មេវង់តន្ត្រី «ហេងសម្បត្តិ» វ៉ៃអ្នកចម្រៀងចាស់ដៃ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ស្ត្រីថៅកែតន្ត្រីសម័យឈ្មោះ ហេង សម្បត្តិ ត្រូវបានចៅក្រមលោក ធន់ ដារិទ្ធ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារខេត្តនៅថ្ងៃទី១៦ ធ្នូ…
ខេត្តកំពង់ចាម ៖ ស្ត្រីថៅកែតន្ត្រីសម័យឈ្មោះ ហេង សម្បត្តិ ត្រូវបានចៅក្រមលោក ធន់ ដារិទ្ធ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារខេត្តនៅថ្ងៃទី១៦ ធ្នូ…
ខេត្តកំពង់ចាម ៖ ស្ត្រីថៅកែតន្ត្រីសម័យឈ្មោះ ហេង សម្បត្តិ ត្រូវបានចៅក្រមលោក ធន់ ដារិទ្ធ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារខេត្តនៅថ្ងៃទី១៦ ធ្នូ ជាបណ្តោះអាសន្ន ក្រោមបទចោទហិង្សាដោយចេតនា ដោយសារតែបានប្រើអំពើហិង្សាវាយដំ ទៅលើអ្នកចម្រៀងជាស្ត្រីភេទម្នាក់យ៉ាងចាស់ដៃ បណ្តាលឱ្យរបួសពេញផ្ទៃមុខ ខ្លួនប្រាណ និងដៃជើង ។ ស្ត្រីអ្នកចម្រៀងរងគ្រោះនេះ រស់នៅរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានប្រាប់ឲ្យដឹងថា វង់តន្ត្រីសម័យនេះ បានស៊ីឈ្នួលលេងកំដរពិធីមង្គលការកូនអ្នកភូមិ កាលពីថ្ងៃទី១២ ធ្មូ នៅភូមិស្ដេចនន ឃុំក្រឡា ស្រុកកំពង់សៀម ។
លោកអធិការនគរបាលស្រុកបានប្រាប់បន្តថា អ្នកចម្រៀងរងគ្រោះឈ្មោះ ចាន់ លក្ខិណា ហៅស្រីពេជ្រ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានមកច្រៀងក្នុងកម្មវិធីមង្គលការនេះនៅក្នុងវង់តន្ត្រីសម័យហេង សម្បត្តិ ហៅនាយ៨៥ ។ នាយប់ថ្ងៃកើតហេតុ ថៅកែវង់តន្ត្រីឈ្មោះ ជុន យ៉ារី ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានឲ្យអ្នកចម្រៀងស្រីរូបនេះក្រៅពីច្រៀង ត្រូវជួយរាំជាមួយនឹងស្ត្រីចម្រៀងផ្សេងៗទៀត ។
ប៉ុន្តែការរាំនោះមិនបានធ្វើឱ្យមានការពេញចិត្តពីសំណាក់ថៅកែវង់តន្ត្រីនេះទេ គឺរាំមិនបានលះ របៀបតោះតើយសោះកក្រោះ ក៏មានជម្លោះពាក្យសម្ដីបានកើតឡើង រហូតដល់ថៅកែវង់តន្ត្រីប្រើអំពើហិង្សាលើអ្នកចម្រៀងរូបនេះ រហូតមកដល់ថ្ងៃទី១៣ ធ្នូ ទើបស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីឲ្យជួយអន្តរាគមន៍ដោយប្ដឹងចោទថៅកែវង់តន្ត្រី ដែលបានប្រើអំពើហឹង្សាមកលើខ្លួន ។
ក្រោយទទួលបណ្ដឹងភ្លាមៗកម្លាំងសមត្ថកិច្ចក៏បានកោះហៅថៅកែវង់តន្ត្រីមកសួរនាំនៅអធិការដ្ឋានជុំវិញការប្រើអំពើហិង្សា ប៉ុន្តែពេលដែលសួរនាំ ភាគីទាំង២ហាក់មានសុខភាពមិនល្អប្រហែលជាតក់ស្លុត ដោយមានអាការៈស្រឺត ទើបនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ៧«D» ស្រុកកំពង់សៀម ។ ជាមួយគ្នានោះសមត្ថកិច្ចដាក់កម្លាំងនៅយាមប្រចាំការជាប់ ខ្លាចថៅកែវង់តន្ត្រីនេះលួចរត់ចេញពីមន្ទីរពេទ្យ ។ ចំណែកស្ត្រីរងគ្រោះក្រោយពីសម្រាកមានសុខភាពប្រសើរគ្រាន់បើឡើងវិញ ក៏សុំគ្រូពេទ្យចេញត្រឡប់ទៅផ្ទះវិញនៅរាជធានីភ្នំពេញ ។អធិការនគរបាលស្រុកកំពង់សៀម បានបញ្ជាក់ថា ដោយឃើញសុខភាពថៅកែតន្ត្រីមានសភាពធម្មតាវិញ ហើយនៅថ្ងៃទី១៦ ធ្នូ ទើបលោកចៅក្រម ធន់ ដារិទ្ធ បានចេញដីកាឃំុខ្លួននិងបញ្ជូនទៅពន្ឋនាគាររួចហើយ រង់ចាំការវិនិច្ឆ័យទោសតាមក្រោយ ។
តាមការរៀបរាប់ពីស្ដ្រីរងគ្រោះឈ្មោះ ចាន់ លក្ខិណា ហៅស្រីពេជ្រ ជាស្ដ្រីមេម៉ាយកូន៣នាក់បានឲ្យដឹងថា ខ្លួនទើបចូលច្រៀងឲ្យក្រុមតន្ដ្រី ហេងសម្បត្តិ នៅអំឡុងខែ១១ ឆ្នាំ២០១៩កន្លងទៅ លុះដល់ថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៩ ដែលជាថ្ងៃកើតហេតុ ខ្លួនបានឡើងច្រៀងធម្មតា ។ ប៉ុន្ដែពេលកំពុងច្រៀងនោះ កូនតូចរបស់ខ្លួនមានជំងឺចុកពោះខ្លាំង ហើយខ្លួនក៏សម្រាកបន្ដិចដើម្បីមើលកូន មិនមែនមកពីគាត់រាំមិនពេញចិត្តនោះទេ ។
លុះត្រឡប់មកកន្លែងច្រៀងវិញក៏ត្រូវថៅកែស្រីឈ្មោះ ជន យ៉ារី ជេរស្ដីហើយប្រើក្រុមបរិវារចាប់នាង ឱ្យខ្លួនវាយដំតាមទំនើងចិត្ត រហូតរងរបួសពេញផ្ទៃមុខ និងដងខ្លួនដៃជើងតែម្ដង ៕
ចែករំលែកព័តមាននេះ