មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងដាក់ផ្ទាំងរូបភាព បង្ហាញឈ្មោះប្រាសាទទាំង៥ នៅក្នុងខេត្ត
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ដើម្បីឲ្យអ្នកធ្វើដំណើរក៏ដូចជាប្រជាពលរដ្ឋយល់កាន់តែច្បាស់នឹងបានដឹងអំពីប្រាសាទដែលមាននៅខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៥ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានលើកទាំងបង្ហាញរូបភាពប្រាសាទទាំងអស់ ដែលមាននៅលើទឹកដីខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងទាក់ទាញភ្ញៀវចូលចរឲ្យទៅលេងកំសាន្ត ក៏ដូចជាបានដឹងពីស្នាដៃរបស់បុព្វបុរសជំនាន់មុនផងដែរ។
លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាដោយចង់បង្ហាញអំពីប្រាងប្រាសាទនានាដែលមានលើកទឹកដីខេត្តកំពង់ឆ្នាំង លោកក៏បានធ្វើផ្ទាំងរូបភាពប្រាសាទ នានាដែលមាននៅក្នុងខេត្ត ដាក់បង្ហាញនៅមុខមន្ទីរទេសចរណ៍វប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋបានដឹងក៏ដូចជាភ្ញៀវ ទេសចរណ៍បានដឹងនឹងទៅលេងកម្សាន្តផងដែរ។
លោកបានបញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំងមានប្រាសាទដែលនៅឈរបង្ហាញរូបរាងមានចំនួន ៥ ប្រាសាទ គឺប្រាសាទកំពង់ព្រះ ,ប្រាសាទស្លក្លឬប្រាសាទប្រុស ប្រាសាទស្រី ប្រាសាទថ្មមប្ដីឬប្រាសាទស្លុតតី និង ប្រាសាពណ្ណារាយ ។ ប្រាសាទដែលមានរូបរាង ទាំងនោះស្ថិតនៅក្នុងស្រុកបរិបូរណ៍ចំនួន១ និងស្រុកកំពង់លែងចំនួន ៤។ ចំណែកប្រាសាទដែលរលំបាត់រូបរាងដោយសារកត្តាធម្មជាតិ និង យូរអង្វែងមានចំនួន២គឺនៅស្រុកកំពង់លែងនិងស្រុកសាមគ្គីមានជ័យ។ប្រាសាទដែលនៅមានរូបរាងទាំង៥ត្រូវបានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈដាក់ឆ្នាំការពារនិងថែរក្សាប្រាសាទជាប្រចាំ ដើម្បីឲ្យមរតកវប្បធម៌ពីដូនតានៅគង់វង្សបានយូរអង្វែងតទៅមុខទៀត ៕
















ចែករំលែកព័តមាននេះ