ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ដែល​សេដ្ឋី​ៗ​ភាគច្រើន​ធ្វើ​មុន​ពេល​ពួក​គេ​ក្លាយជា​អ្នកមាន

4 ឆ្នាំ មុន

យោង​ទៅ​តាម​អ្នកនិពន្ធ​សៀវភៅ The Wealth Elite ដែល​បាន​សម្ភាស​សេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ពី ១០​លាន ដល់​ប្រមាណ ៣ ប៊ី​លាន​ដុល្លារ បាន​ឲ្យ​ដឹង​ថា…

យោង​ទៅ​តាម​អ្នកនិពន្ធ​សៀវភៅ The Wealth Elite ដែល​បាន​សម្ភាស​សេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ពី ១០​លាន ដល់​ប្រមាណ ៣ ប៊ី​លាន​ដុល្លារ បាន​ឲ្យ​ដឹង​ថា ២ ភាគ ៣ នៃ​សេដ្ឋី​ដែល​ជោគជ័យ​បាន​អះអាង​ថា​ជំនាញ​ផ្នែក​លក់​របស់​ពួក​គេ​ជា​កត្តា​សំខាន់​ដែល​ជួយ​ឲ្យ​ខ្លួន​មាន​ថ្ងៃនេះ ។
មិន​ថា​ជា​ការ​លក់​គ្រឿងអលង្ការ គ្រឿងសម្អាង ឬ​គ្រឿងបន្លាស់​រថយន្ត​ទេ ជំនាញ​លក់​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ​ក្នុង​ការ​កសាង​ទ្រព្យសម្បត្តិ ។

តារា និង​នាយក​ប្រតិបត្តិ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ដទៃ​ក៏​អះអាង​ដូច​គ្នា​ដែរ ។ ដូច​ជា​លោក ខាន​យេ វេស (Kanye West) ធ្លាប់​ធ្វើ​ជា​អ្នកលក់​នៅ​ក្រុមហ៊ុន Gap លោក ច​ន​នី ឌេ​ប (Johnny Depp) និង​អ្នកស្រី ជេ​នី​ហ្វើ អា​នី​ស្តុ​ន (Jennifer Aniston) ធ្លាប់​ជា​អ្នកលក់​តាម​ទូរស័ព្ទ និង​លោក រី​ដ ហា​ស្ទី​ង (Reed Hastings) ដែល​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Netflix ធ្លាប់​ជា​អ្នកលក់​ម៉ាស៊ីន​បូម​ធូលី​ដែល​ដើរ​លក់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ជាដើម ។

យោង​ទៅ​តាម​ការ​សិក្សា​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ការងារ​ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់ គឺជា​ការងារ​ដំបូង​ដែល​នាយក​ប្រតិបត្តិ​ភាគច្រើន​មាន ។ ហើយ​អ្នកជំនាញ​បាន​ប្រាប់​មក​ថា ជំនាញ​នេះ​គឺ​ពិតជា​សំខាន់​ណាស់ ដោយ​គ្រប់​អាជីវកម្ម​ត្រូវការ​វា​ជា​និច្ច ។ ទោះជា​អ្នក​មិន​មាន​គម្រោង​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង​ពិតមែន​ក្តី ជំនាញ​ផ្នែក​លក់​នៅ​តែ​មាន​អត្ថប្រយោជន៍​ព្រោះ​អ្នក​ត្រូវ​តែ​ចេះ​បង្ហាញ​ពី​តម្លៃ​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​មើលឃើញ ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ឲ្យ​អ្នក​ទទួល​បាន​អតិថិជន ងាយ​ក្នុង​ការ​ចរចា​ប្រាក់ខែ និង​ទទួល​បានការ​ឡើង​តំណែង​ជាដើម ។

ដូច្នេះ​បើ​អ្នក​ចង់​ទទួល​បាន​បទ​ពិសោធន៍​បន្ថែម​ក្នុង​ផ្នែក​នេះ អ្នក​គួរតែ​រក​ឱកាស​ការងារ​តាម​ក្រុមហ៊ុន​ដែល​កំពុង​រក​បុគ្គលិក ។ បើ​អ្នក​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើការ​ពេញ​ម៉ោង​ទេ អ្នក​ក៏​អាច​ធ្វើ​ជា​អ្នកលក់​ក្រៅ​ម៉ោង​តាម​ហាង ឬ​ហាង​កាហ្វេ​នានា​ដែរ ។

ក្រៅពី​នេះ​ហើយ អ្នក​ក៏​អាច​រៀន​ជំនាញ​នេះ​តាម​ស្ថាប័ន​អប់រំ​ផ្សេង​ៗ​ទៀត​ផង ហើយ​ប្រាកដ​ណាស់ បើ​អ្នក​គិត​ថា​អ្នកជា​មនុស្ស​មិន​ពូកែ​លក់ ឬ​ពូកែ​និយាយ​នោះ អ្នក​មិន​គួរ​គិត​ច្រើន​ឡើយ​ព្រោះ​នរណា​ៗ​ក៏​ដូច​គ្នា​ដែរ​ពេល​ដែល​ពួក​គេ​ធ្វើ​អ្វី​ជា​លើក​ដំបូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ