ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ចរចា ! គ្រូបង្វឹក​ថ្មី​ក្រុម Arsenal អាច​ជាមនុស្ស​ជំនិត​លោក Pep Guardiola

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​លទ្ធផល​នៅ​លើ​ទីលាន​មិន​ទាន់​បាន​ល្អ​នៅឡើយ វា​ហាក់ដូចជា​ក្រុម Arsenal ប្រហែលជា​បាន​រក​ឃើញ​អ្នកចាត់ការ​ថ្មី​របស់​ពួក​គេ ពី​រស​ប្តា​ហ៍​បន្ទាប់​ពី​ការ​ចាកចេញ​របស់ Unai…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​លទ្ធផល​នៅ​លើ​ទីលាន​មិន​ទាន់​បាន​ល្អ​នៅឡើយ វា​ហាក់ដូចជា​ក្រុម Arsenal ប្រហែលជា​បាន​រក​ឃើញ​អ្នកចាត់ការ​ថ្មី​របស់​ពួក​គេ ពី​រស​ប្តា​ហ៍​បន្ទាប់​ពី​ការ​ចាកចេញ​របស់ Unai Emery ។

ខណៈ​ពេល​ដែល Freddie Ljungberg នៅ​តែ​ទទួលខុស​ត្រូវជា​បណ្តោះអាសន្ន អ្នកចាត់ការ​ក្រុម Manchester City លោក Pep Guardiola បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រថា ជំនួយការ​របស់​គាត់ លោក Mikel Arteta កំពុង​ពិភាក្សា​ជាមួយ​ក្រុម​កាំភ្លើង​ធំ​។ មានការ​អះអាង​ថា​អតីត​ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ​រូប​នេះ បាន​ទាក់ទង​ជាមួយ​ក្លិប​នៅ​ទីក្រុង​ឡុ​ង ចាប់តាំងពី​ការ​ទទួល​បាន​ជ័យជម្នះ ៣-០ នៅ​ឯ​ពហុ​កីឡដ្ឋាន Emirates កាលពី​ថ្ងៃអាទិត្យ​។ ទោះ​យ៉ាងណា​លោក Guardiola នៅ​មិន​ទាន់​ច្បាស់​ថា តើ​លោក Arteta នឹង​ទទួលយក​តំណែង​នោះ ឬ​ក៏ នៅ​បន្តការងារ​នៅ​ក្លិប Man City​។

លោក Guardiola បាន​និយាយ​ថា ​៖«​គាត់​គឺជា​មនុស្ស​អស្ចារ្យ​ម្នាក់ និង គ្រូបង្វឹក​ដ៏​ល្អ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គាត់​នៅ​ធ្វើការ​ជាមួយ​ពួក​យើង​បាន​យ៉ាង​ល្អ​។ គាត់​កំពុងនិយាយ​ចរចារ​ជាមួយ Arsenal ដូច្នេះ​ខ្ញុំ​មិនដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​ទេ​»។​

លោក​បាន​បន្ត​ថា​៖«​ឥឡូវនេះ​គឺ​ក្លិប​កំពុង​តែ​ចង់បាន​គាត់​។ គាត់​ដឹង​ច្បាស់​ថា ពួក​យើង​ចង់បាន​អ្វី តែ​ចុង​ក្រោយ​គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​សម្រេចចិត្ត​របស់​គាត់​ប៉ុណ្ណោះ​។ ការ​រៀបចំ​របស់​ក្លិប គឺ​តែង​មានការ​ប្រែប្រួល​។ វា​មិន​នៅ​តែ​ដដែល​នោះ​ទេ​។ អ្វី​ដែល​អាច​ធ្វើ​បាន​ពេល​នេះ អាច​នឹង​មិន​អាច​ធ្វើ​បាន​ថ្ងៃស្អែក​។ អ្នក​ដែល​នៅ​ទី​នេះ​ថ្ងៃនេះ អាច​នឹង​បាត់​មុខ​នៅ​ថ្ងៃស្អែក​»​។

ចុង​ក្រោយ លោក Pep ប្រាប់​ថា ប្រសិនបើ​មាន​ព័ត៌មាន​អ្វី​ជា​ផ្លូវការ លោក​នឹង​ប្រាប់​ដល់​សារព័ត៌មាន​ភ្លាម​ឱ្យ​បានដឹង​។ សូ​ម្បី​តែ​រូប​លោក ក៏​កំពុង​តែ​ចាំ​មើល​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ