រចាំឆ្នាំ​របស់​ខ្លួន​ ។ ជា​ការ​ពិត បរិមាណ​ទឹកភ្លៀង​សរុប​កំពុង​កើនឡើង​ដល់​ជាង​300​មី​លី​ម៉ែត្រ​នៅ​ក្នុង​តំបន់ Miyun នៃ​ទីក្រុង​ប៉េ​កាំ​ង ដោយ​រដ្ឋា​ភិបាល​បាន​បញ្ជូន​អ្នក​ជួយ​សង្គ្រោះ​ ដើម្បី​ជម្លៀស​អ្នកស្រុក​។

កាលពី​ថ្ងៃ​ទី 28 ខែកក្កដា លោក Wang Tianyu អាយុ 35​ឆ្នាំ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​សំណង់​មួយ​បាន​ភ្ញាក់​ឡើង​ដោយ​ការ​ហៅ​ទូរស័ព្ទ​ពី​មិត្ត​ភ័ក្តិ​របស់​គាត់ ​ដើម្បី​ស្វែងរក​ជំនួយ ដើម្បី​ជួយ​សង្គ្រោះ​គ្រួសារ​ចាស់​របស់​គាត់​ដែល​ជាប់​នៅ​ក្នុងភូមិ​មួយ​។

ភ្លាម​ៗ​នោះ លោក​Wang បាន​បើកឡាន​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​គាត់​ទៅ​ភូមិ​នោះ ហើយ​បាន​ទៅ​យក​មិត្ត​របស់​គាត់​ដែល​ជា​អ្នក​លក់ដូរ​ផ្លូវ Wang Chong​ ។ លោក Wang បាន​និយាយ​ថា កម្រិត​ទឹក​ក្នុងភូមិ​មាន​កម្ពស់​យ៉ាង​ហោច​មួយ​ម៉ែត្រ ​។

អ្នក​ទាំង​ពីរ​បាន​ប្រមូល​អ្នក​ភូមិ​ដែល​គេ​ឃើញ​នៅ​តាម​ផ្លូវ​ ។ មនុស្ស​ជា​ច្រើន​បាន​ឡើង​ទៅ​លើដំបូល​។ លោក Wang បាន​និយាយ​ថា ពួក​គេ​បាន​ដឹក​មនុស្ស​ជាង 100 នាក់​ជាមួយនឹង​គ្រឿងចក្រ​ឈូស​ឆាយ​ ។ លើស​ពី​នេះ ​ពេល​យក​មនុស្ស 10 នាក់​ក្នុង​ពេល​តែ​មួយ ហើយ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស 2 នាក់​ក្នុង​មួយ​លើក​។

ក្រុម​ពន្លត់​អគ្គិភ័យ​ព្យាយាម​ជួយ​អ្នក​ភូមិ​ត្រូវ​បាន​បញ្ឈប់​ដោយ​ទឹក​ដែល​ហូរ​យ៉ាង​លឿន​។ លោក Wang ក៏​បាន​ស្ម័គ្រចិត្ដ​បញ្ឈប់​ចរន្តទឹក​មួយ​រំពេច​ជាមួយនឹង​ធុង​របស់​ម៉ាស៊ីន​ឈូស​ឆាយ ដើម្បី​ជួយ​អ្នក​ពន្លត់អគ្គិភ័យ​ ។ ប្រធាន​ស្ថានីយ​ពន្លត់អគ្គិភ័យ​ម្នាក់​ឈ្មោះ Zang Hui បាន​និយាយ​ថា គ្រឿង​ចក្រ​ឈូស​ឆាយ​បាន​ធ្វើ​ឱ្យ​ពួក​គេ​ពេញចិត្ត​យ៉ាង​ខ្លាំង ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​ជម្លៀស​មនុស្ស​ជា​ច្រើន​បាន​ទាន់​ពេលវេលា​ ។

លោក Wang បាន​និយាយ​ថា គាត់​មានការ​ភ័យ​ខ្លាច​បន្ទាប់​ពី​ការ​ជួយ​សង្គ្រោះ ដោយសារ​តែ​គ្រឿង​ចក្រ​ឈូស​ឆាយ​របស់​គាត់​ ស្ទើរតែ​ត្រូវ​បាន​ទឹក​នាំ​ទៅ​ដោយ​ទឹកជំនន់​ជា​ច្រើន​ដង​។ ទឹក​ក៏​ហូរ​ចូល​កាប៊ី​ន​អ្នកបើកបរ​ ។

គាត់​ធ្វើការ​ច្រើន​ម៉ោង ក្នុង​ការ​ជួ​យស​ង្រោះ​មនុស្ស ពី​ម៉ោង​6​ព្រឹក​ដល់​ម៉ោង 7​យប់​នៅ​ថ្ងៃ​នោះ​។
លោក Wang Tianyu ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា «​វីរបុរស​អ្នក​ឈូស​ឆាយ​»សម្រាប់​ទ​ង្វើ​របស់​មនុស្សធម៌​របស់​លោក​។

សូម​បញ្ជាក់​ដែរ​ថា ការ​វាយប្រហារ​ដោយ​ទឹកជំនន់​នេះ យ៉ាង​ហោច​ណាស់​ មាន​គ្រឿងចក្រ​ឈូស​ឆាយ​ចំនួន ១៥​ផ្សេង​ទៀត​នៅ​ក្នុងភូមិ ដែល​បាន​ជួយ​សង្គ្រោះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ