ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ក្តៅ​ខ្លាំងទើបនាយកសាលាមួយនេះឱ្យ​រថយន្ត​ពន្លត់អគ្គិភ័យបា.ញ់​ទឹក​លើដំបូល​អគារ​សិក្សា​វត្ត​បូព៌ទើបរៀនបាន

2 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដោយ​មើលឃើញ​អាកាសធាតុ​ក្តៅ​ខ្លាំង​ជា​រៀងរាល់ថ្ងៃ អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរ បាល​ខេត្តសៀមរាប​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង ទៅ​ជួយ​បាញ់​ទឹក​លើដំបូល​អគារ…

ខេត្តសៀមរាប ៖ ដោយ​មើលឃើញ​អាកាសធាតុ​ក្តៅ​ខ្លាំង​ជា​រៀងរាល់ថ្ងៃ អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរ បាល​ខេត្តសៀមរាប​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង ទៅ​ជួយ​បាញ់​ទឹក​លើដំបូល​អគារ និង​ទីធ្លា​មុខ​បរិវេណ​របស់​សាលា​បឋម​សិក្សា​វត្ត​បូព៌ ដើម្បី​ជួយ​ដល់​ការ​សិក្សា​រៀនសូត្រ​របស់​ក្មួយ​ៗ​ទាំងអស់​គ្នា ។
នេះ​ជា​លើក​ទី​១ នៅ​ក្នុង​ខេត្តសៀមរាប នា​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤ ស្ថិត​នៅ​ពី​ខាងត្បូង​វត្ត​រាជ​បូ​ណ៌ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​ផង​ដែរ ។

បើ​តាម​ប្រសាសន៍​របស់ លោក អន គុណ រ័​ត្ន នាយក​សាលា​បឋម​សិក្សា​វត្ត​បូព៌ បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៤​នេះ​ថា ដោយសារ​តែ​មួយ​រយៈកាល​ក្រោ យ​វិស្សមកាល​តូច​មក​វិញ​នេះ​យើង​ឃើញ​ថា ស្ថានភាព​អាកាសធាតុ​មិន​ថា​នៅ​ទីតាំង​សាលា​បឋម​សិក្សា​វត្ត​បូព៌ យើង​នៅ​ក្នុង​ខេត្តសៀមរាប​យើង​នេះ ឬ​នៅ​តាម​តំបន់​ណា​ទេ យើង​ឃើញ​ថា អាកាសធាតុ​ក្តៅ​ខ្លាំង​មែនទែន ។

លោកនាយក​បាន​សម្រេចចិត្ត​ឱ្យ​លោកគ្រូ អ្នកគ្រូ ប្រែប្រួល​ម៉ោង​សិក្សា ដោយ​ឱ្យ​កូនសិស្ស​រៀន​ព្រឹក​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម៉ោង​១០​និង​៣០ នាទី ហើយ​រសៀល​ឱ្យ​កូនសិស្ស​ចូល​រៀន​នៅ​ម៉ោង​១​និង​៣០​នាទី រសៀល យើង​មិន​ថា ម៉ោង​១​និង​៣០​នាទី​នោះ ថយ​ការ​ត្រជាក់​ទេ ប៉ុន្តែ​គ្រាន់តែ​ថា​យើង​ឱ្យ​កូនសិស្ស ដើម្បី​ឱ្យ​ពួក​គាត់​បាន​សម្រាក​នៅផ្ទះ​យូរ​គ្រាន់​រយៈពេល​នៃ​ការ​សម្រាក​របស់​ពួក​គាត់​ផង ។

បន្ទាប់​ពី​នោះ​ទៀត ដោយ​យើង​ឃើញ​ថា សុខភាព​របស់​ពួក​គាត់ (​សិស្ស​)​ជាមួយ និង​អាកាសធាតុ ព្រោះ​យើង​ចាស់​ៗ​ផង​នៅ​តែ​ពិបាក នៃ​ការ​ទប់ទល់ ចុះ​ទម្រាំ​ពួក​គាត់​ក្មេង​នៅ​តូច​ៗ​ពិត​ពិបាក​ទៀត​ខ្លាំង​ណាស់​ក្នុង​ការ​ទប់ទល់​អាកាស​ក្តៅ​នេះ ។

ដោយ​យើង​ឃើញ​មាន​អគារ​របស់​យើង​មួយ​ចំនួន​នៅ​ខាងក្រោយ​មួយ​ខ្នង ជា​អគារ​ប្រក់ស​ង្ក័​សី តែ​យើង​មាន​ដាក់​ពី​ដាន​ដូច​គ្នា គ្រប់​អគារ​ទាំងអស់ យើង​មាន​ដាក់​ពិ​ដាន​ទាំងអស់​នៅ​តែ​ទប់​កម្តៅ​អត់​ជាប់​ទៀត ។ ហើយ​តាម​បន្ទប់​នីមួយ​ៗ​យើង​មាន​កង្ហា​ធំ​ៗ​ចំនួន​២ និង​មាន​កង្ហា​តូច HATARI ដាក់​តាម​ជញ្ជាំង​ថែម​២​ក្រោយ​ទៀត ប៉ុន្តែ​នៅ​ទប់​កម្តៅ​មិន​ជាប់​ទៀត​ដោយសារ​សិស្ស​យើង​ក្នុង​មួយ​ថ្នាក់ មាន​ចំនួន​ចន្លោះ​ចាប់ពី​៥០​នាក់​ឡើង ទៅ​៦០​នាក់​។

ថ្នាក់​ខ្លះ​ជាង​៦០​នាក់​ទៀត​ផង​។ ហើយ​ធ្វើ​ឱ្យ​ពួក​គាត់​(​សិស្ស​)​ក្តៅ ដល់​ពេល​ក្តៅ ចឹ​ង​ទៅ​ក៏​យើង​មាន​តែ​គិត​វិធី​មួយ​មិនដឹង​ថា ធ្វើ​យ៉ាងម៉េច​ក៏​នាំ​គ្នា​បាញ់​ទឹក នៅ​លើ​ទីធ្លា និង​បាញ់​ទឹក​នៅ​លើដំបូល​សាលា ។ ដោយឡែក​នៅ ថ្ងៃ​ទី​៣០ ខែមេសា​ឆ្នាំ ២០២៤​នេះ លោកនាយក​ក៏​បាន ស្នើ​ទៅ​លោកស្នងការ​នគរបាល​ខេត្តសៀមរាប សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​២​គ្រឿង ខណៈ​ពេល​នោះ​លោក ស្នងការ​ក៏​បានឱ្យ​កម្លាំង​ជំនាញ​ចូលរួម​ចំណែក​ជួយ​បាញ់​ទឹក​នៅ​ទីធ្លា​សាលា​បឋម​សិក្សា​ត្ត​បូព៌ ក៏​ដូច​ជា នៅ​លើដំបូល​សាលារៀន ដើម្បី​ជូន​ដល់​សិស្សានុសិស្ស សាលា​បឋម​សិក្សា​វត្ត​បូព៌​ផង​ដែរ ។ ហើយ​ការ​បាញ់​ទឹក​នេះ ប្រើ​រថយន្ត​ចំនួន​២​គ្រឿង ប្រើ​ទឹក​អស់​ចំនួន​៦​ឡាន ដែល​បាន​ស្រោច​ទៅ​លើដំបូល​អគារ​សាលា ក៏​ដូច​ទីធ្លា​សាលា​របស់​យើង ដែល​ធ្វើ​ឱ្យ​សិស្សានុសិស្ស​យើង​នេះ ។

ជុំវិញ​បញ្ហា​ទាំង​អស់នេះ លោកនាយក​សាលា សូម​អនុញ្ញាត​ឱ្យ​លោកឪពុក​អ្នក​ម្តាយ​មេត្តា​ដាក់​ទឹក​ឱ្យ​កូន​ញាំ​ពី​ផ្ទះ​បាន​ក្នុង​មួយ​ដប​ៗ​អាច​ជា ដប​អ៊ី​ណុ​ក ឬ​ដប​ណា​ដែល​អាច​លាង​ច្រក​ទឹកបាន​យូរ ។ ចឹ​ង​ទៅ​មក​ដល់​សាលារៀន​ពួ​គគាត់​(​សិស្ស​)​អាច​ដាក់​ទឹក​ច្រក​នៅ​ញាំ​ទៅ​តាម​កន្លែង​ចម្រុះ​ទឹក​នៅ​សាលារៀន​បាន​ហើយ លោក​សូម​ឱ្យ​លោកឪពុក អ្នក​ម្តាយ​ព្យាយាម ជម្រុញ​តាមដាន​សុខភាព​របស់​កូន​ៗ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ផង ។

លោកនាយក​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​នៅ​សាលារៀន​មុន​ម៉ោង​ចូល​លោក​បាន​ណែនាំ​ដល់​លោកគ្រូ អ្នកគ្រូ ដើម្បី​ឱ្យ​លោកគ្រូ អ្នកគ្រូ ដាស់តឿន កូនសិស្ស​ទាំងអស់ ពេល​ចេញ​សម្រាក​កុំឱ្យ​កូនសិស្ស​រត់​លេង​ហាលថ្ងៃ ឬ​នៅ​ទីណា ក្រោម​ពន្លឺ​ក្តៅ​ខ្លាំង ហើយ​ឱ្យ​កូនសិស្ស​ទាំងអស់​នេះ​ពេល​សម្រាក​ឱ្យ​កូនសិស្ស​អង្គុយ​លេង​ក្នុង​បន្ទប់ ឬ​មុខ​បន្ទប់ របស់​ពួក​គាត់ (​សិស្ស​) និង​នៅ​តាម​ក្រោម​ដើមឈើ ។ ករណី​ចាំបាច់ បើ​ពួក​គាត់ (​សិស្ស​) ចង់ទៅ​ទិញ​ចំណីអាហារ ឬ​ចង់ទៅ​បន្ទប់ទឹក​ពួក​គាត់​(​សិស្ស​) អាច​ចេញ​ទៅ​បាន​ប្រញាប់ប្រញាល់ សូម​ឱ្យ​ឪពុក​អ្នក​ម្តាយ​មេត្តារ​កអី​ទទូរ​លើ​ក្បាល​ឱ្យ​ពួក​គាត់​(​សិស្ស​)​ផង ។

ចឹ​ង​លោកនាយក​សាលា​សូម​ផ្តាំផ្ញើ​ដល់ លោកឪពុក អ្នក​ម្តាយ​មេត្តា​តាមដាន​សុខភាព​របស់​កូន​ៗ​ផង ព្រោះ​អាកាសធាតុ​ក្តៅ​ខ្លាំង​ហើយ​ធ្វើ​ឱ្យ​ពួក​គាត់​(​សិស្ស​)​មាន​បញ្ហា​កាលណា​មាន​បញ្ហា​ទៅ អ្វី​ដែល​លំបាក គឺ​យើង​ខាតបង់​ទាំង​ថវិកា និង​ខាតបង់​ទាំង​ពេលវេលា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ