ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ឧបត្ថម្ភ​ថវិកា​៥.០០០ដុល្លារ​ដល់​នគរ​បាល​ព្រំ​ដែន​ដែល​ជាន់​មីន​ដាច់​ជើង​ពេល​ដើរ​ល្បាត​ការ​ពារ​ព្រំ​ដែន

9 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ថវិកា​ចំនួន​៥.០០០​ដុល្លារ​ជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ា​នី ហ៊ុន​ សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​បាន​ត្រូវ​លោក​ខូយ សុខា ប្រធាន​ក្រុម​ប្រក្សា និង​លោក​បណ្ឌិត​ម៉ៅ ធនិន អភិ​បាល​ខេត្ត​ពោធិ៍​សាត់​ នាំ​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​មន្ត្រី​នគរ​បាល​វរ​សេនា​តូច​ការ​ពារ​ព្រំ​ដែន​គោក

ខេត្ត​ពោធិ៍​សាត់​ ៖ ថវិកា​ចំនួន​៥.០០០​ដុល្លារ​ជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ា​នី ហ៊ុន​ សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​បាន​ត្រូវ​លោក​ខូយ សុខា ប្រធាន​ក្រុម​ប្រក្សា និង​លោក​បណ្ឌិត​ម៉ៅ ធនិន អភិ​បាល​ខេត្ត​ពោធិ៍​សាត់​ នាំ​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​មន្ត្រី​នគរ​បាល​វរ​សេនា​តូច​ការ​ពារ​ព្រំ​ដែន​គោក​ លេខ​៨២៥ ​​ឈ្មោះ​យ៉ង់ ម៉ិច ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​ ដែល​រង​គ្រោះ​ដាច់​ជើង​ម្ខាង​ដោយ​សារ​ដើរ​ជាន់​មីន​ផ្ទុះ​កាល​ពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​៣ មិថុនា ២០១៤ នៅ​ឃុំ​ថ្ម​ដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់​ ខណៈ​ពេល​កំពុង​ដើរ​ល្បាត​ការ​ពារ​ព្រំ​ដែន​។

​ថវិកា​នេះមិន​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​ដោយ​ផ្ទាល់​ដៃ​ទេ ព្រោះ​ជន​រង​គ្រោះកំពុង​សម្រាក​​ព្យាបាល​នៅ​ប្រទេស​ថៃ​ឯ​ណោះ​ ​ដូច្នេះ​ថវិកា​នេះ​ត្រូវ​បាន​ប្រគល់​ជូន​ស្ត្រី​ជា​ភរិយាឈ្មោះ​តេង នីម អាយុ​៤៧​ឆ្នាំ ​រស់​នៅ​ភូមិ​ថ្នល់​បំបែក សង្កាត់​រលាប ក្រុង​ពោធិ៍​សាត់​ ៕