ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង​ទំនើ.ងបង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ​ ​ត្រូវ​បាន​ឃាត់ខ្លួន​២​នាក់

2 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ កម្លាំង​អាវុធហត្ថ​ខេត្ត​សៀម រាប បាន​ធ្វើការ​ឆ្មក់​បង្ក្រាប ក្រុម​ក្មេង​ទំនើង ដែល​តែង​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ នៅ​ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​ឃាត់ខ្លួន បាន​២…

ខេត្ត​សៀម​រា​ប ៖ កម្លាំង​អាវុធហត្ថ​ខេត្ត​សៀម រាប បាន​ធ្វើការ​ឆ្មក់​បង្ក្រាប ក្រុម​ក្មេង​ទំនើង ដែល​តែង​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ នៅ​ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​ឃាត់ខ្លួន បាន​២ នាក់ រួច​នាំ​មក​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់ សកម្មភាព ចាប់ពី​ពេល​នេះ​តទៅ ។ ហេតុការណ៍ ឃាត់ខ្លួន ក្មេង​ទំនើង​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ២៣​និង​៤៥​នាទី​យប់​ថ្ងៃ​ទី ៣០ ខែធ្នូ ឆ្នាំ​២០២៥ ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦ ​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ប្រាប់ នៅ​ថ្ងៃ​ទី​១ ខែ មក​រា ឆ្នាំ ២០២៦ នេះ​ថា ដោយ​យោង​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី សៀ ទី​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ករណី​ក្មេង​ទំនើង ដូច​ភ្លៀងរលឹម រហូត​ឈាន​ដល់​ធ្វើការ ឃាត់ខ្លួន បាន​ក្មេង​ទំនើង២​នាក់ ដែល​បាន​បង្ហោះ ម៉ូតូ ក្នុង​ក្រុង​សៀមរាប រួច​នាំ​យក​មក​ធ្វើការ​អប់រំ នឹង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទំនើង​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា បំផ្លាញ​ទ្រព្យសម្បត្តិ​ក៏​ដូច​ជា​កិត្តិយស​គ្រួសារ ព្រម ទាំង​បង្ក​រការ​ភ័យ​ខ្លាច​ដល់​អ្នក​ជុំវិញ បង្ករ​ភាព​អ​នា​ធិ​ប តេ​យ្យ​តាម​ដងផ្លូវ​ក្នុង​សង្គម ។

ប្រភព​បន្ថែម​ថា បន្ទាប់​ឃាត់ខ្លួន ក្មេង​ទំនើង ទាំង​២​នាក់ រួច​បាន​ន​ឮ​ដកហូត​ម៉ូតូ ០១​គ្រឿង យក​ទៅ​រក្សា​ទុក​រយៈពេល ០៣​ខែ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្លាប់​មាន ប្រសាសន៍​កន្លង​មក​ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ត្រូវ​អនុវត្ត​គ្រប់​វិធានការ​ឱ្យ​បាន​តឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ពិសេស​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល ៣​ខែ​ចំពោះ​ការ​ប្រព្រឹត្ត​លើក​ទី​មួយ និង ៦ ខែ​ប្រសិនបើ​មិន​រាងចាល នៅ​តែ​ប្រព្រឹត្ត លើក​ទី​២​បន្ត​ទៀត​ត្រូវ​ទទួលទោស​ចំពោះ​មុខ​ច្បាប់​។

ប្រភព​បញ្ជាក់​ថា បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ត្រី សៀ ទី​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត សូម ប្រាប់ ទៅ​ប្អូន​ៗ បញ្ឈប់​រាល់​សកម្មភាព​ទំនើង​ដែល​នាំ​ឱ្យ​ប៉ះ ពាល់​ដល់​ការ​សិក្សា និង បំផ្លាញ​ទ្រព្យសម្បត្តិ និង​កិត្តិយស​គ្រួសារ បង្ក​រការ​ភ័យ​ខ្លាច​ដល់​អ្នក​ជុំវិញ ក៏​ដូច​ជា​បង្ករ​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម ដែល​គេ​កំពុង​ស្អប់ខ្ពើម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ