ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​បើក​ការ​ប្រកួត​កីឡាហែលទឹក​ជើងឯក​ថ្នាក់​ជាតិ ​«​ពានរង្វាន់​តេ​ជោ​សែន​» ​លើក​ទី​5

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​ខ្មែរ​កីឡា​ហែល ទឹក នឹង​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​«​ពានរង្វាន់​តេ​ជោ​សែន​»​លើក​ទី​៥ ដែលនឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២០​ដល់ទី​២៣ ខែធ្នូ​នៅ​មជ្ឈមណ្ឌល​តេ​ជោ​សែន ខេត្តកំពង់ចាម ។ ការ​ប្រកួត​នេះ​ចែក​ចេញ​ជា​២​វិញ្ញាសា​គឺ…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​ខ្មែរ​កីឡា​ហែល ទឹក នឹង​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​«​ពានរង្វាន់​តេ​ជោ​សែន​»​លើក​ទី​៥ ដែលនឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២០​ដល់ទី​២៣ ខែធ្នូ​នៅ​មជ្ឈមណ្ឌល​តេ​ជោ​សែន ខេត្តកំពង់ចាម ។

ការ​ប្រកួត​នេះ​ចែក​ចេញ​ជា​២​វិញ្ញាសា​គឺ ប្រកួត​ហែល​ទឹក​ធម្មតា និង​កីឡា​បាល់​ក្នុង​ទឹក (Water Polo) ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ។

លោក ហែម គី​រី បានឱ្យ​ដឹង​ទៀត​ថា វិ​ញ្ញា សា​កីឡាហែលទឹក​ធម្មតា ផ្នែក​បុរស​ត្រូវ​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង​ទៅ ឯ​ផ្នែក​នារី​ត្រូវ​មាន​អាយុ​ចាប់ពី​១០​ឆ្នាំ​ឡើង​ទៅ ហើយ​ផ្នែក​ជន​ពិការ ត្រូវ​បាន​កណ​ត់​កីឡាករ​ដែល​ពិការ​ប្រភេទ S3-S10 ។ ចំណែក​ការ​ប្រកួត​កីឡា​បាល់​ក្នុង​ទឹក​វិញ មាន​ចំនួន​២​ក្រុម​ចូលរួម គឺ​ក្រុម​រាជធានី​ភ្នំពេញ និង​ក្រុម​ខេត្តកំពង់ចាម

កីឡា​បាល់​ក្នុង​ទឹក ជា​ប្រភេទ​កីឡា​អូ​ឡាំ ពិ​ក​ដែល​គេ​លេង​ក្នុង​អាង​ទឹក មាន​ជម្រៅ​ជាង​២​ម៉ែត្រ ដោយ​ក្រុម​នីមួយ​ៗ​មាន​គ្នា​ជាង​១០​នាក់ ប៉ុន្តែ​កីឡាករ​ដែល​លេង​នៅ​លើ​ទីលាន​មាន គ្នា​តែ​៧​នាក់​ប៉ុណ្ណោះ និង​កីឡាករ​បម្រុង​មាន​៣​នាក់ ។ សម្រាប់​ការ​ប្រកួត​ចែក​ចេញ​ជា​៤​វគ្គ ដោយ​១​វគ្គ​ៗ​មាន​រយៈពេល​៨​នាទី បើ​ក្រុម​ណា​បោះ​បាល់​ចូល​ទី​បាន​ច្រើន​ជាងគេ​ក្រុម​នោះ​ជា​អ្នក​ឈ្នះ ចំណែក​កីឡាករ​អាច​ដូរ​ចូល​បាន​ដោយ​សេរី ។

គួរ​បញ្ជាក់​ថា សម្រាប់​ប្រភេទ​កីឡា​បាល់​ក្នុង​ទឹក​(Water Polo) ជា​សមិទ្ធផល​ថ្មី​មួយ​របស់​សហ​ព័ន្ធ​កីឡា​ខ្មែរ​កីឡាហែលទឹក ដែល​ខិតខំ​បង្កើត​ឱ្យ​មាន​ឡើង ប៉ុន្តែ​កីឡា​ប្រភេទ​នេះ នៅ​លើ​ពិភព​លោក​គេ​មាន​យូ​មក​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ