ជិតដល់ថ្ងៃច្បាំងគ្នា El Clasico តារាឆ្នើម Messi និយាយពី Hazard និង Ronaldo
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កំពូលតារាឆ្នើមប្រចាំក្រុម FC Barcelona កីឡាករ Lionel Messi…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កំពូលតារាឆ្នើមប្រចាំក្រុម FC Barcelona កីឡាករ Lionel Messi…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កំពូលតារាឆ្នើមប្រចាំក្រុម FC Barcelona កីឡាករ Lionel Messi មានអារម្មណ៍ថា វានឹងពិបាកសម្រាប់ Eden Hazard ក្នុងការបំពេញចន្លោះប្រហោងដែលនៅសល់ ក្រោយពី Cristiano Ronaldo ចាកចេញទៅលេងនៅ Juventus។
Ronaldo និង Messi បានគ្រប់គ្រង El Clasico ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែ Real Madrid មិនទាន់ងើបមុខមកវិញទេ ក្រោយពីបាត់បង់តារាឆ្នើមព័រទុយហ្កាល់ទៅក្លិបយក្សនៅក្របខណ្ឌ Serie A កាលពីឆ្នាំ ២០១៧ ។
Karim Benzema ពិតជាបានឡើងជើងមែនទែន តាំងពីការចាកចេញរបស់ Ronaldo ខណៈដែល Hazard ដែលត្រូវបានមនុស្សជាច្រើនគិតថាជាអ្នកជំនួស Ronaldo មិនសូវជាលេងបានល្អនៅឡើយទេ ក្រោយពីផ្ទេរមកពីក្លិបតោខៀវ Chelsea។
Messi ប្រធានក្រុម Barca ឥឡូវនេះបាននិយាយពីរឿងនេះប្រាប់សារព័ត៌មានថា៖»Hazard មានគុណភាពល្អ។ គាត់ជាកីឡាករល្អម្នាក់ តែមិនអាចយកមកប្រៀបបាននឹង Ronaldo ទេ ព្រោះគាត់មានគុណសម្បតិ្តរាងខ្លួន។ វាពិតជាលំបាកណាស់ក្នុងការមកបំពេញចន្លោះ ក្រោយការបាត់បង់ Ronaldo»៕
ចែករំលែកព័តមាននេះ