ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ប្រាថ្នា​ចង់​ធ្វើ​ធំ​នៅ​ក្លិប PSG

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទោះបីជា​មានការ​លើក​ឡើង​ថា Neymar ចង់​ចាក​ចេញពី PSG ទៅ​កាន់​ក្លិប​ផ្សេង​យ៉ាងណា​ក៏​ដោយ កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​នៅ​តែ​បាន​ទទូច​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទោះបីជា​មានការ​លើក​ឡើង​ថា Neymar ចង់​ចាក​ចេញពី PSG ទៅ​កាន់​ក្លិប​ផ្សេង​យ៉ាងណា​ក៏​ដោយ កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​នៅ​តែ​បាន​ទទូច​ថា វា​គឺជា​កិត្តិយស​ណាស់​ប្រសិនបើ​បាន​ក្លាយទៅជា​កា​ពី​ទែន​ក្រុម​បារាំង​។

អនាគត​របស់ Neymar នៅ PSG នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅឡើយ ជាមួយនឹង​ភាព​ដែល​អាច​ចាកចេញ​ទៅ​លេង​នៅ Barcelona​។ តែ​ពេល​នេះ Neymar បែរជា​បញ្ជាក់​ថា ចង់​ដឹកនាំ​ក្លិប​យក្ស Ligue 1 ថ្ងៃ​ណាមួយ​។

Neymar បាន​ប្រាប់​សារព័ត៌មាន France Football ថា​៖ «ការ​ដែល​ក្លាយទៅជា​កា​ពី​ទែន​ក្រុម គឺជា​អ្វី​ដែល​ពិសេស​។ អ្នក​ក៏​អាច​ធ្វើ​ជា​ប្រធាន​ក្រុម​ដោយ​មិន​ចាំបាច់​មាន​សញ្ញា​សម្គាល់​នៅ​ដៃ​ក៏​ដោយ​បាន​ដែរ​។ តែបើ​មាន​ក៏​កាន់តែ​ល្អ​។ ខ្ញុំ​មិនសូវ​គិត​ពី​វា​ទេ​។ ខ្ញុំ​គឺជា​កា​ពី​ទែន​ប្រេ​ស៊ី​ល​ស្រាប់​ហើយ តែ​អ្វី​ដែល​ឱ្យ​ខ្ញុំ​សប្បាយចិត្ត គឺ​ការ​លេង​នៅ​លើ​តារាង​»។

ជើង​ខ្លាំង​តម្លៃ​ថ្លៃ​រូប​នេះ​បាន​បន្ត​ថា​៖«​វា​មិនមែន​ជា​រឿង​នៃ​ការ​ធ្វើ​ជា​ប្រធាន​ក្រុម​ឬ​អត់​នោះ​ទេ​។ វា​មិន​ផ្លាស់​ប្តូរ​ការ​ប្រកួត​របស់ខ្ញុំ​ទេ​។ នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល អ្នកលេង​សម្រាប់​ប្រជាជន​ទាំងមូល ហើយ​ការ​ធ្វើ​ជា​កា​ពី​ទែន​គឺ​គ្រាន់តែ​បន្ថែម​ចំនុច​ពិសេស​បន្តិច​ប៉ុណ្ណោះ​។ អ្វី​ដែល​ខ្ញុំ​ចង់បាន​លើស​ពី​នេះ គឺ​ការ​ចូល​លេង​នៅ​លើ​តារាង​។ សម្ពាធ​គឺជា​រឿង​មួយ​ផ្សេង​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ