ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​វ៉ៃ​ចេញ Bale ជា​ថ្នូរ​យក Pogba តែ​ពេល​នេះ Real ត្រូវ​ជួប​រឿង​១

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រុម Real Madrid ត្រូវ​បាន​គេ​ជម្រុញ​មិន​ឱ្យ Gareth Bale…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រុម Real Madrid ត្រូវ​បាន​គេ​ជម្រុញ​មិន​ឱ្យ Gareth Bale ចាក​ចេញពី​ក្លឹ​ប​នោះ​ទេ បើ​ទោះបីជា​ពួក​គេ​បាន​ធ្វើ​កិច្ចព្រមព្រៀង​ដោះ​ដូរ​ជាមួយ Manchester United សម្រាប់ Paul Pogba ក៏​ដោយ​។

Bale ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាក​ចេញពី​ទឹកដី Santiago Bernabeu ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​មុន បន្ទាប់​ពី​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​អ្នកចាត់ការ Zinedine Zidane ។ តែ​ក្រោយមក​គឺ​មិន​ដូច្នោះ​ទេ​។ មិន​ត្រឹមតែ Bale នៅ​តែ​លេង​ឱ្យ Real នោះ​ទេ ពេល​នេះ​គេ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​រៀបចំ​របស់​អ្នកចាត់ការ​រដូវ​កាល​នេះ ខណៈ​ដែល Real Madrid លេង​មិនសូវ​បាន​ល្អ​នៅ​ក្នុង​រដូវ​កាល ២០១៨/១៩​។

លោក Ramon Calderon ដែល​ជា​អតីត​នាយក​ក្លិប Real Madrid មាន​អារម្មណ៍​ថា Bale គឺជា​កីឡាករ​ឆ្នើម​ម្នាក់​នៅ​ក្នុង​ក្រុម​ពេល​មាន​កម្លាំង​រឹង​មាំ​ល្អ ហើយ​លោក​មិន​ចង់​ឃើញ​កីឡាករ​រូប​នេះ​ចាក​ចេញពី​ក្លិប​ទេ​។ លោក​បាន​ប្រាប់​សារព័ត៌មាន talkSPORT ថា​៖ «​យើង​តែងតែ​មានបទពិសោធន៍​មិនល្អ​ជាមួយនឹង​ការ​ដោះ​ដូរ​កីឡាករ​នេះ​»​។

លោក​បាន​បន្ត​ថា​៖«​មិន​មាន​កីឡាករ​ល្អ​ពិតប្រាកដ​ដែល​អាច​រកបាន​សម្រាប់​ក្រុម​ល្អ​ដូច​ជា Real Madrid និង Barcelona នោះ​ទេ​។ ពួក​គេ​កំពុងនិយាយ​នៅ​ទី​នេះ​អំពី​ការ​ផ្លាស់​ប្តូរ​មួយ​គឺ Bale ឬ James [Rodriguez] សម្រាប់ Pogba ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ពួក​គេ​គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អារាម​ប៉ុណ្ណោះ​។ វា​ជា​ការ​ពិត​ដែល Zidane ចង់បាន Pogba មក​លេង​ជា​យូរណាស់​មក​ហើយ​»​។

អតីត​នាយក​រូប​នេះ នៅ​តែ​ជឿជាក់​ថា ប្រសិនបើ Real ផ្ទេរ​ពិតមែន​នោះ វា​ប្រាកដ​គឺជា​កំហុស ជា​ពិសេស​នៅ​ពេល​អនុញ្ញាត​ឱ្យ Bale ដើរ​ចេញពី​ក្លិប​។ លោក​ជឿ​ថា Bale គឺ​គ្មាន​អ្នក​មក​ជំនួស​កន្លែង​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ