ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្នចំពោះសុខភាព! កំដៅកើនមិនធ្លាប់មានដល់៤៦អង្សាសេ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហាញពី

រាជធានីភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហាញពីការព្រួយបារម្ភចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ស្របពេលដែលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា បានកើនកំដៅខ្លាំងមិនធ្លាប់មានរហូតដល់៤៦អង្សាសេ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាមន្ត្រីជំនាញសុខភាពសាធារណៈ បានលើកឡើងលើកបណ្ដាញសង្គមថា ជាមួយនឹងការប្រឈមចំពោះកំដៅដែលក្ដៅខ្លាំងមិនធ្លាប់មាននេះ អាចនឹងមានផលប៉ះពាល់ខ្លាំងដល់មនុស្ស ប្រសិនបើស្ថិតនៅក្រោមកំដៅថ្ងៃយូរពេក ដែលនាំឱ្យរលាកស្បែក បែកញើសខ្លាំងពេកធ្វើឱ្យខ្វះជាតិទឹកក្នុងខ្លួន សរីរាង្គកាយមិនអាចទ្រាំទ្របាន ដែលអាចឱ្យ​លេសឡាស់ ដង្ហក់ ឬដួលសន្លប់ ហើយគាំងបេះដូងស្លាប់ជាដើម។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានផ្ដល់អនុសាសន៍ថា ប្រជាពលរដ្ឋអាចរកទីតាំងម្លប់ជ្រក បើនៅក្រៅផ្ទះ ឬអគារ រកកន្សែង ឬក្រមាជ្រលក់ទឹកគ្រប់ដណ្ដប់ខ្លួន ឧស្សាហ៍បាញ់ទឹកនៅជុំវិញខ្លួន ពិសាទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី២-៣លីត្រក្នុងមួយថ្ងៃ។ សូមកុំពិសាភេសជ្ជៈផ្អែម ដែលធ្វើឱ្យកំដៅខ្លួនបុគ្គលកើនថែម ក្នុងពេលដែលក្ដៅខ្លាំងនេះ និងប្រើសម្លៀកបំពាក់ស្រាលស្តើង ដៃវែង ពាក់មួកការពារកំដៅថ្ងៃ អាចប្រើឡូស្យុងការពារកំដៅថ្ងៃ ឬប្រើឆ័ត្របាំងកំដៅថ្ងៃ។ បើនៅក្នុងផ្ទះ ឬអគារអាចប្រើកង្ហា ឬម៉ាស៊ីនត្រជាក់កាត់បន្ថយកម្ដៅ។

លោកជំទាវឱ វណ្ណឌីនបានបញ្ជាក់ថា ៖ «ការប្រែប្រួលអាកាសធាតុទៅជាក្ដៅខ្លាំងបំផុត ដែលមិនធ្លាប់មាននៅកម្ពុជា (Climate change to the hottest one that never seen before)។

នៅកម្ពុជាពេលនេះ គឺអាកាសធាតុបានប្រែទៅជាក្ដៅបំផុតមិនធ្លាប់មានពីមុនមកនោះឡើយ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លើសុខភាព ដែលអាចនឹងមានការដួលសន្លប់ ឬលេសឡាស់ដោយខ្វះជាតិទឹកក្នុងខ្លួនជាដើម។

ការប្រែប្រួលអាកាសធាតុ នាពេលនេះ គឺជាការពិតហើយ។ ថ្ងៃនេះកំដៅកើនឡើងអាចដល់៤៦​អង្សាសេទៅហើយ ដែលខ្ញុំស្នើសូមឱ្យប្រជាពលរដ្ឋយើង យកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយជូនសាធារណជនរួចហើយ ដែលលោកអ្នកអាចស្វែងរកមើលបាន តាមទំព័រហ្វេសប៊ុករបស់ក្រសួងផងដែរ ។

លោកជំទាវបានបន្ថែមថា៖ អ្វីដែលសំខាន់នៅពេលនេះ គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្ដៅខ្លាំងនេះ ក្នុងរយៈពេលយូរពេក ដែលនាំឱ្យរលាកស្បែក បែកញើសខ្លាំងពេកធ្វើឱ្យខ្វះជាតិទឹកក្នុងខ្លួន សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឱ្យលេសឡាស់ ដង្ហក់ ឬដួលសន្លប់ ហើយគាំងបេះដូងស្លាប់ជាដើម។ ត្រូវរកទីតាំងម្លប់ជ្រក បើនៅក្រៅផ្ទះ ឬអគារ រកកន្សែង ឬក្រមាជ្រលក់ទឹកគ្រប់ដណ្ដប់ខ្លួន ឧស្សាហ៍បាញ់ទឹកនៅជុំវិញខ្លួន ពិសាទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី២-៣លីត្រក្នុងមួយថ្ងៃ សូមកុំពិសាភេសជ្ជៈផ្អែម ដែលធ្វើឱ្យកំដៅខ្លួនបុគ្គលកើនថែម ក្នុងពេលដែលក្ដៅខ្លាំងនេះ និងប្រើសម្លៀកបំពាក់ស្រាលស្តើង ដៃវែង ពាក់មួកការពារកំដៅថ្ងៃ អាចប្រើឡូស្យុងការពារកំដៅថ្ងៃ ឬប្រើឆ័ត្របាំងកំដៅថ្ងៃ។ បើនៅក្នុងផ្ទះ ឬអគារអាចប្រើកង្ហា ឬម៉ាស៊ីនត្រជាក់ កាត់បន្ថយកំដៅ។ ចៀសវាងការបរិភោគផ្អែមពេក ប្រៃពេក ឬខ្លាញ់ពេក។

ជាមួយគ្នានោះដែរលោកជំទាវបានអំពាវ​នាវយ៉ាងដូច្នេះថា សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ រីករាយការណ៍កម្សាន្ដ ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ១ឧសភា ចៀសផុតនូវផលប៉ះពាល់សុខភាព ដោយសារកំណើនកំដៅខ្លាំងនាពេលនេះផងដែរ។ សូមអរគុណ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ