រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យស្ដីពីការអនុវត្តអត្រាពន្ធគយ ០% លើទំនិញរបស់សហរដ្ឋអាមេរិក ។

នៅក្នុងអនុក្រឹត្យ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បញ្ជាក់ថា សម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើត នៅសហរដ្ឋអាមេរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជាពីសហរដ្ឋអាមេរិក ។

អត្រាពន្ធគយ ០% ដូចមានចែងក្នុងមាត្រា១ ខាងលើ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ ។
នីតិវិធីក្នុងការអនុវត្តអត្រាពន្ធគយចំពោះទំនិញនាំចូលពីសហរដ្ឋអាមេរិកនេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹតនេះ ត្រូវទុកជានិរាករណ៍ ៕
ចែករំលែកព័តមាននេះ