ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​ជើង​ខ្លាំង​6​រូប​ណាត់ជួប​គ្នា​កំដរ​កម្មវិធី​ប្រដាល់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៃ​កម្មវិធី​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​ត្រូវ​បាន​សម្រាក​មួយ​ពេល​សិន​នោះ​នៅ​ថ្ងៃ​សៅរ៍​ទី​២១ ធ្នូ គណៈកម្មការ​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជំនួស​ចំនួន​៣​គូ​។ គូ​អន្តរជាតិ​ទី​១ កីឡាករ​ជើង​ខ្លាំង​មក​ពី​ក្លិប​ពុទ្ធ សេរី​វង្ស​ពោធិ​សែន​ជ័យ មឿ​ន…

រាជធានី​ភ្នំពេញ ៖ ខណៈ​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៃ​កម្មវិធី​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​ត្រូវ​បាន​សម្រាក​មួយ​ពេល​សិន​នោះ​នៅ​ថ្ងៃ​សៅរ៍​ទី​២១ ធ្នូ គណៈកម្មការ​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជំនួស​ចំនួន​៣​គូ​។

គូ​អន្តរជាតិ​ទី​១ កីឡាករ​ជើង​ខ្លាំង​មក​ពី​ក្លិប​ពុទ្ធ សេរី​វង្ស​ពោធិ​សែន​ជ័យ មឿ​ន សុខ​ហ៊ុ​ច​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ ភី​ត​សាយ​ហ្វា ស​.​ច​.​វី​ឈី​ត​ប៉ែ​តទី​វ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ តាម​ដឹង​កីឡាករ​ទាំង​២​ធ្លាប់​ជួប​គ្នា​ជា​ច្រើន​លើក​រួច​មក​ហើយដោយ​មាន​ចាញ់​ឈ្នះ​ទៅ​វិញ​ទៅ​មក ។

សម្រាប់​ការ​ជួប​គ្នា​កន្លង​មក​មុន​នឹង​រក​ឃើញ​ចាញ់​ឈ្នះ​គឺ​មាន​សភាព​ស្វិតស្វាញ​ខ្លាំង​ណាស់ ដោយ​សារ​ទាំង​សងខាង​មាន​កម្លាំង​និង​ល្បិច​ប្រយុទ្ធ​ប្រហាក់ប្រហែល​គ្នា ។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​លើក​នេះ​គេ​រំពឹង ថា​នឹង​ល្អមើល​មិន​ខាន​ដោយសារ​ខ្លាំង​ប៉ះ​ខ្លាំង​ប្រាកដជា​កក្រើក​សង្វៀន​មិន​ខាន​ឡើយ​។

គូ​អន្តរជាតិ​ទី​២ កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ វិត​ថៈ​យ៉ា​យុទ្ធ និ​ធី​ត​ណាយ​ក្វា​ម​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ក៏​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​មិន​តិច​ដង​ទេ​គ្រាន់តែ​គេ​មិន ធ្លាប់​ជួប​ប្រកួត​ជាមួយ​ឡុ​ង ជិន ប៉ុណ្ណោះ​។ កីឡាករ ឡុ​ង ជិន បើ​ធ្វើការ​ប្រៀបធៀប​ថ្វីដៃ​ប្រកួត​ជា មួយ​កីឡាករ​ថៃ​គឺ​មិន​លើស​គ្នា​ទេ ។ ជាក់ស្ដែង​ស្នៀត​កែង​និង​ជង្គង់​របស់​គេ​ល្អ​ខ្លាំង​ណាស់ រីឯ​កម្លាំង​ក៏​រឹង​មាំ​ទៀត​ផង ចាំ​មើល​គូ​នេះ​នរណា​ជា​អធិរាជ​នៅ​លើ​សង្វៀន​។

គូ​អន្តរជាតិ​ទី​៣ កីឡាករ អេ​លី​ត កែវ​ឡុ​ង​មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ជប៉ុន​Nakamura Shinnosuke​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ កីឡាករ​ជប៉ុន​មិន​ធ្លាប់​មក​ប្រកួត
នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ទើប​គេ​មិនដឹង​ពី​សមត្ថភាព​ពិតប្រាកដ​ដែល​ប្រការ​នេះ​តម្រូវ​ឱ្យ​កីឡាករ អេ​លី​ត កែវ​ឡុ​ង ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។

ក្រៅពី​គូ​អន្តរជាតិ នៅ​លើ​សង្វៀន​ដដែល​ក៏ មាន​គូប្រកួត​មិត្តភាព​ធម្មតា​រវាង​កីឡាករ​ខ្មែរ​គ្នា​ឯង​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ផង​ដែរ​ដូច​ជា​កីឡាករ សា​រឿ​ន ទិ​ត្យ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ខាំ វណ្ណៈ មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ