ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​31​គ្រឿង​ពី​ការ​ប្រកួត​ជើងឯក​វ៉ូ​វី​ណា​ម​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន​៣១​គ្រឿង​ពី​ការ​ប្រកួត​ជើងឯក​វ៉ូ​វី​ណា​ម​ពិភពលោក​លើក​ទី​៦ “The 6th WVVF World Vovinam Cham pionships…

រាជធានី​ភ្នំពេញ ៖ ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន​៣១​គ្រឿង​ពី​ការ​ប្រកួត​ជើងឯក​វ៉ូ​វី​ណា​ម​ពិភពលោក​លើក​ទី​៦ “The 6th WVVF World Vovinam Cham pionships 2019”​នៅ​កម្ពុជា ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ខណៈ​ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ​១​។

លោក អ៊ូ រតនា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ​១ ដោយ​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​២៧​គ្រឿង ក្នុង​នោះ​មេដាយមាស​១៧​គ្រឿង មេដាយ​ប្រាក់​៩​គ្រឿង និង​មេដាយ​សំរឹទ្ធ​១​គ្រឿង​។

ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ ដោយ​ដណ្តើម​បាន​មេដាយ​សរុប​៣១​គ្រឿងក្នុង​នោះ​មេដាយមាស​៩​គ្រឿង មេដាយ​ប្រាក់​១០​គ្រឿង និង​មេដាយ​សំរឹទ្ធ​១២​គ្រឿង​។

ប្រទេស​អាល់​ហ្សេ​រី​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ដោយ​ដណ្តើម​បាន​មេដាយ​សរុប​២៤​គ្រឿង​រួម​មាន​មេដាយមាស​៩​គ្រឿង មេដាយ​ប្រាក់​៨​គ្រឿង និង​មេដាយ​សំរឹទ្ធ​៧​គ្រឿង ។ ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ដោយ​ដណ្តើម​បាន​មេដាយ​សរុប​៧​គ្រឿង​រួម​មាន​មេដាយមាស ៣​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​៣​គ្រឿង​។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​ជើងឯក​វ៉ូ​វីណា​ម​ពិភពលោក​លើក​ទី​៦ នៅ​កម្ពុជា បាន​ចាប់ផ្តើម​ធ្វើ​ពី​ថ្ងៃ​ទី​១៨ ដល់​២២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​មាន​អត្ត​ព​លិ​ក​ចំនួន​២១៧​នាក់​មក​ពី​២៤​ប្រទេស​ចូលរួម​រួម​មាន​អា​ហ្វ​ហ្គា​នី​ស្ថាន អាល់​ហ្សេ​រី បង់​ក្លា​ដែ​ស កម្ពុជា អេ​ហ្ស៊ី​ប បារាំង ជប៉ុន ឥណ្ឌា ឥណ្ឌូ​ណេ​ស៊ី អ៊ី​រ៉​ង់ អ៊ី​រ៉ា​ក់ Ivory Coast ឡាវ លី​ប៊ី មី​យ៉ា​ន់​ម៉ា នេ​ប៉ា​ល់ ប៉ា​គី​ស្ថាន ហ្វី​លី​ពី​ន រ៉ូ​ម៉ា​នី រុ​ស្ស៊ី សិង្ហ​បុរី តៃវ៉ាន់ ថៃ និង​វៀតណាម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ