ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នាក់ងារ​ថា Ronaldo អាច​នឹង​នៅ​ចូល​និវត្តន៍​នៅ​ក្លិប​១​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន AS បានឱ្យ​ដឹង​ថា ភ្នាក់ងារ​ផ្ទាល់​របស់​កីឡាករ Cristiano Ronaldo លោក Jorge Mendes បាន​និយាយ​ថា…

តាម​ប្រភព​ព័ត៌មាន AS បានឱ្យ​ដឹង​ថា ភ្នាក់ងារ​ផ្ទាល់​របស់​កីឡាករ Cristiano Ronaldo លោក Jorge Mendes បាន​និយាយ​ថា ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ អាច​ចូល​និវត្តន៍​នៅ​ក្លិប​យក្ស​របស់ Serie A ។ យោង​តាម​ភ្នាក់ងារ Jorge Mendes បានអោយ​ដឹង​ថា​កីឡាករ Cristiano Ronaldo មានការ​សប្បាយ​រីករាយ​នៅ​ក្លិប Juventus និង អាច​បញ្ចប់​អាជីព​របស់​គាត់​ជាមួយ​ក្លិប​យក្ស​នៅ​ក្រប​ខណ្ឌ Serie A ។

ម្ចាស់​ពានរង្វាន់ Ballon d’Or ៥​សម័យកាល​បាន​មក​ដល់ Juventus ពី Real Madrid កាលពី​ខែកក្កដា​ឆ្នាំ​មុន និង ជាប់​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២២ ។ បើ​ទោះបីជា​មានការ​សង្ស័យ​ខ្លះ​អំពី​អនាគត​របស់​គាត់​ក៏​ដោយ ក៏​បុរស​វ័យ ៣៤​ឆ្នាំ​រូប​នេះ អាច​នឹង​ចូល​និវត្តន៍​នៅ​ឯ Juve នេះ​បើ​យោង​តាម Mendes ។

លោក Mendes បាន​ប្រាប់​ទូរទស្សន៍ Sky Sport Italia ថា​៖«​នៅ Juventus គាត់​សប្បាយចិត្ត​ណាស់ ព្រោះ​មាន​គ្រូបង្វឹក​ដ៏​អស្ចារ្យ​ម្នាក់​ដែល​ជា លោក Maurizio Sarri ។ ពិត​ណាស់​! គាត់​អាច​បញ្ចប់​អាជីព​របស់​គាត់​នៅ​ក្លឹ​ប Juventus ។ គាត់​បាន​ចុះ​កិច្ចសន្យា​ហើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ