ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ភៀស​សឹកជិត២ពាន់គ្រួសារ​​ស្នាក់​នៅ​តាម​បណ្ដា​​វត្ត​ចំនួន​៤ ​​ក្នុង​​ស្រុកបន្ទាយស្រី ទទួល​បាន​អំណោយ​ពី​សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម

2 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម ប្រធាន​ថេរ​សភា​នៃ​ព្រះពុទ្ធ​សាសនា​កម្ពុជា និង​លោក សុខ ថុ​ល អភិបាលរង​ខេត្តសៀមរាប…

ខេត្ត​សៀម​រា​ប ៖ ​សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម ប្រធាន​ថេរ​សភា​នៃ​ព្រះពុទ្ធ​សាសនា​កម្ពុជា និង​លោក សុខ ថុ​ល អភិបាលរង​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ បាន​និមន្ត និង​អញ្ជើញ​ចុះ​ជួប​សួរ សុខទុក្ខ​និង​ផ្តល់​អំណោយ​ជា​គ្រឿង​ឧ​ប ភោគ​បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ​ភៀស​សឹក​មក​ពី​តំបន់​មាន​សង្គ្រាម​ព្រំដែន កម្ពុជា​-​ថៃ មក​ស្នាក់​នៅ​តាម​បណ្ដា​វត្ត​ចំនួន​៤ ចំនួន​១៨០៤ គ្រួសារ នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ អំណោយ​ទាំងនេះ ជា​របស់​សម្តេច​បវ​រ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា និង​លោក​ជំទាវ ព្រមទាំង​សប្បុរស​ជន​ជា​ច្រើន​ទៀត​។

លោក សុខ ថុ​ល អភិបាលរង​ខេត្តសៀមរាប វត្ត​អារាម​មិន​ត្រឹមតែ​ជាទី​សក្ការបូជា​ប៉ុណ្ណោះ​ទេ តែ​បាន​ក្លាយជា “​ផ្ទះ​ទី​ពីរ​”​ឬ ទីជម្រក​សុវត្ថិ ភាព​” សម្រាប់​បងប្អូន​ដែល​កំពុង​រង​ទុក្ខវេទនា​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ដោយសារ​សង្គ្រាម​ឈ្លានពាន់​ពី​សំណាក់​កងទ័ព​ថៃ​។

​ជាមួយ​គ្នា​នេះ​សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម និង​ព្រះសង្ឃ​ជា​ព្រះ​ចៅអធិការ​វត្ត​នៅ​ក្នុង​ក្រុង​សៀមរាប ជា​ច្រើន​អង្គ​ទៀត រួម​ជាមួយ​សប្បុរសជន បាន​ចូលរួម​ផ្តល់​ស្បៀងអាហារ​ដល់​ប្រជាពលរដ្ឋ​ភៀស​សឹក​បាន​ទាន់​ពេលវេលា​។​លោក​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ ទាំង អស់ បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ព្រះ សង្ឃ និង​គ្រប់​ភាគី​ពាក់ព័ន្ធ ធានា​ឱ្យ​បាន​នូវ​សណ្ដាប់ធ្នាប់ សុខ​សុវត្ថិភាព និង​ការ​ផ្គត់ផ្គង់​ចាំបាច់​នានា ដល់​បងប្អូន​ជនភៀសសឹក​ឱ្យ​បាន​សមរម្យ និង​ថ្លៃថ្នូរ​។ គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ មាន​ប្រជាពលរដ្ឋ​ភៀស​សឹក​មក​ស្នាក់​នៅ​ក្នុង​ខេត្តសៀមរាប​មាន​ជាង ៣​ម៉ឺន​៥​ពាន់​គ្រួសារ​ហើយ​។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម បាន​មាន​ថេរ​ដីកា​ថា ស្ថិត នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​កំពុង​ទទួល​រង​នូវ​ការ​រំលោភ​បំពាន និង ការ​គំរាម កំហែង​យ៉ាងធ្ងន់ធ្ងរ លើ​បូរណភាព​ទឹកដី​ពី សំណាក់​យោធា​ថៃ សូម​ឱ្យ​បងប្អូន​ប្រជា​ពល រដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​រួបរួមសាមគ្គី​ជួយ​គ្នា​ក្នុង​គ្រា​លំបាក មានទុក្ខ​រួមទុក្ខ មាន​សុខ​រួមសុខ គ្មាន​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​ពេល​បានឃើញ​ប្រទេស​ជាតិ​មាន​សន្តិភាព​នោះ​ទេ​។​

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី​មាន​ថេរ​ដីកា​លើក​ឡើង​ថា សង្គ្រាម​មិន​ដែល​ផ្តល់​សុភមង្គល ឬ ភាព​រីក ចម្រើន ការ​ជួបជុំ​គ្រួសា រ​ដូច​សន្តិភាព​នោះ​ទេ គឺ​សង្គ្រាម​មាន​តែ​ធ្វើ​ឱ្យ ឈឺចាប់​ខ្លោចផ្សា​មិន​អាច​គណនា​បាន ដូច្នេះ​ហើយ​បើ​សង្គម​ជាតិ​មាន​សុខ​សន្តិភាព ទើប​សាសនា​រស់នៅ​សុខ​ស្ងប់​បាន​ផង​ដែរ​។

ស្រប​នឹង​ស្ថានការណ៍​នេះ វត្ត​អារាម គឺជា​របស់​យើង​ទាំងអស់​គ្នា ហើយ​នៅ​ទី​នេះ​គឺជា​ទីស្នាក់អាស្រ័យ​នៃ​សេចក្ដី​ស្ងប់ ជាទី​ដែល​យើង​បាន​រស់នៅ​ដោយ​ផ្អែក​លើ​ធម៌​មេត្តា និង ធម៌​ករុណា​របស់​ព្រះសង្ឃ​។ ព្រះ​អង្គ សូម​សម្តែង​នូវ​ការ​អាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ការ​បាត់បង់ និង​ការ​ឈឺចាប់​ទាំងឡាយ ដែល​បងប្អូន​បាន​ជួប​ប្រទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ