ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ទេ​ថា មហាសេដ្ឋី បា​ហ្វេ​ត ឲ្យ​កាដូ​អ្វី​ទៅ​ក្រុម​គ្រួសារ​នៅ​ឆ្នាំ​នេះ?

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ដែល​ជា​អគ្គនាយក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Bershire Hathaway បាន​កសាង​ទ្រព្យសម្បត្តិ​របស់​លោក​ដោយ​យោង​ទៅ​តាម​យុទ្ធសាស្ត្រ…

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ដែល​ជា​អគ្គនាយក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Bershire Hathaway បាន​កសាង​ទ្រព្យសម្បត្តិ​របស់​លោក​ដោយ​យោង​ទៅ​តាម​យុទ្ធសាស្ត្រ និង​ការ​សម្រេចចិត្ត​ដោយ​ប្រុង​ប្រយ័ត្ន​លើ​ការ​ចាយវាយ និង​វិនិយោគ​លុយ​របស់​លោក ។

ជា​លទ្ធផល វា​ក៏​បាន​ធ្វើ​ឲ្យ​លោក​គិតគូរ​ច្បាស់លាស់​លើ​ការ​ទិញ​កាដូ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ខណៈ​ពេល​បុណ្យ​ណូអែល​ដែរ ។ យោង​ទៅ​តាម​អតីត​កូនប្រសា​ស្រី​របស់​លោក បា​ហ្វេ​ត បាន​ឲ្យ​ដឹង​ថា លោក បា​ហ្វេ​ត បាន​ប្តូរ​ពី​ឲ្យ​លុយ ១​ម៉ឺន​ដុល្លារ​ឲ្យ​ទៅ​សមាជិកគ្រួសារ​ម្នាក់​ៗ​ទៅ​ជា​ភាគហ៊ុន​តម្លៃ ១​ម៉ឺន​ដុល្លារ​វិញ ។

អ្នកស្រី ម៉ា​រី បាន​បន្ត​ថា មាន​ពេល​មួយ​លោក​បាន​ផ្ញើ​សំបុត្រ​មួយ​ដែល​ក្នុង​នោះ​មាន​ភាគហ៊ុន​តម្លៃ ១​ម៉ឺន​ដុល្លារ​របស់​ក្រុមហ៊ុន​មួយ​ដែល​លើក​ទើបតែ​ទិញ វា​គឺជា​មូលនិធិ​មួយ​របស់ Coca-Cola ។ អ្នកស្រី​បាន​បន្ថែម​ថា លោក បា​ហ្វេ​ត បាន​និយាយ​ក្នុង​សំបុត្រ​ខាងលើ​ថា​ពួក​គេ​អាច​យក​ភាគហ៊ុន​ទាំងនោះ​យក​ទៅ​លក់​យក​លុយ​មក​វិញ ឬ​ទុក​វា ប៉ុន្តែ​អ្នកស្រី​ម៉ា​រី​បាន​ទុក​វា​ដោយ​គិត​ថា ភាគហ៊ុន​ទាំងនោះ​មាន​តម្លៃ​ច្រើន​ជាង ១​ម៉ឺន​ដុល្លារ ។

ជា​លទ្ធផល ភាគហ៊ុន​ទាំងនោះ​បន្ត​ឡើងថ្លៃ ។ បន្ទាប់​ពី​នោះ​មក ជា​រៀង​រាល់​ឆ្នាំ​ដែល​លោក​បា​ហ្វេ​ត​ឲ្យ​ភាគហ៊ុន​ទៅ​អ្នកស្រី អ្នកស្រី​តែងតែ​យក​លុយ​ខ្លួនឯង​ទៅ​ទិញ​វា​បន្ថែម​ព្រោះ​អ្នកស្រី​ដឹង​ថា​វា​នឹង​បន្ត​ឡើងថ្លៃ​ជាក់​ជា​មិន​ខាន ។

ទម្លាប់​ក្នុង​ការ​ឲ្យ​ភាគហ៊ុន​ជា​កាដូ​នេះ​មិន​ត្រឹមតែ​ជា​ទម្លាប់​របស់​លោក បា​ហ្វេ​ត ទេ តែ​លោក ខាន​យ៉េ វេស (Kanye West) ក៏​បាន​ឲ្យ​ភាគហ៊ុន​តម្លៃ​ប្រមាណ ១០​ម៉ឺន​ដុល្លារ​ឲ្យ​ទៅ​អ្នកស្រី ឃី​ម ខា​ដា​សៀន (Kim Kardashian) ដែល​ជា​ភរិយា​នៅ​ឆ្នាំ ២០១៧​ដែរ ។ ក្រៅពី​ភាគហ៊ុន​ហើយ លោក​បា​ហ្វេ​ត​ក៏​ឲ្យ​ស្ករ​គ្រាប់​និង​ស្ករ​សូកូឡា​ឲ្យ​ទៅ​មិត្តភក្តិ និង​បងប្អូន​ដែរ តែ​លោក​បា​ហ្វេ​ត​មិន​ចង់បាន​អ្វី​ជា​កាដូ​ជូន​លោក​វិញ​ទេ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ