ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្មក់ចូល​​ចាប់ជនសង្ស័យ​៦នាក់នៅចំណុចផ្លូវវាងក្រុង​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក តូច​សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​ក្នុង​ករណី​រក្សា​ទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ។ ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក តូច​សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​ក្នុង​ករណី​រក្សា​ទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ។

ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ២០១៩ ស្ថិត​នៅ​ចំណុច​ផ្លូវ​វាង​ក្រុង ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​រួម​មាន ១-​ឈ្មោះ សុង ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ២-​ឈ្មោះ សុខ ស្រី​មុំ ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ៣-​ឈ្មោះ សឿ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើ​ចំការ បច្ចុប្បន្ន​រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​មាន​ដីកា​បង្កា​ប់​ឲ្យ​ចាប់ខ្លួន​) ។

៤-​ឈ្មោះ សឿ​ន ជី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើ​ចំការ បច្ចុប្បន្ន​រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ៥-​ឈ្មោះ សឿ​ន សុ​ភី​ន ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​ធ្វើ​ចំការ បច្ចុប្បន្ន​រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​៦-​ឈ្មោះ ឡែ​ម សុខ​ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ ធ្វើ​ចំការ បច្ចុប្បន្ន​រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​ICE) ចំនួន២​កញ្ចប់​តូច​, ម៉ូតូ​ចំនួន​៥​គ្រឿង​, ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង​, អំ​ពូ​ល​ទែ​រ​ម៉ូ​ម៉ែត្រ​ចំនួន​១ និង​បំពង់​បឺត​ចំនួន​១ រួម​ជាមួយ​កាំបិត ដាវ ចប និង​ញញួរ ។

បច្ចុប្បន្ន នគរបាល​បាន​នាំ​ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​ការិយាល័យ​ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ