ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Liverpool គេ​ល្អ​ណាស់​លត់​ក្រុម​ម៉ិ​ក​ស៊ិ​ក​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Club World Cup

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រុម​ហង្ស​ក្រហម Liverpool បាន​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ការ​ប្រកួត​ដណ្តើម​ពាន FIFA World Club…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រុម​ហង្ស​ក្រហម Liverpool បាន​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ការ​ប្រកួត​ដណ្តើម​ពាន FIFA World Club Cub ជា​លើក​ទី ១ របស់​ពួក​គេ បន្ទាប់​ពី​យកឈ្នះ​ក្រុម​ម៉ិ​ក​ស៊ិ​ក Monterrey ២-១ នៅ​ឯ​កីឡដ្ឋាន Khalifa International Stadium កាលពី​យប់​ថ្ងៃ​ពុធ​។

ខណៈ​ពេល​ដែល​ក្រុម​យុវជន​ហង្ស​ក្រហម ត្រូវ​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ខា​រ៉ា​បាវ Carabao Cup កាលពី​ថ្ងៃ​អង្គារ លោក Jurgen Klopp បាន​នាំ​ក្រុម​ចម្បង Liverpool ទៅ​លេង​នៅ Qatar បើ​ទោះបីជា​ត្រូវ​ដាក់​កីឡាករ Sadio Mane និង Roberto Firmino នៅ​អង្គុយ​បម្រុង​ចាំ​ចូល​លេង​ក៏​ដោយ​។

ទោះបីជា​មានការ​ផ្លាស់​ប្តូរ​ច្រើន​ក៏​ដោយ Liverpool អាច​បំបែក​ភាព​ជាប់​គាំង​១១​នាទី ខណៈ​ដែល Mohamed Salah បញ្ជូន​បាល់​ទៅ​កាន់ Naby Keita ឱ្យ​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​នៅ​នាទី​ទី ១១​។ នេះ​គឺ​បាន​ធ្វើ​ឱ្យ Liverpool នាំមុខ ១-០ ។ ការ​នាំមុខ​នេះ គឺ​មាន​រយៈពេល​ខ្លី ព្រោះ​ខាង Monterrey បាន​ស្តារ​មុខមាត់​ឡើង​វិញ នៅ​នាទី​ទី​១៤ ដោយ​កីឡាករ Rogerio Funes Mori បាន​រក​គ្រាប់​បាល់​ពី​ចម្ងាយ​បញ្ចូល​សំណាញ់​យ៉ាង​ល្អ​។

ក្លិប​ម៉ិ​ក​ស៊ិ​ក​កាន់តែ​ខ្លាំង បន្ទាប់​ពី​ឡើង​បាន​ស្មើហើយ ដោយ​ពួក​គេ​បាន​ដាក់​មួយ​ជើង​ទៀត​បញ្ចូល​ទី​នៅ​នាទី​ទី​៣៧ ប៉ុន្តែ​អ្នកចាំទី Alisson Becker របស់​ហង្ស​ក្រហម​បាន​បង្កើត​នូវ​ការ​សង្គ្រោះ​ដ៏​ល្អ​មួយ ដើម្បី​ការពារ​ការ​ស៊ុត​បញ្ចូល​ទី​របស់ Funes Mori​។

ហង្ស​ក្រហម​បាន​នាំមុខ​នៅ​តង់​ទី​២ ដោយ​កីឡាករ Roberto Firmino រកបាន​មួយ​គ្រាប់​ទៀត នៅ​ពេល​ថែម​ម៉ោង​ប្រកួត​។ ជា​ចុង​ក្រោយ Liverpool បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពាន FIFA World Club Cup ជាមួយនឹង​ក្លិប​ប្រេ​ស៊ី​ល Flamengo នៅ Doha៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ