ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​សភា​អង់គ្លេស​នាយក​រដ្ឋមន្ត្រី​បាន​សំឡេង​ភាគច្រើន

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ពេល​នេះ​លែង​មាន​អ្វី​រារាំង​ដល់​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ហៅ​BREXIT​ទៀត​ហើយ ដោយ​នាយក​រដ្ឋមន្ត្រី​លោក​បូ​រី​សច​ន​សុ​ន ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​១២​ធ្នូ ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត​ក្នុង​សភា ដើម្បី​ឲ្យ​លោក​អាច​នាំ​ប្រទេស​លោក ចាក​ចេញពី​សហភាព​អឺរ៉ុប​នា​ថ្ងៃ​ទី​៣១​មក​រា​ខាង​មុខ​នេះ​។ ពួក​អភិរក្សនិយម​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ដណ្ដើម​បាន​សំឡេង​ភាគច្រើន​បំផុត​ដល់​ទៅ​៣៦៨​កៅអី​ក្នុង​ចំណោម​កៅអី​ទាំង​៦៥០​ក្នុង​សភា ទល់​នឹង​៣១៧​កៅអី​ក្នុង​ការ​បោះ​ឆ្នោត​លើក​មុន​កាលពី​ឆ្នាំ​២០១៧​។…

ប្រទេស​អង់គ្លេស ៖ ពេល​នេះ​លែង​មាន​អ្វី​រារាំង​ដល់​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ហៅ​BREXIT​ទៀត​ហើយ ដោយ​នាយក​រដ្ឋមន្ត្រី​លោក​បូ​រី​សច​ន​សុ​ន ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​១២​ធ្នូ ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត​ក្នុង​សភា ដើម្បី​ឲ្យ​លោក​អាច​នាំ​ប្រទេស​លោក ចាក​ចេញពី​សហភាព​អឺរ៉ុប​នា​ថ្ងៃ​ទី​៣១​មក​រា​ខាង​មុខ​នេះ​។

ពួក​អភិរក្សនិយម​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ដណ្ដើម​បាន​សំឡេង​ភាគច្រើន​បំផុត​ដល់​ទៅ​៣៦៨​កៅអី​ក្នុង​ចំណោម​កៅអី​ទាំង​៦៥០​ក្នុង​សភា ទល់​នឹង​៣១៧​កៅអី​ក្នុង​ការ​បោះ​ឆ្នោត​លើក​មុន​កាលពី​ឆ្នាំ​២០១៧​។ គណបក្សប្រឆាំង​គឹ​គណបក្ស​ការងារ​របស់​លោក​JEREMY CORBYN​ទទួល​សំឡេង​បាន​តែ​១៩១​កៅអី​ទល់​នឹង​លើក​មុន​២៦២​កៅអី​។

លោក​បូ​រី​សច​ន​សុ​ន​ដែល​ត្រូវ​បន្ត​អាណត្តិ​៥​ឆ្នាំ​បាន​សរសេរ​តាម​TWITTER​ថា អរគុណ​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ដែល​បាន​បោះ​ឆ្នោត​។ យើង​កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​លក្ខណៈ​ប្រជាធិប​តេយ្យ​បំផុត​មូ​យ​នៃ​ពិភពលោក​។ ប្រសិនបើ​លទ្ធផល​ជា​ស្ថាពរ​ពុំ​មានការ​ផ្លាស់​ប្ដូរ​ពួក​អ្នក​អភិរក្សនិយម ដណ្ដើម​បាន​សំឡេង​ភាគច្រើន​បំផុត​ពុំ​ធ្លាប់​មាន​បន្ទាប់​ពី​សករាជ​លោកស្រី​ម៉ា​ហ្គា​រេ​ត​ថា​ត់​ឈ័​រម​ក ដែល​នោះ​ហាក់ដូចជា​ការ​ផ្លាស់​ប្ដូរ​និន្នាការ​មួយ​។

​លោក​បូ​រី​សច​ន​សុ​ន​ចង់​ឲ្យ​មានការ​បោះ​ឆ្នោត​សភា​នេះ ដែល​ជា​លើក​ទី​៣​ក្នុង​រយៈពេល​ត្រឹមតែ​៤​ឆ្នាំ​ដើម្បី​នាំ​ប្រទេស​ចេញពី​ភាព​ទ័លច្រក​នៃ​BREXIT ដែល​នាំ​ឲ្យ​ប្រទេស​មានការ​បែកបាក់​គ្នា ក្រោយ​ការ​បោះ​ប្រជាមតិ​លើ​BREXIT​នេះ​កាលពី​ឆ្នាំ​២០១៦​ក្នុង​សំឡេង​គាំទ្រ​៥២%​មក​។ រហូត​មក​ទល់​ពេល​នេះ​ដោយសារ​ពុំ​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា មេដឹកនាំ​អាយុ​៥៥​ឆ្នាំ​លោក​ច​ន​សុ​ន ឡើង​កាន់​អំណាច​កាលពី​ខែកក្កដា​ដែល​គេ​ចាត់​ទុក​ថា​ជា​អ្នក​សង្គ្រោះ​BREXIT ពុំ​អាច​ឲ្យ​សភា​អនុម័ត​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដែល​លោក​ចរចា​ជាមួយ​ក្រុង​ព្រុ​ច​សែ​ល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ