ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​ច​ម្ង​ល់ Mbappe បកស្រាយ​រឿង​ប្រជែងតំណែង​នឹង Neymar

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម​របស់​ក្លិប​អ្នកមាន​បារាំង Kylian Mbappe បាន​បកស្រាយ​លើ​ពាក្យ​ច​ចាម​អារាម​ដែល​ថា​មានការ​ប្រកួតប្រជែង​គ្នា​រវាង​រូបគេ និង​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប FC…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម​របស់​ក្លិប​អ្នកមាន​បារាំង Kylian Mbappe បាន​បកស្រាយ​លើ​ពាក្យ​ច​ចាម​អារាម​ដែល​ថា​មានការ​ប្រកួតប្រជែង​គ្នា​រវាង​រូបគេ និង​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប FC Barcelona កីឡាករ Neymar នៅ​ក្លិប​យក្ស​បារាំង ។

បន្ទាប់​ពី Mbappe បាន​លើក​ពានរង្វាន់ FIFA World Cup នៅ​ឆ្នាំ ២០១៨ អ្នកខ្លះ​ចាប់ផ្តើម​ប៉ាន់​ស្មានថា Mbappe ជាតា​រា​កំពូល​នៅ PSG ហើយ​មិនមែន​ជា Neymar ដែល​លេង​ជួប​តែ​បញ្ហា​របួស​តាំងពី​ចូល​មក​ដំបូង​នៅ​ឆ្នាំ​២០១៧ ។ នៅ​ពេល​ត្រូវ​បាន​គេ​សួរ​អំពី​ពាក្យ​ច​ចាម​អារាម​នេះ Mbappe បាន​ច្រាន​ចោលការ​អះអាង​ទាំងនេះ​ភ្លាម​ៗ​ដោយ​បាន​បង្ហាញ​ថា គាត់​បាន​ប្រាប់ Neymar ថា​គាត់​នៅ PSG ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មិន​យក​ប្រៀប​លើ​គ្នា​អ្វី​នោះ​ឡើយ ។

យោង​តាម​សារព័ត៌មាន PSGtalk កីឡាករ​វ័យក្មេង​រូប​នេះ​បាន​និយាយ​ថា ៖«​នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់ PSG គឺ​គ្មាន​អ្វី​ដែល​ត្រូវ​ប្រកែក​ថា​នរណា​ខ្លាំង​ជាង​នរណា​ឡើយ​។ វា​ជា​ការ​ពិត​ដែល​គាត់ (Neymar) គឺជា​តារា​កំពូល ដែល​ខ្ញុំ​មក​ទី​នេះ​គឺ​ដើម្បី​តែ​ជួយ​បន្តិចបន្តួច​ប៉ុណ្ណោះ​»​។

កីឡាករ​វ័យ​២១​ឆ្នាំ​នេះ​បាន​បន្ត​ថា​៖«​គាត់​រង​របួស​ខកខាន​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ដែល​ជា​ពេល​ដែល​ខ្ញុំ​ឈ្នះ ។ នៅ​ពេល​នោះ ការ​ជជែក​វែកញែក​ថា​នរណា​ខ្លាំង​ជាង​នរណា​គឺ​ចាប់ផ្តើម​កើត​មាន​។ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ណាស់​នៅ​ពេល​លឺ​រឿង​ទាំងនេះ​»​។

ចាប់តាំងពី​គាត់​បាន​ចូលរួម​ជាមួយ PSG កីឡាករ​វ័យក្មេង Mbappe បាន​ស៊ុត​បាល់​បញ្ចូល​ទី ៧៨​គ្រាប់ និង​ជួយ​ទាត់ Assist បាន ៤១​ដង​បន្ថែម​ទៀត ក្នុង ១០៦​ប្រកួត ខណៈ​ដែល Neymar រកបាន ៦០​គ្រាប់ និង​ជួយ​ទាត់ Assist បាន ៣៥​ដង ក្នុង​ការ​បង្ហាញខ្លួន ៧០​លើក​សម្រាប់​ក្រុម PSG ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ