ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បំបែកសំណុំរឿង​សម្លាប់​មនុស្ស​ដឹក​តាម​រថយន្ត​យក​ប្លុង​ចោល​ក្នុង​ចម្ការកៅស៊ូ ឃាត់ខ្លួន​ជនជាតិ​នេ​ប៉ា​ល់ និង​ចិន សរុប​៥​នាក់

1 ថ្ងៃ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បាន​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​ឃាតកម្ម​សម្លាប់​ជនជាតិ​ចិន​ម្នាក់ ដោយ​ដឹក​តាម​រថយន្ត​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ចំការ​កៅស៊ូ​ក្រុមហ៊ុន​ស្រុក​មេមត់ នៅ​ឃុំ​ត្រ​មូង ស្រុក​មេមត់ ដោយ​មាន​កិច្ចសហការ​ល្អ​រវាង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ទីបំផុត…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បាន​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​ឃាតកម្ម​សម្លាប់​ជនជាតិ​ចិន​ម្នាក់ ដោយ​ដឹក​តាម​រថយន្ត​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ចំការ​កៅស៊ូ​ក្រុមហ៊ុន​ស្រុក​មេមត់ នៅ​ឃុំ​ត្រ​មូង ស្រុក​មេមត់ ដោយ​មាន​កិច្ចសហការ​ល្អ​រវាង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ទីបំផុត បាន​ស្រាវជ្រាវ​ស្គាល់​ជនសង្ស័យ​ចំនួន​៥​នាក់ ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​នេះ ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​នាង​ល្ងាច​ថ្ងៃ​ទី ៣​ខែមករា ឆ្នាំ​២០២៦​នេះ​ថា ករណី​ប្រទះ​ឃើញ​សាកសព​មនុស្ស​ស្លាប់ នៅ​ក្នុង​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​មេមត់ កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​២​និង​១០​នាទី កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ទទួល​ព័ត៌មាន​ពី​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រ​មូង រាយ​ការ​ណ៏​មក​ថា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព ភេទ​ប្រុស ស្លាប់​នៅ​ក្នុង​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​មេមត់ ស្ថិត​នៅ​ចំណុច ក្រុមហ៊ុនចម្ការកៅស៊ូ​មេមត់ ស្ថិត​នៅ​ភូមិ​ដូង​ទី​២ ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ និង​លោកគ្រូ​ពេទ្យ​កោសល្យវិច័យ នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ និង​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង នៃ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​សាកសព តាម​នីតិវិធី ។

សាកសព​មនុស្ស​ប្រុស​ម្នាក់ (​ស្លាប់​) ស្លៀកខោ​សាច់​ក្រណាត់​ជើងវែង ពណ៌​ខ្មៅ ពាក់អាវ​សាច់​ក្រណាត់​យឺត​ដៃខ្លី ពណ៌​ស ដោយ​យក​ស្លឹក​កៅស៊ូ​ក្រប​ពីលើ​សាកសព និង​ស្នាម​របួស​រួម​មាន ៖
-​ផ្នែក​ក្បាល (​មាន​ស្នាម​បែក​) ផ្ទៃមុខ​មាន​ស្នាម​រលាក​ស្បែក
-​ផ្នែក ក មាន​ស្នាម​ជាំ
-​ផ្នែក​លើ​ដងខ្លួន​មាន​ស្នាម​ជាំ​ពេញ​រាង​កាយ​ដោយ​ការ​ធ្វើ​ទារុណកម្ម​។
-​ផ្នែក​អវៈយវៈ មាន​ស្នាម​ជាំ​ពេញ​(​ដៃជើង​) ។

ផ្អែក​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ផា​ន សុភា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជាតិខ្មែរ (​ជា​កម្មករ​ជៀរ​ជ័រ​) និង​ផ្អែក​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ រស់ រុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ជា​កម្មករ​ជៀរ​ជ័រ​) បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០១ មក​រា ២០២៦ វេលា​ម៉ោង​ប្រហែល​០០ និង​២០​នាទី ឈ្មោះ​ផា​ន សុភា បាន​ជិះ​ម៉ូតូ​ម្នាក់​ទៅ​ជៀរ​ជ័រកៅស៊ូ នៅ​ក្រុមហ៊ុនចម្ការកៅស៊ូ​មេមត់ ស្ថិត​នៅ​ភូមិ​ដូង​ទី​២ ឃុំ​ត្រ​មូង ស្រុក​មេមត់ បន្ទាប់​មក​ស្រាប់តែ​ឃើញ​មាន​រថយន្ត​ទំនើប មិន​ស្គាល់​ម៉ាក ពណ៌​ស បាន​បើក​ចូល​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​មេមត់ ក្បែរ​ខ្លួន​ជៀរ​ជ័រ រួច​ក៏​ជិះ​ចេញ​ទៅ​វិញ​។ បន្ទាប់​មក ឈ្មោះ រស់ រុង បានឃើញ ក៏​ជិះ​ម៉ូតូ​ទៅ​មើល ឃើញ​ជើងមនុស្ស​ដេក​ស្លាប់ មាន​គ្រប់​ស្លឹក​កៅស៊ូ ភ័យ​ក៏​ជិះ​ម៉ូតូ​ហើយ​ស្រែកហៅ​កម្មករ​ផ្សេង​ទៀត និង​ឈ្មោះ ផា​ន សុភា នាំ​គ្នា​មក​មើល​រួច​រាយការណ៍​ប្រាប់​ប្រធាន​ក្រុម​ឆ្មាំ និង​លោក​មេ​ភូមិ​ដួង​ទី​២ តែ​ម្តង ។

ផ្អែក​តាម​ការ​កោសល្យវិច័យ​លើ​សាកសព​ជន​រង​គ្រោះ តាម​ការ​បំភ្លឺ​របស់​សាក្សី និង​ការ​សន្និដ្ឋាន​របស់​លោកគ្រូ​ពេទ្យ​ជំនាញ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​រង​របួស​ធ្ងន់ធ្ងរ​ពី​ការ​ធ្វើ​ទារុណកម្ម បណ្តាល​ឲ្យ​ស្លាប់ (​ករណី​ឃាតកម្ម​) ។

លុះ​វេលា​ម៉ោង​០៨ និង​២០​នាទី ថ្ងៃ​ដដែល កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដារ រាយ​ការ​ណ៏​មក​ថា ប្រទះ​ឃើញ​មាន​រថយន្ត ០១​គ្រឿង ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស (​គ្មាន​ស្លាក​លេខ​) យក​ទៅ​ប្លុង​ចោល នៅ​ចំណុច​ក្នុង​ព្រៃ ស្ថិត​នៅ​ភូមិ​សា​ឡង់​១ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

កម្លាំង​ជំនាញ​បា​ចុះ​ត្រួតពិនិត្យ លើ​រថយន្ត ពិតជា​មានការ​ពាក់ព័ន្ធ​ករណី​សឹក​សាកសព​យក​ទៅ​ទម្លាក់​ចោល​នៅ​ទីតាំង​ខាងលើ​។ បន្ទាប់​ពី​ពិនិត្យ​លើ​រថយន្ត​រួច កម្លាំង​ជំនាញ​បាន​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។

អត្តសញ្ញាណ​ជន​រង​គ្រោះ​ចំនួន​៧​នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖
១.​ឈ្មោះ PAN ZHIWEI (​ហៅ XIAO YANG) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន (​ស្លាប់​) ដឹក​យក​ទៅ​កប់​ចោល​នៅ​រង​ចំការ​កៅស៊ូ​ក្រុមហ៊ុន​មេមត់
២.​ឈ្មោះ Gao Ruo ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន (​រង​របួស​)
៣.​ឈ្មោះ Han Run Jun ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ចិន (​រង​របួស​)
៤.​ឈ្មោះ Xie Wang ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ចិន (​រង​របួស​)
៥.​ឈ្មោះ Zhou Kaiying ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន (​រង​របួស​)
៦.​ឈ្មោះ Chang Yuhao ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ចិន (​រង​របួស​)
៧.​ឈ្មោះ Liu Liang ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន (​រង​របួស​) នៅ​ទីតាំង​សួន​ឧស្សាហកម្ម​ផ្លូវ​លេខ​៧២ ស្ថិត​នៅ​ភូមិ​ព្រះ​ផ្តៅ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

ជាមួយ​នោះ តាម​រយៈ​ការ​សួរនាំ​ពី​ជន​រង​គ្រោះ ធ្វើ​ឲ្យ​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​៥​នាក់ និង​បក្ខពួក​មានឈ្មោះ​ដូច​ខាងក្រោម ៖
១.​ឈ្មោះ UPENDRA BUDHATHONI ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​នេ​ប៉ា​ល់ ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​។
២.​ឈ្មោះ GJANKAJA SRETHA អាយុ​៤០​ឆ្នាំ ជនជាតិ​នេ​ប៉ា​ល់ (​ឃាត់ខ្លួន​នៅ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​)
៣.​ឈ្មោះ BASNET OMKAR ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ឃាត់ខ្លួន​នៅ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​)
៤.​ឈ្មោះ HEMRAJ SHREDTHA ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​នេ​ប៉ា​ល់ (​ឃាត់ខ្លួន​នៅ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូ​ឃ្មុំ​)
៥.​ឈ្មោះ ZHENG BAOJIA ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន (​ឃាត់ខ្លួន​នៅ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​) ។

សាកសព​ជន​រង​គ្រោះ​ការិយាល័យ​បច្ចេក​ខេត្ត បាន​ដឹក​យក​ទៅ​នាយកដ្ឋាន​នគរបាល​បច្ចេកទេស អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បន្ត​នីតិវិធី​។ ចំពោះ​ជនជាតិ​ចិន​៦​នាក់ ជា​ជន​ង​គ្រោះ ប្រគល់​ទៅ​ការិយាល័យ​អនុវត្ត​បន្ត​តាម​និ​តិ​វិធី ៕
«សម្លាប់​មនុស្ស​ដឹក​តាម​រថយន្ត​យក​ប្លុង​ចោល​ក្នុង​ចំការ​កៅស៊ូ សមត្ថកិច្ចកំណត់​អត្តសញ្ញាណ​បានហើយ ​កំពុង​តាម​ចាប់ខ្លួនក្រុមជនសង្ស័យ»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ