ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកឆេរ​ផ្ទះ​ជួល​ឃាត់​ជនជាតិ​ចិន​ជាង​២០នាក់​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនជាតិ​ចិន​ប្រុស​ស្រី​​ចំនួន​២៦​នាក់​ត្រូវ​បាន​នគរបាល​ចម្រុះ​កម្ពុជា-​ចិន​ធ្វើការ​ឃាត់ខ្លួន​​នៅ​២​ទីតាំង​ផ្សេង​គ្នា​​ក្នុង​​​ក្រុង​ប៉ោយ​ប៉ែ​ត​នា​រសៀល​ថ្ងៃ​ទី​១៣ ​ធ្នូ​ ឆ្នាំ២០១៩ ​សង្ស័យ​ពាក់ព័ន្ធ​ល្បែង​អន​ឡាញ​ខុសច្បាប់​។​ តាម​ប្រភពព័ត៌​មានឱ្យ​ដឹង​​​ថា​ ​ប្រតិបត្តិការ​រួម​គ្នា​នេះ​គេ​ឃើញ​មាន​នគរបាល​ក្រសួង​នគរបាល​អាំង​ទ័​រ​ប៉ូ​ល​ចិន​សហការ​ជាមួយ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​ខេត្តបន្ទាយមានជ័យ​ម្នាក់​។​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនជាតិ​ចិន​ប្រុស​ស្រី​​ចំនួន​២៦​នាក់​ត្រូវ​បាន​នគរបាល​ចម្រុះ​កម្ពុជា-​ចិន​ធ្វើការ​ឃាត់ខ្លួន​​នៅ​២​ទីតាំង​ផ្សេង​គ្នា​​ក្នុង​​​ក្រុង​ប៉ោយ​ប៉ែ​ត​នា​រសៀល​ថ្ងៃ​ទី​១៣ ​ធ្នូ​ ឆ្នាំ២០១៩ ​សង្ស័យ​ពាក់ព័ន្ធ​ល្បែង​អន​ឡាញ​ខុសច្បាប់​។​

តាម​ប្រភពព័ត៌​មានឱ្យ​ដឹង​​​ថា​ ​ប្រតិបត្តិការ​រួម​គ្នា​នេះ​គេ​ឃើញ​មាន​នគរបាល​ក្រសួង​នគរបាល​អាំង​ទ័​រ​ប៉ូ​ល​ចិន​សហការ​ជាមួយ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​ខេត្តបន្ទាយមានជ័យ​ម្នាក់​។​

តាម​ប្រភពព័ត៌​មាន​​ឱ្យ​ដឹង​​ថា​ ជនសង្ស័យ​ទាំងនេះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​បូ​រី​សាន​ស៊ា​ន​ហូ​ ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤​ សង្កាត់​ផ្សារ​កណ្តាល​ ចំនួន​២​នាក់​ (ក្នុង​នោះ​​មាន​​ស្ត្រី​ម្នាក់​) ​និង​ជនសង្ស័យ​ចំនួន​២៤​នាក់​ទៀត​ ត្រូវបានឃាត់ខ្លួន​នៅ​ទីតាំង​ឆែកឆេរ​មួយ​ជាប់​អូរ​ព្រំដែន ស្ថិត​​ក្នុងភូមិ​អូរ​ជ្រៅ ​សង្កាត់​ប៉ោត​ប៉ែ​ត​ ។

​ជនសង្ស័យ​ទាំងនេះ​ទំនង​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វីមួយ​នៅ​ឯ​ប្រទេស​កំណើត​ ព្រោះ​គេ​ឃើញ​សមត្ថកិច្ច​ចិន​មាន​រូប​ថត​​ជនសង្ស័យ​ទាំងនេះ​នៅ​នឹង​ដៃ​ ។ ​ក្រោយ​បញ្ចប់​​ការ​ឆែកឆេរ​ជ នសង្ស័យ​ទាំងនេះ​ត្រូវ​​បាន​បញ្ជូន​តាម​រថយន្តក្រុង៤៥​កៅអី​មួយ​គ្រឿង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ