ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ក្លាយជា​វីរបុរស​សង្គ្រោះ Juventus ម្តងទៀត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Cristiano Ronaldo បាន​បន្ត​ទម្រង់​លេង​ដ៏​ល្អ​របស់​ខ្លួន ខណៈ​ដែល​ក្រុម Juventus បាន​ដណ្តើម​បាន​ចំណាត់ថ្នាក់​កំពូល​ក្នុង​ក្របខ័ណ្ឌ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Cristiano Ronaldo បាន​បន្ត​ទម្រង់​លេង​ដ៏​ល្អ​របស់​ខ្លួន ខណៈ​ដែល​ក្រុម Juventus បាន​ដណ្តើម​បាន​ចំណាត់ថ្នាក់​កំពូល​ក្នុង​ក្របខ័ណ្ឌ Serie A ជាមួយនឹង​ជ័យជម្នះ ២-១ ពេល​ប្រកួត​ជាមួយនឹង Sampdoria កាលពី​យប់​ថ្ងៃ​ពុធ​។

អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​សេះបង្កង់ លោក Maurizio Sarri មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្រោយ​ពី Miralem Pjanic និង Alex Sandro បាន​វិល​ត្រឡប់​មក​លេង​វិញ បូក​ផ្សំ​ជាមួយនឹង​ខ្លា​កំណាច​នៅ​ផ្នែក​ខាង​មុខ ដែល​មាន​ដូច​ជា Ronaldo, Paulo Dybala និង Gonzalo Higuain​។

ក្លិប Sampdoria បាន​ឡើង​ការពារ​យ៉ាង​ស្វាហាប់​នៅ​ពេល​ប្រកួត​ទើបតែ​ចាប់ផ្តើម ហើយ​ពួក​គេ​ពិតជា​មិនសូវ​សំណាងល្អ​ទេ ដោយសារ​តែ​មិន​បាន​ដឹកមុខ​មួយ​គ្រាប់​ដំបូង បើ​ទោះបីជា​មានការ​ប្រឹងប្រែង​ពី Gaston Ramirez នៅ​នាទី​ទី​១៨ ក៏​ដោយ​។

គ្រាន់តែ​ដល់​នាទី​ទី​១៩ ភ្លាម គេ​ឃើញ​ការ​ស៊ុត​ប្រើ​ជើង​ឆ្វេង​របស់ Dybala កីឡាករ​ក្លិប​សេះបង្កង់ ដាក់​ចំ​ផ្នែក​ខាងក្រោម​ជ្រុង​នៃ​សំណាញ់​ទី ដែល​ធ្វើ​ឱ្យ Juventus បាន​ដឹកមុខ​មួយ​គ្រាប់​។ នៅ​នាទី​ទី​៣៥ ខាង Sampdoria ក៏​ដេញ​តាម​បាន​មួយ​គ្រាប់​វិញ ដោយ​កីឡាករ Gianluca Caprari ដាក់​មួយ​ជើង​វាយលុក​ផ្នែក​ខាងក្រោម​នៃ​សំណាញ់​ទី ធ្វើ​ឱ្យ​ផុតដៃ​ស្អិត​របស់​អ្នកចាំទី Gianluigi Buffon​។

ដល់​នាទី​ទី​៤៥ ជើង​ខ្លាំង Cristiano Ronaldo បាន​ប្រើប្រាស់​ស្នៀត​ហោះ​ទៅ​លើ​មេឃ ស៊ុត​បញ្ចូល​ទី​ដោយ​ប្រើ​ក្បាល ដែល​បាន​ធ្វើ​ឱ្យ Juventus ឡើង​មួយ​គ្រាប់​ទៀត​។ ក្រោយមក ខាង Juventus បុក​សម្រុក​យ៉ាង​ខ្លាំង ព្រោះ​ចង់បាន​គ្រាប់​ទី​បី ដើម្បី​ឈ្នះ​ដោយ​ស្ងប់ចិត្ត​។ តែ​គេ​មិន​បាន​សម្រេច​ដោយសារ​តែ​មាន​ដៃ​ពីងពាង​របស់ Emil Audero អ្នកចាំទី​របស់ Sampdoria​។

ក្តី​សង្ឃឹម​របស់​ក្រុម Sampdoria នឹង​រកបាន​គ្រាប់​បាល់​តាម​ស្មើ​វិញ ត្រូវ​បាន​រលាយ​បាត់ នៅ​ពេល​ដែល Caprari ត្រូវ​បាន​បណ្តេញចេញ​បន្ទាប់​ពី​ទទួល​បាន​កាត​លឿង​ជា​លើក​ទី ២ ខណៈ​ដែល​ក្រុម​សេះបង្កង់ Juventus បាន​ឈ្នះ​ការ​ប្រកួត ដែល​ធ្វើ​ឱ្យ​គេ​ឈរ​នៅ​លើ​កំពូល​តារាង ដោយ​រកបាន​៤២​ពិន្ទុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ