ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដារប្រឡាយ! ប្រទះឃើញគ្រា.ប់​មិនទាន់ផ្ទុះ១​គ្រា.ប់​ ទម្ងន់ជាង​២០០គីឡូ

2 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោយពីប្រទេសកម្ពុជាបានឆ្លងកាត់នៅភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍ដោយ

ខេត្តកំពង់ចាម ៖ ក្រោយពីប្រទេសកម្ពុជាបានឆ្លងកាត់នៅភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍ដោយគ្រាប់មិនទាន់ផ្ទុះត្រូវបានគេប្រទះឃើញនៅរាយប៉ាយលើដីនិងកប់ក្នុងដីស្ទើរតែពាសពេញប្រទេស។

ជាក់ស្ដែងក្រុមស្ដារប្រឡាយទឹកបានប្រើគ្រឿងចក្រកាយដី ស្រាប់តែប្រទះឃើញគ្រាប់ធន់ធំមួយគ្រឿង ប្រភេទMK82 មានទម្ងន់ប្រមាណ២៣០គីឡូក្រាមដែលជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ កប់នៅក្នុងប្រឡាយទឹកជម្រៅ៤ម៉ែត្រក្នុងភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ហើយត្រូវបានកម្លាំងជំនាញអង្គការស៊ីម៉ាក់ចុះមកដោះបន្សាបមិនឱ្យផ្ទុះយកទៅរក្សានៅកន្លែងសុវត្ថិភាព។

លោកអូត ឈាងលី អភិបាលស្រុកជាងព្រៃបានឱ្យដឹងនាព្រឹកថ្ងៃទី១ ឧសភា នេះ​ថា ដោយ​មើលឃើញប្រឡាយទឹករាក់ពេកហើយក៏មានគ្រឿងចក្រអេស្កាបានចុះទៅធ្វើសកម្មភាពកាយដីឱ្យជ្រៅជាងមុនដើម្បីងាយស្រួលរដូវវស្សាចូលមកដល់ពេលខាងមុខទឹកហូបបានស្រួល ។ ស្របពេលនោះកាលពីថ្ងៃទី ២៨ មេសា ឆ្នាំ​២០២៤ ស្របពេលដែលកំពុងកាយក៏បានប៉ះចំគ្រាប់ទម្លាក់ពីលើយន្តហោះមួយប្រភេទនេះ។គ្រឿងចក្រមិនបានបន្តសកម្មភាពកាយទៀតទេព្រោះខ្លាចប៉ះចំអាចផ្ទុះជាយថាហេតុណាមួយភ្លាមៗនោះក៏បានរាយការណ៍មកអាជ្ញាធរមូលដ្ឋាននិងបានយកខ្សែទៅហ៊ុព័ទ្ធមិនឱ្យពលរដ្ឋចូលទៅក្បែរខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត។

អភិបាលស្រុកជាងព្រៃ បានរំលឹកថាកាលពីនៅក្នុងអំឡុងឆ្នាំ១៩៧០-១៩៧៥ នៅតំបន់សំពងជ័យ ស្រុកជើងព្រៃនេះគឺជាសមរភូមិវាយប្រយុទ្ធខ្លាំងនាសម័យលន់ណុល ដែលជាហេតុធ្វើឱ្យគ្រាប់ទម្លាក់ពីលើយន្តហោះខ្លះត្រូវបានផ្ទុះនិងខ្លះទៀតមិនផ្ទុះកប់ក្នុងដីក៏មានដូចជាករណីនេះជាដើម។ ក្រៅពីនេះក៏មានប្រភេទគ្រាប់ប៊ំប៊ីដែលអាចនិយាយថាគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះមកដីមិនផ្ទុះក៏ត្រូវបានកម្លាំងស៊ីម៉ាកចុះប្រមូលមកយកទៅកម្ទេចចោលដើម្បីបង្ការកុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។

រូបលោកជាអ្នកមានស្រុកកំណើតនៅស្រុកជើងព្រៃ ពេលដែលធំដឹងក្តី ជួបប្រទេសជាតិត្រូវបានឆ្លងកាត់ភ្លើងសង្គ្រាមជាបន្តបន្ទាប់ហើយរូបលោកត្រូវបានជន្លាសចេញពីភូមិឋានទៅនៅតំបន់ផ្សេងលុះពេលស្រុកសាន្តត្រានទើបវិលត្រឡប់មកវិញ ។ ចំពោះគ្រាប់បែកទម្លាក់ពីលើយន្តហោះអាចមានកប់នៅក្នុងដីកន្លែងផ្សេងទៀតតែមិនទាន់បានមានគ្រឿងចាកណាជិះប៉ះ ។ ជាមួយនោះបើសិនពលរដ្ឋមូលដ្ឋានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះសូមប្រញាប់រាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីឱ្យអង្គការស៊ីម៉ាកមកទទួលយកទៅកម្ទេចចោល។

ចំណែកប្រធានកងឯកភាពកម្ចាត់មីនទី ៥នៃអង្គការស៊ីម៉ាក់វិញបានមានប្រសាសន៍ឱ្យដឹងដែរថា ក្រោយពីរអាជ្ញាធរស្រុកជើងព្រៃ បានរាយការណ៍មកកម្លាំងស៊ីម៉ាករូបលោកក៏បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើលគ្រាប់ប្រភេទMK82 ដែលជាគ្រាប់បែកទម្លាក់ពីលើយន្តហោះនៅក្នុងអំឡុងសម័យលន់ ណុល។ ក្នុងកិច្ចប្រតិបត្តិការចុះពិនិត្យដោយបានដោះបន្សាបគ្រាប់នេះឱ្យមានសុវត្ថិភាពដោយធ្វើឡើងនៅព្រឹកថ្ងៃទី៣០មេសាឆ្នាំ២០២៤។រួចដឹកយកមកទុកនៅស្នាក់ការស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលត្រៀមនិងដឹកយកទៅបន្សាបនៅខេត្តកំពង់ឆ្នាំងនាពេលខាងមុខសមស្របណាមួយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ