អឺរ៉ុប ៖ ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយ បទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់! នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ក្នុងកិច្ចពិភាក្សានាព្រឹកថ្ងៃទី១៧ ខែធ្នូនេះ ។
លោកស្រី Kaja Kallas បន្តថា នាងខ្ញុំនឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់កុំឱ្យជម្លោះកាន់តែរីករាលដាល។ សហភាពអឺរ៉ុប អាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។ នេះគឺជាសារ ដែលនាងខ្ញុំបានជម្រាបជូនរដ្ឋមន្ត្រីការបរទេស នៃប្រទេសថៃ និងកម្ពុជា នៅក្នុងកិច្ចពិភាក្សានាព្រឹកថ្ងៃទី១៧ ខែធ្នូនេះ ៕
ចែករំលែកព័តមាននេះ