ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ច្រើន​ពាន់​នាក់​លើកគ្នា​ធ្វើ​បាតុ​កម្ម​នៅ​ថៃ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ មនុស្ស​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១៤​ធ្នូ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​ក្រុង​បាងកក តាម​ការ​អំពាវនាវ​របស់​មេដឹកនាំ​ប្រឆាំង​សំខាន់​មួយ​រូប លោក​THANATHORN JUANGROONGRUANGKIT ដែល​នោះ​ជា​បាតុកម្ម​ធំ​លើក​ដំបូង​នៅ​ថៃ​ចាប់តាំងពី​ការ​បោះ​ឆ្នោត​សភា ដ៏​ចម្រូងចម្រាស់​កាលពី​ខែមីនា​មក​។ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា…

ប្រទេស​ថៃ ៖ មនុស្ស​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១៤​ធ្នូ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​ក្រុង​បាងកក តាម​ការ​អំពាវនាវ​របស់​មេដឹកនាំ​ប្រឆាំង​សំខាន់​មួយ​រូប លោក​THANATHORN JUANGROONGRUANGKIT ដែល​នោះ​ជា​បាតុកម្ម​ធំ​លើក​ដំបូង​នៅ​ថៃ​ចាប់តាំងពី​ការ​បោះ​ឆ្នោត​សភា ដ៏​ចម្រូងចម្រាស់​កាលពី​ខែមីនា​មក​។

លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ដែល​កាន់​អំណាច​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​មក ជា​អ្នក​ដណ្ដើម​បាន​ជ័យជម្នះ ក្នុង​ការ​បោះ​ឆ្នោត​នេះ ហើយ​លោក​បាន​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​ស៊ី​វិល​។ ពួក​បាតុករ​បាន​លើក​ប៉ង់​កាត​នានា ទាមទារ​លទ្ធិប្រជាធិបតេយ្យ ហើយ​គាំទ្រ​គណបក្ស​FUTURE FORWARD ដឹកនាំ​ដោយ​មហាសេដ្ឋី​វ័យក្មេង លោក​THANATHORN JUANGROONGRUANGKIT​។

គណបក្ស​នោះ​បាន​ក្លាយ​កាលពី​ខែមីនា ជា​កម្លាំង​នយោបាយ​ធំ​ទី​៣​របស់​ប្រទេស ដោយ​ដណ្ដើម​បាន​សំឡេង​ឆ្នោត​ដល់​ទៅ​ជាង​៦​លាន​សំឡេង ពិសេស​ក្នុង​ចំណោម​យុវវ័យ ដែល​មានការ​ព្រួយបារម្ភ​ចំពោះ​តួនាទី​របស់​កង​យោធា​ក្នុង​នយោបាយ​។ ប្រមុខ​គណបក្ស​FUTURE FORWARD បាន​ធ្វើការ​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម របស់​បណ្ដា​អ្នក​ដែល​មិន​អាច​អត់អោន​ចំពោះ​បណ្ដា​លក្ខខណ្ឌ​សង្គម​បច្ចុប្បន្ន​។

ៅ​មុខ​ពួក​បាតុករ​លោក​THANATHORN​ថ្លែង​ថា យើង​ចង់​បង្ហាញ​អំណាច​របស់​ប្រជាជន​ដែល​ដាច់ខាត​មិន​អាច​ទ្រាំ​បាន​ចំពោះ​ស្ថានភាព​បែប​នោះ​។ ពេល​នេះ​យើង​ប្រមូលផ្ដុំ​គ្នា​ហើយ​យើង​ចង់​និយាយ​ថា យើង​មិន​ខ្លាច​នោះ​ទេ​។

ប៉ូលិស​ថៃ​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៤​ធ្នូ​ថា ប៉ូលិស​ប្រមាណ​ជា​១៥០​នាក់់ បាន​ដាក់​ពង្រាយ នៅ​កណ្ដាល​ក្រុង​បាងកក​នា​ឱកាស​នៃ​បាតុកម្ម​នេះ​។

ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​និង​ការ​ឡើង​កាន់​អំណាច​នៃ​របប​យោធា ពុំ​មាន​បាតុកម្ម​ធំដុំ​ណាមួយ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើយ​។ ប្រជាប្រិយភាព​របស់​គណបក្ស​FUTURE FORWARD​និង​បណ្ដា​អ្នកគាំទ្រ​គណបក្ស​នេះ​នាំ​ឲ្យ​កងទ័ព​ក្ដៅក្រហាយ ដោយ​ធ្វើ​សកម្មភាព​នានា​នៅ​តុលាការ​ប្រឆាំង ប្រមុខ​គណបក្ស​នោះ​ចាប់តាំងពី​ការ​បោះ​ឆ្នោត​ខែមីនា​មក​។ គណបក្ស​នេះ​រង​ការ​គំរាម​រំលាយ​ចោល​ទៀត​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ