ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​13​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភព​​លោក​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​២០​ធ្នូ ម្សិលមិញ​នេះ ម្ចាស់ផ្ទះ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន​១៣​គ្រឿងក្នុង​នោះ​មេដាយ មាស​៣​គ្រឿង មេដាយ​ប្រាក់​៦​គ្រឿង និង​មេដាយ សំរឹទ្ធិ​៤​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភព លោក​កីឡា​វ៉ូ​វី​ណា​ម​លើក​ទី​៦(The…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​២០​ធ្នូ ម្សិលមិញ​នេះ ម្ចាស់ផ្ទះ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន​១៣​គ្រឿងក្នុង​នោះ​មេដាយ មាស​៣​គ្រឿង មេដាយ​ប្រាក់​៦​គ្រឿង និង​មេដាយ សំរឹទ្ធិ​៤​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភព លោក​កីឡា​វ៉ូ​វី​ណា​ម​លើក​ទី​៦(The 6th WVVF World Championship 2019)​ដែល​បាន​និង​កំពុង​រៀបចំ​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

យោង​តាម​គេហទំព័រ​ព័ត៌មាន​របស់​សហ ព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានឱ្យ​ដឹង​ថា មេដាយ មាស​ទាំង​៣​គ្រឿង​នោះ​១​គ្រឿង​ដណ្ដើម​បាន​ដោយ​កីឡាការិនី​ប៉ា​ល់ ឆរ​ស្មុ​ី លើ​វិញ្ញាសា​កូនកាំបិត​ភ្លោះ​ឯកត្តជន​នារី ១​គ្រឿង​ទៀត​ដណ្ដើម​បាន​ពី​ការ​ប្រកួត​សម្ដែង​ជា​ក្រុម​ផ្នែក​នារី​និង​១​គ្រឿង​ចុង​ក្រោយ​ដណ្ដើម​បាន​ដោយ​កីឡាករ ម៉ឺន មេ​ឃា លើ​វិញ្ញាសា​ប្រយុទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម​ឯកត្តជន​បុរស ខណៈ​មេដាយ​ប្រាក់​ដណ្ដើម​បាន​ដោយ​កីឡាការិនី ឯម ច័ន្ទ​កនិកា លើ​វិញ្ញាសា​មេគុណ​ផ្នែក​ឯកត្តជន​នារី​។

គួរ​រំលឹក​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​៦​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​នេះ​ចាប់ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​១៦​ដល់​២២ ធ្នូ ដោយ​មាន​បណ្ដា​ប្រទេស​ចំនួន​២៤​ចូលរួម និង​មាន​កីឡាករ កីឡាការិនី​សរុប​ចំនួន​២១៧​នាក់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ