ខេត្តកំពង់ចាម ៖ «លោកនាយកសាលា លោកគ្រូ អ្នកគ្រូត្រូវ តែបង្កើនការយកចិត្តទុកដាក់ក្នុងការសំអាតទីធ្លាសាលា ដើម្បីឱ្យមានបរិស្ថានស្អាត សម្រាប់ទាក់ទាញសិស្សឲ្យមករៀនដើម្បីចៀសវាងកុំឲ្យសិស្សបោះបង់ចោលការសិក្សា» ។ នេះជាប្រសាសន៍របស់លោកអ៊ុនចាន់ដា អភិបាលខេត្តថ្លែងនាព្រឹកថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៩ នៅក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវខ្លោងទ្វារសាលា, រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ និងការជួសជុលអគារសិក្សា១ខ្នង នៅសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ ចាម។
លោកហ៊ន់ ស៊ាងហុង អតីតនិស្សិតឆ្នើមនៅប្រទេសជប៉ុនបានលើកឡើងថា ដោយមើលឃើញអគារសិក្សា១ខ្នងសាងសង់ពីបេតុងប្រក់ក្បឿងដែលមានសភាពចាស់និងខ្លាចបង្កគ្រោះថ្នាក់ដល់សិស្សា នុសិស្ស ទើបលោកបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន៥០០០ ដុល្លារ ដើម្បីជួសជុលអោយស្អាតឡើងវិញដើម្បីសម្រួលដល់ការលំបាករបស់សិស្សា នុសិស្សឲ្យបានចូលរៀន និងធានាសុវត្ថិភាព។
លោកហ៊ន់ ស៊ាងហុង បានរំលឹកថាអាគារបេតុង១ខ្នងនៅក្នុងសាលាបឋមសិក្សាឧត្ដធ្លាប់ត្រូវបានប្រឹងគៀងគរថវិកាពីសប្បុរសជននៅប្រទេសជប៉ុន មកជួយជួសជុលដើម្បី ឲ្យសិស្សបានរៀនសូត្ររួមទាំងលើកនេះទៀតមានចំនួន២អគារហើយ។ ជាមួយនោះការស្នើសុំដល់មាតាបិតាសិស្សត្រូវតែចេះបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដើម្បីលើកកម្ពស់ដល់វិស័យអប់រំសំដៅឲ្យមានការរីកចម្រើន។ សូមបញ្ជាក់ថាសំណង់អគារសិក្សា អណ្ដូងទឹក រួមនឹងសមិទ្ធផលនានាជាច្រើនទៀត លោកបានទាក់ទងសប្បុរសជនពីក្រៅប្រទេសមកជួយកសាងនៅក្នុងប្រទេសកម្ពុជាដែលមានប្រមាណ២០០អគារ សម្រាប់ឱ្យសិស្សានុសិស្ស បានរៀនសូត្រនឹងទទួលចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដែលមាននៅស្ទើរពាសពេញប្រទេសកម្ពុជា។
លោកឧកញ៉ាហួត ឈឿន ប្រធានសភាពាណិជ្ជកម្មកំពង់ចាម-មណ្ឌលគិរីមានប្រសាសន៍ឲ្យដឹងថា កន្លងមកលោកបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយក្រាលការ៉ូឡាក្នុងទីធ្លាសាលាបឋមសិក្សាឧត្តរ ជួសជុលខ្លោងទ្វារឲ្យមានសោភ័ណភាពស្អាត និងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ហើយក៏មានសមិទ្ធផលជាច្រើនទៀត ត្រូវបានកកើតតាមរយៈសប្បុរសជន។សាលារៀនគឺជាថ្នាលបណ្ដុះចំណេះដឹងសូមក្មួយៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអោយមានអនាគតភ្លឺស្វាងព្រោះប្រទេសត្រូវការធនធានមនុស្ស។
លោកអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា សមិទ្ធិផលដែលបានក៏កើតចេញជារូបរាងនៅក្នុងសាលាបឋមសិក្សាឧត្តរនេះគឺកើតឡើងចេញពីកម្លាំងសាមគ្គីគ្នាដោយសប្បុរជនបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីលើកកម្ពស់ដល់វិស័យអប់រំសំដៅឲ្យមានការរីកចម្រើន។
លោកអភិបាលខេត្តមានប្រ សាសន៍បន្តថា ដើម្បីអោយប្រទេសជាតិមានការរីកចម្រើនទៅមុខបាន គឺចាំបាច់ត្រូវការកត្តាមនុស្សមុនគេ ជាមួយនោះសូមឲ្យមាតាបិតាជំរុញកូនរបស់ខ្លួនឱ្យមកសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ។ ក្រោមការយកចិត្តទុកដាក់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើវិស័យអប់រំក្នុងនោះសម្ដេចបានផ្ដល់នូវអគារសិក្សាជាច្រើននៅក្នុងប្រទេសកម្ពុជាដែលមានកម្ពស់២ទៅ៣ជាន់ក៏មានដែរ ។ ក្នុងនោះមានសំ ណង់អាគារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនៅក្នុងខេត្តកំពង់ចាម ក៏មានច្រើនដែរ និងបានកំពុងតែសាងសង់ជាបន្តបន្ទាប់ទៀត។
លោកអភិបាលខេត្តបានមានប្រសាសន៍បន្តទៀតថា វិស័យអប់រំនៅជនបទនិងនៅទីក្រុងគឺមានការអប់រំដូចគ្នា សព្វថ្ងៃនេះមានតំបន់មួយ ចំនួនដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ៨០គ្រួសារដោយពួកគាត់បង្កើតជាសហគមន៍ ដើម្បីឱ្យកូនសិស្សបានរៀនសូត្រ ជាមួយនោះដោយមានការយកចិត្តទុកដាក់ពីប្រធានមន្ទីរអប់រំយុវជននិងកីឡា ក៏បានចាប់ឱ្យគ្រូទៅបង្រៀននៅតាមសហគមន៍ទាំងនោះ ដែលជាឧបសម្ព័ន្ធរបស់សាលា៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ