ខេត្តព្រះសីហនុ ៖ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្អូនប្រុសកាប់បងប្រុសបង្កើត បណ្តាលឱ្យស្លាប់ កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចដីវាលមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងក្រុមទី២ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះសុខ ថុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើស កម្មភាពប្រើកាំបិតច្នៃ(ផ្លែខ្វេវដងដែក) កាប់ទៅលើជនរងគ្រោះឈ្មោះ សុខ ថង ភេទ ប្រុស អាយុ៣០ឆ្នាំមុខរបរ នៅផ្ទះ មានទីលំនៅចំណុចកើតហេតុខាងលើ (ត្រូវជាបង ប្រុសបង្កើតជនសង្ស័យ) ត្រូវចំនួន៦កាំបិតរួមមាន ៖
១-ត្រូវត្រង់ក្បាលផ្នែកចំហៀ ង ខាងស្តាំ១កាំបិត។
២-ត្រូវត្រង់ចំក្រោមបំពង់ក លើដើមទ្រូង១កំបិត។
៣-ត្រូវត្រង់ក្រោមកុម្ពត្រចៀកខាង១កំបិត។
៤-ត្រូវត្រង់កែងដៃឆ្វេង១កាំ បិត។
៥-ត្រូវត្រង់ប្រអប់ដៃខាងឆ្វេង ១កាំបិត។
៦-ត្រូវត្រង់ស្មារឆ្វេងផ្នែកខាង ក្រោយ១កាំបិត។ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
មូលហេតុ ដោយសារជនសង្ស័យមានគុំនុំគំគួន(ដោយជនរងគ្រោះជាបងប្រុសធ្លាប់បានដេញវាយនិងកាប់ខ្លួន) ហើយជនសង្ស័យផឹកស្រាវឹង ក៏ទៅកាប់សម្លាប់បងប្រុសតែម្តង។
ក្រោយពីទទួលព័ត៌មានខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរ បាលស្រុកព្រៃនប់ បានសហ ការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំជើងគោ និងប៉ុស្តិ៍តានៃ ចុះធ្វើរួចឃាត់ខ្លួនជនសង្ស័យខាងលើ បាន ភ្លាមៗតែម្ដង ។
វត្តុតាងចាប់យកបានរួមមាន៖ កាំបិតច្នៃ(កាំបិតខ្វេវដងដែក) ចំនួន០១ដើម ។
បច្ចុប្បន្នជនសង្ស័យ រួមជា មួយវត្ថុតាង យើងកំពុងធ្វើការកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នង ការដ្ឋាននគរបាលខេត្តព្រះសី ហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ