ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣ ធ្លាយ​ទុយោ​ប្រេង ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​តាម​ផ្លូវ​លេខ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​១

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រ៉ឺ​ម៉ូតូ​កង់​បី​មួយ​គ្រឿង បាន​ធ្លាយ​ទុយោ​ប្រេង ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង បន្ទាប់​ពី​ម្ចាស់​បើក​ចេញពី​ចាក់​សាំង​នៅ​ស្ថានីយ៍​ប្រេង ។ ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ រ៉ឺ​ម៉ូតូ​កង់​បី​មួយ​គ្រឿង បាន​ធ្លាយ​ទុយោ​ប្រេង ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង បន្ទាប់​ពី​ម្ចាស់​បើក​ចេញពី​ចាក់​សាំង​នៅ​ស្ថានីយ៍​ប្រេង ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​០៣​រសៀល ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​បាន​បើក​សុក​ៗ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ភ្លាម​ៗ ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​បាញ់​ពន្លត់ និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ទើប​រលត់ ។

តាម​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក ចូល​ទៅ​ចាក់​ប្រេងសាំង នៅ​ស្ថាន​នី​យ៍​ប្រេងឥន្ធនៈ​មួយ​នៅ​ក្បែរ​កន្លែង​កើតហេតុ បន្ទាប់​ពី​ចាក់​ប្រេង​រួច​ក៍បាន​បើក​ចាកចេញ បាន​បន្តិច ស្រាប់តែ​ធ្លាយ​ទុយោ​ប្រេង បង្ក​ជា​អគ្គិភ័យ​តែ​ម្តង ។

អ្នក​បើករ​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា ភ្លាម​ៗ​ពេល​ឆេះ​តិច​ៗ គាត់​បាន​បើក​ទៅ​ខាង​ក្បែរ​ក្លោ​ង​ទ្វារ​បុរី​ប៉េង​ហួត​ហើយ​លោត​ចុះ ភ្លាម​ៗ សន្តិសុខ និង​ប្រជាពលរដ្ឋ ក៏​បាន​នាំ​គ្នា ជួយ​បាញ់​ពន្លត់ ខណៈនោះ​ដែរ​រថយន្ត​ពន្លត់​អគ្គិភ័យ ១​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ​។ រ៉ឺ​ម៉ក​ម៉ូតូ ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ស្ទើ​តែ​ទាំងស្រុង បន្ទាប់​ពីរ​លត់ ម្ចាស់​ក៏​បាន​ទាក់ទង​ហៅ រ៉ឺ​ម៉ូតូ​កង់​៣​ដូច​គ្នា មក​សណ្តោង​ត្រឡប​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ